×

តស់ត្រៀមខ្លួនសម្រាប់ប្រូម៉ូសិនដ៏ធំប្រចាំឆ្នាំរបស់ Pandora ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 50% និងការផ្តល់ជូនកាន់តែពិសេសជាងឆ្នាំមុនៗ

NEWS a week ago
 
 

          តស់ដល់ពេលចាប់ផ្ដើមដំណើររបស់អ្នកជាមួយគ្រឿងអលង្ការម៉ាក Pandora ហើយ ឬក៏បន្ថែមគ្រឿងអលង្ការម៉ូដថ្មីទៅលើឈុតដែលអ្នកមានស្រាប់។ Pandora កំពុងផ្តល់ជូននូវជម្រើសគ្រឿងអលង្ការជាច្រើនជាមួយនឹងកម្មវិធីបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ 50% និងការផ្ដល់ជូនការបញ្ចុះតម្លៃបន្ថែមរហូតដល់ 15% ភ្លាមៗ ចាប់ពីថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2024 រហូតដល់ថ្ងៃទី12 ខែមករា ឆ្នាំ 2025 នៅគ្រប់សាខាទាំងអស់របស់ហាងលក់គ្រឿងអលង្ការ Pandora ។ សូមកុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីទទួលបានកាដូអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នកនៅក្នុងវិស្សមកាលឈប់សម្រាកដែលនឹងមកដល់ឆាប់ៗនេះ។


          មិនត្រឹមតែមានការផ្តល់ជូនពិសេសប៉ុណ្ណោះទេ Pandora ក៏កំពុងបើកដំណើរការលក់ម៉ូដថ្មីចុងក្រោយបង្អស់របស់ខ្លួនសម្រាប់វិស្សមកាលឆ្នាំ2024 ដែលត្រូវបានផលិតឡើងក្នុងគោលបំណងផ្ដល់នូវអារម្មណ៍រីករាយនៃរដូវកាលនេះ ក្រោមការច្នៃប្រតិដ្ឋដែលបំផុសគំនិតពីរស្មីនៃពន្លឺ ដែលបង្ហាញពីអត្ថន័យចែងចាំងរបស់វា។ ការច្នៃប្រតិដ្ឋនៃការបំផុសគំនិត Light of a Festive Dream នេះគឺបង្ហាញពីការរចនាម៉ូដថ្មីទាំងអស់ដើម្បីអបអរសាទរពន្លឺ។ យើងខ្ញុំដឹងថាអ្នកគាំទ្ររបស់យើងចូលចិត្តពណ៌ភ្លឺចែងចាំង ភាពស្រស់នៃពណ៌ និងការរចនាត្បូងបែបបុរាណ ដូច្នេះហើយក្នុងរដូវកាលនេះ យើងខ្ញុំនឹងនាំរចនាប័ទ្មថ្មីរបស់ខូលិចហ្សិន PANDORA Timeless ដែលមានការរចនាគ្រឿងអលង្ការបែបបុរាណប៉ុន្តែបានបង្កប់នូវភាពទំនើបទាន់សម័យសម្រាប់ភាពស្រស់ស្អាតរបស់អតិថិជន។


          គ្រឿងអលង្ការរបស់ប្រទេសដាណឺម៉ាកមួយនេះបានឆក់យកបេះដូងយុវវ័យ ក៏ដូចជាមនុស្សវ័យជំទង់ជាច្រើនដោយសារតែម៉ូដនីមួយៗពោរពេញទៅដោយអត្ថន័យ គំនិតច្នៃប្រតិដ្ឋថ្មីៗ និងស្រស់ស្អាត ហើយ Pandora ត្រូវបានគេទទួលស្គាល់ថាជាគ្រឿងអលង្ការមួយក្នុងចំណោមគ្រឿងអលង្ការដ៏ល្បីៗនៅក្នុងពិភពលោក។ 
Pandora មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2018 ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Dara Ventures ដែលជាក្រុមហ៊ុនចែកចាយ និងលក់រាយរបស់ OCIC Group។ ក្រុមហ៊ុននេះនៅតែអាចរក្សាសន្ទុះនៃការរីកចម្រើនរបស់ខ្លួន មិនថាក្នុងអំឡុងពេលដែលពិភពលោកមានវិបត្តិសេដ្ឋកិច្ចក៏ដោយ នេះអាចបញ្ជាក់ពីឥទ្ធិពលយ៉ាងល្អប្រសើរនៃម៉ាកយីហោ និងខ្សែចង្វាក់ផលិតផលរបស់ខ្លួនដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យនៅក្នុងទីក្រុងភ្នំពេញ។
          ដើម្បីជាភាពងាយស្រួលក្នុងការបញ្ជាទិញអតិថិជនទាំងអស់អាចស្វែងរក Pandora នៅលើគេហទំព័រហ្វេសប៊ុក ឬទំនាក់ទំនងមកកាន់សាខារបស់យើងខ្ញុំដោយផ្ទាល់ជាមួយនឹងទីតាំងនិងលេខទំនាក់ទំនងដូចខាងក្រោម:
គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/PandoraCambodia 
សាខាទាំងប្រាំរបស់ Pandora៖

 .ផ្សារទំនើប អូឡាំព្យា (010 733 882)
 
.ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (010 733 880)
 .ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី (010 733 881)
 
.ផ្សារទំនើបអ៊ីអនម៉លមានជ័យ (010 733 886)
 
.ផ្សារទំនើបអ៊ិចឆេងស្វ៊ែ (010 733 884)


SUGGESTIONS