×

វត្តមាន​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ដើរ​កាន់តែ​លឿន​

NEWS 3 weeks ago
 
 

          ​ចាប់តាំងពី​ពិភពលោក​បាន​បង្កើត​នូវ​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយទឹក​ ​រួច​គេ​រក​ឃើញ​នូវ​ចរន្ត​អគ្គីស​នី​ ​ហើយ​អាចប​ង្កើត​ម៉ាស៊ីន​កុំព្យូទ័រ​ ​និង​ម៉ា​ស៊ីន​ផ្សេង​ៗ​ទៀត​ដែល​ដើរ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​បួន​បាន​ធ្វើឲ្យ​ពិភពលោក​មាន​ភាព​ជឿនលឿន​កាន់តែ​ខ្លាំង​ ​ដោយ​គ្រឿងម៉ាស៊ីន​ចាប់ផ្ដើម​មាន​ភាព​ឆ្លាតវៃ​ជាង​មុន​ ​និង​អាច​បញ្ជា​ពី​ចម្ងាយ​តាមរយៈ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចតូចៗ​ឬក៏​អាច​បញ្ជា​តាម​ ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ជាដើម​-​ល​-​។​ ​កម្ពុជា​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ក្នុង​តំបន់​អាស៊ី​ដែល​អាច​វិវឌ្ឍ​ខ្លួន​ពី​ប្រទេស​ដែល​មាន​ចំណូល​កំរិត​ទាប​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ទាប​ ​ហើយ​កម្ពុជា​បាន​និង​កំពុងតែ​បណ្តុះបណ្តាល​ធនធានមនុស្ស​ស្ទើរគ្រប់​វិស័យ​ ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ទីផ្សារ​ការងារ​ក​កើ​ត​ថ្មី​ៗ​ជា​រៀងរាល់ថ្ងៃ​។​ ​ក៏ប៉ុន្តែ​កម្ពុជា​ក្នុង​បរិបទ​សម័យ​ទំនើប​នៃ​ជំនាន់​ឧស្សាហកម្ម​ ​៤.០​ ​នេះ​ ​គេ​សង្កេតឃើញ​មាន​យុវជន​ ​កាន់តែ​ច្រើន​ឡើង​ៗ​ហាក់​មាន​ទំនោរ​និង​បាន​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើងលើ​វិស័យ​បច្ចេកវិទ្យា​នេះ​។​ ​ដូច្នេះតើ​ហេតុអ្វីបានជា​បច្ចេកវិទ្យា​ក្លាយជា​តួអង្គ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​សម័យ​ទំនើប​នេះ​?​

