ធំអស្ចារ្យសមនឹងការរង់ចាំជាមួយ Siam Paragon Bangkok International Fashion Week 2024
NEWS a week agoកាលពីថ្ងៃទី២ - ៦ ខែតុលា ឆ្នាំ២០២៤ កម្មវិធី Siam Paragon Bangkok International Fashion Week 2024 បានប្រព្រឹត្តឡើងយ៉ាងធំអស្ចារ្យនៅ Siam Paragon, Siam Center និង Siam Discovery ។
ដោយមានការដើរបង្ហាញម៉ូដពី ១៥ម៉ាកល្បីៗរួមមាន៖ Absolute Siam x Dry Clean Only x AJOBYAJO, ASAVA, FLYNOW, 27FRIDAY, ISSUE បង្ហាញដោយ GC, KLOSET, Leisure Projects បង្ហាញដោយ CITIZEN, MOO Bangkok, NAGARA, PAINKILLER Atelier, POEM បង្ហាញដោយ MERZ AESTHETICS, TandT បង្ហាញដោយ TAT, VICKTEERUT, LIE SANGBONG, មិត្តភក្តិរបស់ SHANGHAI TANG។
តារាអន្តរជាតិទាំង 3 រូប (OLY - KIM BYUNGSEOK - YUUKI) របស់ Monsters25 ដែលត្រូវបាន Siam Paragon អញ្ជើញជា Special Guest (ភ្ញៀវកិត្តិយសពិសេស) ចូលរួមនៅក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ "Bangkok International Fashion Week 2024” នៅទីក្រុងបាងកក ប្រទេសថៃ។
ក្រៅពីតារាល្បីៗក្នុងស្រុក យើងក៏បានឃើញការចូលរួមពីតារាអន្តរជាតិជាច្រើន ក្នុងនោះក៏មានតារាប្រចាំ Monsters25 ផងដែរ ដែលបានបង្ហាញភាពលេចធ្លោរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ហ្វេហ្សិនដ៏ធំមួយនេះ៕
Article by LENG CHANREASEY