×

ទស្សនា​នូវ​ព្រឹត្តិ​ការណ៍​នៃ​ការ​បង្ហាញ​ម៉ូដ​ស្បែកជើង​ដ៏​ស៊ីវិល័យ​ពី​ហាង​ស្បែកជើង​ដ៏​ទំនើប​ ​«​ណា​តា​»​

NEWS 4 years ago
 
 

          ​នា​ល្ងាច​ថ្ងៃសុក្រ​ ​ទី១៣​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​«​ណា​តា​»​ ​ដែល​ជា​ម៉ាក​ស្បែកជើង​នារី​លំដាប់​អន្តរ​​ជាតិ​​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​រៀបចំ​នូវ​ព្រឹត្តិ​ការណ៍​បង្ហាញ​ម៉ូដ​ស្បែកជើង​ដ៏​ធំ​សម្បើម​សម្រាប់​រដូវ​កាល​ស្លឹកឈើ​លាស់​ ​និង​រដូវ​ក្តៅ​ ​នៃ​ឆ្នាំ២០២០​ខាងមុខនេះ​ ​ស្ថិត​ក្នុង​សណ្ឋាគារ​ ​Raffles​ ​Hotel​ ​Le​ ​Royal​ ​ភ្នំពេញ​ ​។​ ​ទន្ទឹម​នឹង​ ​ព្រឹត្តិ​ការណ៍​ដ៏​កក្រើក​នេះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​ចម្រុះ​ម៉ូដ​ស្បែកជើង​ជាច្រើន​ម៉ូដ​ ​និង​ប្រកបដោយ​ពណ៌​ចម្រុះ​ ​ច្រើន​គូ​ ​នៃ​ការ​បង្ហាញ​នេះ​មាន​ភាព​ទាក់ទាញ​ពីសំណាក់​ភ្ញៀវ​កិ​តិ្ត​យស​៣០០នាក់​ ​អ្នក​សារពត៌មាន​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជាតិ​ ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ថែមទៀត​ផង​។​ ​លើស​ពីនេះ​ទៅទៀត​ ​សម្លៀកបំពាក់​ដែល​ត្រូវ​បាន​ច្នៃ​ជាពិសេស​ប្រមាណ​ជាង​ ​៦០ម៉ូដ​ ​ត្រូវ​បាន​បង្ហាញ​ក្រោម​ប្រធានបទ​ ​"​Phnom​ ​Penh​ ​Extravaganza​"​ ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ទីក្រុង​ភ្នំពេញ​ដ៏​អស្ចារ្យ​សម្រាប់​រដូវ​កាល​ដ៏​រីករាយ​នា​ពេល​ខាង​ ​មុខ​។​ ​ម៉្យាងវិញទៀត​ ​សម្រាប់​ឈុត​សម្លៀកបំពាក់​ទាំងនេះ​មានការ​រចនា​ឡើង​ពី​ភាព​សាមញ្ញ​ ​ទៅ​សម្លៀកបំពាក់​ធ្វើការ​ ​ពី​ឈុត​ប្រចាំថ្ងៃ​ ​ទៅ​ឈុត​រាត្រីសមោសរ​ ​និង​សម្លៀកបំពាក់​ប្រភេទ​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​រចនា​ឡើង​ ​ដើម្បីឲ្យ​សមស្រប​ទៅ​នឹង​ម៉ូដ​ស្បែកជើង​ដែល​ច្នៃ​ឡើង​ ​ជាមួយនឹង​វត្ថុធាតុដើម​ទាន់សម័យ​ប្រចាំឆ្នាំ​។​

​​​​          សម្រាប់​ការ​បង្ហាញ​ម៉ូដ​នេះ​ដែរ​ ​គឺជា​ការរចនា​ឡើង​ក្នុង​ចក្ខុ​វិ​ស័យ​ហ្វេ​ហ្សិ​ននៃ​កំពូល​យុគសម័យ​មាស​របស់​ ​កម្ពុជា​ដ៏​រុងរឿង​បំផុត​នា​សម័យ​អតីតកាល​កន្លងមក​ ​និង​ជា​ការ​បង្ហាញ​ទិដ្ឋភាព​មួយ​ដ៏​សំខាន់​ដែល​លេចធ្លោ​ក្នុង​ ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​ស្របគ្នា​នៃ​អតីតកាល​ ​បច្ចុប្បន្ន​កាល​ ​និង​អនាគត​ ​កាល​ផង​ដែ​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS