×

​សម្ពោធ​ផ្លូវការ​នៅ​កម្ពុជា​ ​ម៉ាក​ ​E​T​RO ​បើក​ហាង​ស​ម្លៀ​ក​បំពាក់​ដល់ទៅ​ពីរ​ ​E​T​RO ​Men​ ​និង​ ​E​T​RO ​W​omen​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​វ​ឌ្ឍនៈ ​កា​ពី​តាល​ ​រាជធានី​ភ្នំពេញ​

ENTERTAINMENT 7 days ago
 
 

          កាលពីល្ងាចថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ ETRO ដែលជាម៉ាកយីហោហ្វេហ្សិនប្រណីតរបស់អ៊ីតាលី បានរៀបចំកម្មវិធីសម្ពោធផ្លូវការនូវការបើកហាងសម្លៀកបំពាក់ ក៏ដូចជានាំយកម៉ាកយីហោ ETRO មកកាន់ទីផ្សារកម្ពុជា ស្ថិតនៅក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ 

          ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ម៉ាក ETRO បានបង្ហាញហាងសម្លៀកបំពាក់ចំនួនពីរ មួយសម្រាប់បុរស និង មួយទៀតសម្រាប់នារី។ ជាមួយការផ្តល់បទពិសោធដ៏ពិសេស ហាងសម្លៀកបំពាក់ ETRO Men (បុរស) ស្ថិតនៅជាន់ទី ១ ចំណែក ហាងសម្លៀកបំពាក់ ETRO Women (នារី) ស្ថិតនៅជាន់ផ្ទាល់ដី។

          កម្មវិធីរៀបចំយ៉ាងឡូយឆាយ មើលមកអេឡេហ្គង់ លាយឡំតន្ត្រីដ៏រំភើបចាក់ផ្ទាល់ពីឌីជេនេះ មានការចូលរួមពីសំណាក់ភ្ញៀវលំដាប់ខ្ពស់ សុទ្ធសឹងមកពីវិស័យហ្វេហ្សិននៅកម្ពុជា ភ្ញៀវ VIP អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) និង អ្នកហ្វេហ្សិននិយម ដែលបង្កឱ្យបរិយាកាសកាន់តែអស្ចារ្យ និង ហ្វេហ្សិនលំដាប់ខ្ពស់។

          អ្នកចូលរួមមានឱកាសបានស្វែងយល់ពីម៉ាក ETRO ទាក់ទងនឹងប្រវត្តិម៉ាកយីហោ ការឌីហ្សាញ ការបង្កើតពុម្ពលើក្រណាត់ សាច់ក្រណាត់ដ៏ប្រណីត និង សិល្បៈហត្ថកម្មដែលមិនចេះហួសសម័យ។ ជាពិសេស នៅត្រង់ទីតាំងថតរូបមានរចនា backdrop ជាគំនូរពុម្ព paisley print ដែលជាអត្តសញ្ញាណរបស់ ETRO ផ្តល់ឱ្យអ្នកចូលរួមបានថតរូបកាច់ស្ទីល បង្កើតភាពអេឡេហ្គង់ និង បង្កើតពេលវេលាជាមួយម៉ាកយីហោ។

          រឹតតែទាក់ទាញ កម្មវិធីមានការបង្ហាញម៉ូដសម្លៀកបំពាក់បុរសនារី ជាមួយខូឡិកហ្សិនចុងក្រោយផងដែរ។ ម៉ូឌែលបុរស ៣ នាក់ និង នារី ៣ នាក់ បានផ្លាស់វេនគ្នាបង្ហាញម៉ូដជាក្រុម ទន្ទឹមគ្នានោះក៏មានអ្នកជំនាញផ្នែកម៉ូដ ធ្វើការចង្អុលបង្ហាញ និង រៀបរាប់លម្អិតអំពី ការរចនាម៉ូដ ប្រភេទក្រណាត់ រួមនឹងសិល្បៈហត្ថកម្មនៃម៉ាកយីហោ ធ្វើឱ្យភ្ញៀវទស្សនាជក់ចិត្ត និង ចាប់អារម្មណ៍ជាខ្លាំង។ 

          ព្រឹត្តិការណ៍សម្ពោធ ETRO មកកាន់ទីផ្សារកម្ពុជា ពិតជាបាននាំមកទាំងការលាយចម្រុះដ៏ឥតខ្ចោះនៃហ្វេហ្សិនលំដាប់ខ្ពស់ និង ការកម្សាន្តដ៏ស៊ីវិល័យ។ នេះក៏បន្ថែមជាទំព័រថ្មីមួយទៀត ដែលធ្វើឱ្យទីក្រុងភ្នំពេញកាន់តែប្រណីតផងដែរ។ បន្ទាប់ពីការសម្ពោធ ម៉ាក ETRO នឹងមានគម្រោងនាំយកបទពិសោធភ្ញាក់ផ្អើលជាច្រើនទៀត ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ៕
 


SUGGESTIONS