×

កញ្ញា ឡាច សុភ័ក្រ នៅពីក្រោយផ្ទាំងគំនូរនៃយុគសម័យមាសវប្បធម៌កម្ពុជា

NEWS 19 hours ago
 
 

          ជំនួបជាមួយនឹងកញ្ញា ឡាច សុភ័ក្រ ជាវិចិត្រករខ្មែរដ៏ចំណានដែលទទួលការបណ្តុះបណ្តាលផ្នែកសិល្បៈគំនូរពីក្រុមគ្រួសារ និងហ្វឹកហ្វាត់សិក្សាបន្ថែមដោយឯកឯងផងដែរ។ ស្នាដៃរបស់វិចិត្រកររូបនេះមានការគាំទ្រដ៏គួរឲ្យកត់សម្គាល់ពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិដែលរួមមាន៖ ការតាំងពិព័រណ៍គំនូរស្ថិតនៅសណ្ឋាគារ The Palace Gate, Angkor Art Gallery រួមទាំងស្នាដៃសិល្បៈគម្រោង Gala with Giants: ពន្លឺនៃប្រពៃណី ឬហៅថា Light of Tradition ជាដើម។ 

          តាមរយៈការតាំងពិព័រណ៍គំនូរចុងក្រោយរបស់ សុភ័ក្រ គឺផ្តោតទៅលើកេរដំណែលខ្មែរ និងយុគសម័យមាស ដោយប្រើប្រាស់រយៈពេល ១២ ខែ ក្នុងការរៀបចំផែនការ និងគូរគំនូរទៅលើគម្រោងនេះ។ សុភ័ក្រ បង្ហាញឲ្យដឹងថា គំនូររបស់កញ្ញា តែងតែគូសបញ្ជាក់ពី ថាមពល ភាពធន់ និងទំនាក់ទំនងចំណងគ្រួសារ ជាពិសេស តាមរយៈតួអង្គគំនូរដូចជា៖ ម្តាយ និងមនុស្សវ័យចំណាស់ជាដើម ទាំងអស់នេះបានធ្វើឲ្យកញ្ញាជឿជាក់ថាគុណតម្លៃគឺជាចំណុចស្នូលនៃអត្តសញ្ញាណខ្មែរឲ្យកាន់តែលេចធ្លោរ។ ទន្ទឺមនឹងនេះ កញ្ញា ក៏បានលើកឡើងថា "ខ្ញុំកោតសរសើរចំពោះស្នាដៃសិល្បៈរបស់ជីតាទួតជាច្រើនសតវត្សរ៍ដែលគាត់បានបង្រៀនមីង និងពូរបស់ខ្ញុំដែលជាវិចិត្រករប្រពៃណីដែលបានបំពេញការងារអស់រយៈពេល ២៥ ឆ្នាំ ឬច្រើនជាងនេះ។ ខ្ញុំបានសង្កេតឃើញ និងសិក្សាប្រវត្តិសិល្បៈពីប្រទេសផ្សេងៗ ដូចជាសារមន្ទីរនៅបារាំង, ទីក្រុងឡុងដ៍ និងហូឡង់ផងដែរ។ ដូច្នេះ បទពិសោធន៍ស្នាដៃសិល្បៈ និងសមត្ថភាពរបស់ពួកគេក្នុងការនិទានរឿងតាមរយៈសិល្បៈ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិធីសាស្រ្តរបស់ខ្ញុំ។"

           ទន្ទឹមនឹងការសន្ទនារវាងវិចិត្រកររូបនេះជាមួយនឹងក្រុមការងារត្រៀមនឹងបញ្ចប់ សុភ័ក្របាន បង្ហើបឲ្យដឹងថាត្រៀមនឹងរៀបចំការតាំងពិព័រណ៍ថ្មី នៅក្នុងពេលឆាប់ៗនេះ ក្រោមប្រធានបទ "Guardians of the Wild: Cambodia's Living Heritage" គឺជាការរុករកអំពីសត្វព្រៃធម្មជាតិកម្ពុជា និងប្រភេទសត្វដែលកម្រ ឬជិតផុតពូជ។ តាមរយៈគំនូរនេះ កញ្ញាក៏សង្ឃឹមថានឹងអាចបង្ហាញពីភាពស្រស់ស្អាត ថាមពល និងផ្នែកសំខាន់ៗនៃវប្បធម៌របស់សត្វទាំងនេះផងដែរ៕ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះមានអត្ថន័យខ្លាំងចំពោះ សុភ័ក្រ ក្នុងការចែករំលែកទៅកាន់សាធារណជនពីការយល់ដឹង និងកោតសរសើរចំពោះសត្វព្រៃកម្ពុជាថែមទៀត៕ 

Article by Sivly Pan (Emily Siv)


SUGGESTIONS