Image Courtesy: លឹម​ ​សង្វារ

          ​«​ដោយសារតែ​បច្ចេកវិទ្យា​ ​Hardware​ ​(​គ្រឿងបន្លាស់​)​ ​និង​ ​Software​ ​(​ប្រព័ន្ធ​កុំព្យូទ័រ​)​ ​គឺជា​តម្រូវការ​របស់​ប្រទេស​មួយ​ៗ​ដែល​ចាំបាច់​បំផុត​ ​ហើយដោយ​សារ​តែ​ប្រទេស​ដែល​រីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​នេះ​ច្រើនតែ​ទៅ​មុនគេ​ ​ហើយ​សេដ្ឋកិច្ច​ក៏​ដើរលឿន​ដូចគ្នា​ ​អ៊ីចឹង​យើង​មើលឃើញ​ថា​ប្រទេស​ដែល​ចាប់ផ្ដើម​អភិវឌ្ឍ​បច្ចេកវិទ្យា​ហ្នឹង​ ​សេដ្ឋកិច្ច​របស់​គាត់​គឺ​លឿន​។​»​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ ​លឹម​ ​សង្វារ​ ​សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​Arrowdot​ ​។​ ​យ៉ាងណាមិញ​ ​កង្វះ​ធនធានមនុស្ស​ ​និង​ការយល់​ច្រលំ​របស់​ប្រជាជន​ខ្មែរ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ​គឺជា​កត្តា​ធំ​មួយ​ ​ដែល​បង្អាក់​កម្ពុជា​ ​ដើម្បី​ឆ្ពោះទៅ​រក​គោលដៅ​នៃ​ការពង្រីក​វិសាលភាព​ប្រព័ន្ធ​ឌីជីថល​ ​និង​ពិបាក​ឈាន​ដល់​ការបង្កើត​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។​ ​វត្តមាន​របស់​រោងចក្រ​ដែល​ផលិត​នូវ​គ្រឿងចក្រ​ ​គ្រឿងយន្ត​ ​គឺជា​ម៉ាស៊ីន​មួយ​ដែល​ពន្លឿន​សេដ្ឋកិច្ច​របស់​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​បាន​យ៉ាង​ឆាប់រហ័ស​ ​ក៏ប៉ុន្តែ​ ​ឧបករណ៍​ទាំងអស់​នោះ​ភាគច្រើន​សុទ្ធសឹងតែ​នាំចូល​ពី​បរទេស​ដែល​មានតម្លៃ​ថ្លៃ​និង​ចំណាយពេល​វេលា​យូរ​ក្នុង​ការ​ដឹក​ជ​ញ្ចូន​។​ ​ម្លោះ​ហើយ​ទើប​ ​លោក​ ​លឹម​ ​សង្វារ​ ​និង​សហស្ថាបនិកបាន​មូលមតិគ្នា​ដើម្បី​បង្កើត​នូវ​ក្រុមហ៊ុន​មួយ​ឈ្មោះថា​ ​«​Arrow​ ​Dot​»​ ​ដើម្បី​ធ្វើ​យ៉ាងណា​អាច​ឲ្យ​កម្ពុជា​ផលិត​នូវ​គ្រឿងចក្រ​ ​គ្រឿងយន្ត​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​បាន​ដោយខ្លួនឯង​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​«​Arrow​ ​Dot​»​ ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២០១២​ ​និង​ប្រកាស​ជា​ក្រុមហ៊ុន​ផ្លូវការ​នៅ​ឆ្នាំ​ ​២០១៨​ ​គឺជា​ក្រុមហ៊ុន​ ​ដែល​ផ្ដល់​ជូន​នូវ​សេវាកម្ម​ ​និង​ដំណោះស្រាយ​ផ្នែក​ ​ប្រព័ន្ធ​បញ្ជា​ស្វ័យប្រវត្តិ​,​ ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ​និង​​ប្រព័ន្ធ​ ​IOT​ ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា និង​ជា​ដៃ​គូ​គម្រោង​ ​Development​ ​Innovation​ ​នៃ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​ ​(​USAID​)​។​ ​តាមរយៈ​ ​«​Arrow​ ​Dot​»​ ​នេះ​យុវជន​ភាគច្រើន​អាចប​ង្កើត​នូវ​មនុស្សយន្ត​និង​ឧបករណ៍​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​ជាច្រើន​ផង​ដែរ​។​ ​«​ ​Arrow​ ​Dot​»​ ​បាន​ជួយ​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ ​អាច​ដំឡើង​ឧបករណ៍​បច្ចេកវិទ្យា​ដូចជា​ ​ឧបករណ៍​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​ពី​ចម្ងាយ​ ​ឧបករណ៍​ប្រកាស​អគ្គីភ័យ​ ​ធុងសម្រាម​ឆ្លាតវៃ​ ​និង​មនុស្សយន្ត​ខ្នាត​តូច​ជាច្រើន​ទៀត​តាមរយៈ​ម៉ាស៊ីន​ ​3D​ ​Printer​ ​ការ​ផ្សារ​គ្រឿង​អគ្គីស​នី​និង​កា​រប​ញ្ជូល​ទិន្នន័យ​កូដ​កុំព្យូទ័រ​ដើម្បីឲ្យ​ម៉ាស៊ីន​ដំណើរការ​ទៀតផង​។​ ​

Image Courtesy: លឹម​ ​សង្វារ

          ​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជឿនលឿន​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា​ហាក់​នៅ​វែងឆ្ងាយ​ ​ដោយសារ​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​ហាក់​នៅ​មានកម្រិត​ ​និង​ការយល់ឃើញ​របស់​សិស្ស​និស្សិត​ហាក់​នៅ​មិនទាន់​ច្បាស់​នៅឡើយ​។​ ​លោក​ ​លឹម​ ​សង្វារ​ ​៖​ ​«​ ​កន្លងមក​សិស្ស​មួយចំនួន​តែង​គិតថា​ ​Programming​ ​គឺ​ ​IT​ ​។​ ​ក៏ប៉ុន្តែ​សិស្ស​ភាគច្រើន​គាត់​មិនដឹង​ដំណើរការ​របស់​ប្រព័ន្ធ​រោងចក្រ​រាល់ថ្ងៃ​នេះ​គឺ​សុទ្ធសឹងតែ​ត្រូវការ​ជំនាញ​មួយទៀត​ដែលគេ​ហៅថា​ ​ជំនាញ​ ​Automation​ ​និង​ ​អេ​ឡិច​ត្រូ​និច​។​ ​»​ ​Automation​ ​គឺជា​ការ​រួមបញ្ចូល​គ្នា​រវាង​ភាសា​កូដ​កុំព្យូទ័រ​ ​(​Coding​)​ ​និង​ផ្នែក​គ្រឿងបន្លាស់​ ​(​Hardware​)​ ​ដើម្បី​បង្កើត​បាន​ជា​ឧបករណ៍​មួយ​ពេញលក្ខណៈ​។​ ​ដោយឡែក​សម្រាប់​ស្រ្តី​ភេទ​ក្នុង​ជំនាញ​ ​Automation​ ​ក៏​ត្រូវ​លោក​ ​លឹម​ ​សង្វារ​ ​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ផង​ដែរ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ធនធាន​ដែល​កំពុងតែ​ខ្វះខាត​៕​

Article​ ​by​ ​KEO​ ​SONG​ ​​​



SUGGESTIONS