បង្វែរអារម្មណ៍មកទស្សនានូវស្នាដៃរបស់បេក្ខជន បេក្ខនារី១០រូប និងបេក្ខនារីដើរម៉ូត១០រូប ក្នុងកម្មវិធី ABC Lions of Fashion
ENTERTAINMENT 5 years ago នាល្ងាចថ្ងៃសៅរ៍ ទី២៤ ខែសីហា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ ABC Extra Stout បានរៀបចំនូវកម្មវិធីបង្ហាញម៉ូតមួយមានឈ្មោះថា «ABC Lions of Fashion» ដើម្បីបង្ហាញនូវស្នាដៃពិសេសៗ ក៏ដូចជាភាពប៉ិនប្រសប់នៃការច្នៃប្រតិដ្ឋរបស់បេក្ខជន បេក្ខនារី១០រូប និងភាពក្លាហានរបស់បេក្ខនារីដើរម៉ូតទាំង១០រូប ដើម្បីបង្ហាញម៉ូតសម្លៀកបំពាក់ក្នុងវគ្គជម្រុះទី១ ដែលបានប្រារព្ធនៅ ភោជនីយដ្ឋាន Chinese House រាជធានីភ្នំពេញ។ ជាមួយនឹងព្រឹត្តិការណ៍នេះដែរ គេសង្កេតឃើញថា គណៈកម្មការដែលបានចូលរួមវាយតម្លៃស្នាដៃរបស់បេក្ខជន បេក្ខនារី១០រូប និងបេក្ខនារីដើរម៉ូត១០រូប ក្នុងកម្មវិធីនេះ សុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យហ្វេហ្សិនទៀតផង។
គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតនៃការបង្ហាញម៉ូតស្នាដៃរបស់បេក្ខជន បេក្ខនារី១០រូប និងភាពក្លាហានរបស់បេក្ខនារីដើរម៉ូតទាំង១០រូប ក្នុងវគ្គជម្រុះទី១តែប៉ុណ្ណោះ។ យ៉ាងណាមិញ សូមកុំភ្លេចចូលរួមតាមដានទស្សនានៃការប្រកួតវគ្គបន្តទៀត ថាតើបេក្ខជន ឬបេក្ខនារី រូបណាដែលអាចដណ្តើមយកជ័យលាភី ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត៕
Article by PAN SIVLY