×

MONSTERS25 ​ARTIST​S ​និង​ ​WAVER​A​ ​CAM​BO​D​I​A​ ​រួមគ្នា​បង្ហាញ​ខូឡិ​ក​សិន​ថ្មី​ ​FALL​ ​WINTER​ ​COLLECTION​ 2024

NEWS 3 weeks ago
 
 

          ថ្ងៃទី២​ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ​នៅ​ផ្សារ​ទំនើប​ ​CHIP​ ​MONG​ 271 ​MEGA​ ​MALL៖​ ​តារា​អន្តរជាតិ​ទាំង​ ​៣​ ​រូប​របស់​ ​MONSTERS25 ​រួម​មាន​ OLY​ CHAN, KIM​ ​BYUNGSEOK ​និង​ ​YUUKI​ ​ត្រូវ​បាន​ទទួលការ​អញ្ជើញ​ពី​ ​WAVERA​ ​CAMBODIA​ ​ចូលរួម​ជា​ម៉ូដែល​សម្រាប់ដើរ​បង្ហាញម៉ូដ​ ​FALL-WINTER​ ​COLLECTION​ 2024 ​របស់​ខ្លួន​ ​ដែល​រួម​មាន​ម៉ាក​អន្តរជាតិ​ល្បី​ៗ​ចំនួន​ ​៣​ ​គឺ​ ​PAUL SMITH​, MOSCHINO​​ JEANS ​និង​ KARL​ ​LAGE​RFELD។​

          ការ​បង្ហាញ​វត្តមាន​ ​MONSTERS25’s ​Artists ​របស់​ K STER K ​NINE​ ​ENTERTAINMENT​ បាន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​បង្ហាញ​ខូឡិ​ក​សិន​ថ្មី​នេះ​កាន់តែ​ប្លែក​ ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​។​

          ការ​បង្ហាញ​វត្តមាន​លើកដំបូង​របស់​តារា​អន្តរជាតិ​ទាំង​ ​៣​ ​រូប​របស់​ ​MONSTERS25 (K STER K ​NINE​ ​ENTERTAINMENT​) ​នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា​នេះ​ ​បាន​ធ្វើ​ឱ្យ​មហាជន​ ​និង​អ្នកគាំទ្រ​កម្ពុជា​មានការ​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​មានឱកាស​បាន​ជួបនឹង​ ​IDOLs ​លើកដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

          ដោយ​ឃើញ​មានសន្ទុះ​អ្នកគាំទ្រ​នៅ​កម្ពុជា​ច្រើន​ ​MONSTERS25 (K STER K ​NINE​ ​ENTERTAINMENT​) ​កំពុង​រៀបចំផែនការ​នៅ​កម្ពុជា​ជាមួយ​ម៉ាក​ល្បី​ៗ​ផ្សេងទៀត​ ​នា​ឆ្នាំ២០២៥​ ​ខាងមុខ​៕​

Advertisement Article


SUGGESTIONS