×

កញ្ញា អែម គុនថង បង្ហាញ​ស្ទីល​ហ្វេហ្សិន​រដូវ​កាល​ថ្មី ក្នុង​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទឹក​ធ្លាក់​ចម្ការ​តែ

NEWS 3 weeks ago
 
 

            តែមួយ​ប៉ប្រិច​ភ្នែក​សោះ​ ​ខែ​ភទ្របទ​តំណាង​រដូវ​កាល​កាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​យើង​បាន​រំ​កិលខ្លួន​ចូល​មកដល់​ ​ក្រោយ​ការ​ឈប់​សម្រាក​សង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​មិនទាន់​បំភ្លេច​បាន​នៅឡើយ​ផង​។​ ​ប្រជាជន​យើង​ត្រៀម​ខ្លួន​ទាំង​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ផង​ ​ទាំង​សម្រាប់​ដំណើរ​ក​ម្សាន្ត​ទៅកាន់​បណ្តា​រមណីយដ្ឋាន​នានា​ផង​។​ ​ដូចនេះ​ ​ហ្វេ​ហ្សិ​ន​បែប​រចនាបថ​បូ​ហូ (Bo​h​o ​Style​) ​ដែល​ពួក​ប​ស្ចឹ​ម​ប្រទេស​ធ្លាប់​និយម​ខ្លាំង​កាលពី​ទសវត្សរ៍​ទី​៦​០​ ​ត្រូវ​បាន​រំ​លេចឡើង​ក្នុង​បរិ​បទ​ដំណើរ​ក​ម្សាន្ត​ទៅកាន់​តំបន់​ព្រៃ​ភ្នំ​តាមរយៈ​ទំព័រ​ទស្សនាវដ្តី​​ សូវ​រី​ន ​ប្រចាំខែ​កញ្ញា​នេះ​ ​ព្រម​ជាមួយនឹង​ហ្វេ​ហ្សិ​ន​បែប​គូ​ស្នេហ៍​ ​សម្រាប់​ការ​ជួបជុំ​ពិ​ក​និ​ក​នៅ​ខាងក្រៅ​ ​និង​ឈុត​លេង​ទឹក​នៅ​តំបន់​ទឹកជ្រោះ​ដ៏​ត្រកាល។​

            ក្រៅពី​ការ​បង្ហាញ​នូវ​ឈុត​ហ្វេ​ហ្សិ​ន​ដ៏​ប្រណិត​ៗ​ខាងលើ​នេះ​ ​សូវ​រី​ន ​ក៏បាន​ពាំ​នាំ​នូវ​សេចក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក​ក្រៃលែង​ជូន​ប្រិយ​មិត្ត​អ្នកអាន​តាមរយៈ​កិច្ច​សម្ភាសន៍​ដ៏​ក​ម្រ​ជាមួយនឹង​សែ​រាជវង្ស​មួយ​អង្គ​ ​នោះ​គឺ​ ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ ​នរោត្តម​ ​ពង្ស​សូ​រិ​យា​ ​ដែល​មាន​សម្រស់​ព្រះ​កាយ​ស្រស់​សោភា​ ​ព្រះជន្ម​វ័យក្មេង​ ​និង​​ព្រះ​ជីវប្រវត្តិ​នៃ​ការសិក្សា​គួរឲ្យ​មោ​ទក​ ​ភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។​ ​លោក​ ​មឿន​ ​ញាណ​ ​និង​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​សុទ្ធសឹងតែ​ជា​ធនធានមនុស្ស​ដ៏​ពិសិដ្ឋ​នៃ​ប្រទេស​កម្ពុជា​យើង​ក្នុង​វិ​ស័​យ​ពីរ​ផ្សេងគ្នា​ ​គឺ​ វិ​ស័​យ​ថតរូប​ ​និង​ វិ​ស័​យ​ក្បាច់​គុន​បុរាណ​ខ្មែរ​ ​ដែល​មហាជន​ទាំងឡាយ​គួរតែ​ឈ្វេងយល់​ពី​ពួកគាត់​។​

            លើស​ពីនេះទៅ​ទៀត​ ​ដើម្បី​ត្រៀម​ខ្លួន​អប​អរសាទរ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​​ភ្ជុំបិណ្ឌ​ ​ខាងមុខនេះ​ ​យើងខ្ញុំ​ក៏​មិន​ភ្លេច​នូវ​អត្ថបទ​អំពី​ប្រវត្តិ​នៃ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ដែល​បាន​បន្សល់ទុក​នៅ​ក្នុង​គម្ពីរ​សាសនា​ជាតិ​ ​ព្រម​ជាមួយ​វិធី​សា​ស្រ្ត​ក្នុង​ការ​កែច្នៃ​នំ​អន្សមជ្រូក​ធ្វើជា​មុខម្ហូប​ផ្សេងៗ​ ​ស្រប​ខណៈ​ពេល​ដែល​នំ​នេះ​កំពុង​សម្បូរ​នៅ​តាម​វត្តអារាម​តាម​ភូមិ​ស្រុក​នានា​ក្នុង​អំឡុង​ពេលនេះ​ ​ជាពិសេស​គឺ​ ​ដំណើរ​ក​ម្សាន្ត​ទៅកាន់​ឋានសួគ៌​ធម្មជាតិ​នៃ​សហគមន៍​កោះ​សាមសិប​ ​ភាគ​ខាងជើង​ខេត្ត​ក្រចេះ​ដែល​ពោរពេញ​ដោយ​ធនធាន​សក្តានុពល​ទេសចរណ៍​ច្រើន​រាប់​មិន​ ​អស់​។​ ​ជាចុងក្រោយ​ ​យើងខ្ញុំ​សូម​លើក​ហត្ថ​ជូនពរ​ប្រជា​ជនរួមជាតិ​ខ្មែរ​គ្រប់ទិសទី​ឲ្យ​ជួបប្រទះ​តែ​សេចក្តី​សុខ​ ​សេចក្តី​ចម្រើន​ ​និង​ ​សុវត្ថិភាព​រាល់​ពេល​ធ្វើដំណើរ​ក្នុង​រដូវ​កាល​ឈប់​សម្រាក​ខាងមុខនេះ​។​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS