ZARA បញ្ចេញខូឡិកហ្សិនទាក់ទាញសម្រាប់រដូវកាលថ្មីក្នុងកម្មវិធី RACHAKSAMAI
ENTERTAINMENT Yesterday ស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបជីបម៉ុងមេហ្កាម៉ល ២៧១ បានប្រារព្ធកម្មវិធីការដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិន RACHAKSAMAI ដ៏ទាក់ទាញ ដើម្បីស្វាគមន៍ម៉ូដសម្លៀកបំពាក់ថ្មី ក្នុងរដូវកាលថ្មីផងដែរ។ ទន្ទឹមនឹងកម្មវិធីការដើរបង្ហាញម៉ូដហ្វេហ្សិនដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំនេះដែរ អ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តផ្សេងៗទៀតជាច្រើនសង្កេតឃើញថាមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប ជាពិសេស ការដើរបង្ហាញម៉ូដនេះមានការចូលរួមពីម៉ាកសម្លៀកបំពាក់លំដាប់អន្តរជាតិជាច្រើនដូចជា៖ KARL LAGERFELD, LACOSTE, TOMMY HILFLGER, ADIDAS, CALVIN KLEIN, ZARA, PAUL SMITH HER GALERIE, ROUTINE និង TEN ELEVEN ដែលសរុបមានចំនួនរហូតទៅដល់ ៩០ ឈុត។
ខុសពីសព្វដងម៉ាកសម្លៀកបំពាក់ ZARA បានបញ្ចេញនូវខូឡិកហ្សិនថ្មីកាន់តែទាក់ទាញ និងទាន់សម័យដែលប្រិយមិត្តពុំគួររំលងក្នុងការជាវទំនិញនៅទីនោះឡើយ។ រីឯទីតាំង ZARA ស្ថិតនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្កាម៉ល ឬសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងទៅកាន់ផេកផ្លូវការរបស់ ZARA ផ្ទាល់ផងដែរ៕