×

​ហេតុអ្វី​ដែល​បណ្តាលឲ្យ​រលាក​ច្រមុះ​?

TRAVEL & LIVING 3 years ago
 
 

         ​អាការ​រលាក​ច្រមុះ​គឺជា​អា​ការដែល​ធ្វើឲ្យ​លោកអ្នក​ពិបាក​ដកដង្ហើម​ ​និង​ ​បង្ក​ការឈឺចាប់​ពិបាក​ទ្រាំ​ ​ហើយ​អាច​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅ​បរិវេណ​នោះ​ ​ដូចជា​ ​ភ្នែក​ ​និង​ ​បំពង់ក​ ​ជាដើម​។​ ​តើ​ហេតុអ្វីបានជា​សុខ​ៗ​ស្រាប់តែ​អ្នក​ប្រឈមមុខនឹង​អាការ​បែប​នេះ​?​ខាងក្រោម​នេះ​ជា​មូលហេតុ​សំខាន់​ៗ​ដែល​បង្ក​ជា​ការ​រលាក​ច្រមុះ​ ​យោង​តាម​គេហទំព័រ​វេជ្ជ​សា​ស្រ្ត​បរទេស​ ​Medical​ ​News​ ​Today​:

ក​. ​រលាក​ច្រមុះ​ដោយ​អា​លែក​ហ្ស៊ី (​Allergic​ r​h​in​it​i​s)

          “R​h​in​it​i​s” ​សំដៅ​ដល់​ការ​រលាក​ក្នុង​រន្ធ​ច្រមុះ​។​ ​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺ​រលាក​ចម្រុះ​ដោយសារ​អា​លែក​ហ្ស៊ី ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​របស់​ពួកគេ​មាន​ភាព​ប្រក្រតី​ដោយ​ចាត់​ទុក​សារធាតុ​គ្មាន​គ្រោះថ្នាក់​ ​ដូចជា​ ​ធូលី​ ​និង​ ​លម្អង​ផ្កា​ ​ជា​ហា​និ​ភ័យ​ ​ហើយ​ចាប់ផ្តើម​ប្រឆាំង​នឹង​ពួកវា​រហូត​ក្លាយ​ជា​ហើម​រលាក​។​ ​ករណី​នេះ​កើតឡើងជា​ធម្មតា​ចំពោះ​មនុស្ស​ប្រមាណ​១​០​-​៣​០​ភាគរយ​ជុំវិញ​ពិភពលោក​។​នៅពេលដែល​ភ្នាក់ងារ​បង្ក​អា​លែក​ហ្ស៊ី​គឺ​លម្អង​ផ្កា​ ​ឬ​ ​អ្វី​ផ្សេងទៀត​ដែល​មាន​តាម​រដូវ​កាល​ ​វេជ្ជបណ្ឌិត​វិនិច្ឆ័យ​អាការរោគ​នេះ​ថា​ ​seasonal​ ​allergic​ r​h​in​it​i​s ​ឬ​ ​hay fever​។​ ​រោគសញ្ញា​រួម​មាន​ ​រមាស់​ ​ឬ​ ​រលាក​ច្រមុះ​/​មាត់​/​បំពង់ក​ ​និង​ភ្នែក​, ​តឹងច្រមុះ​, ​ឈឺក្បាល​, ​ហូរ​សម្បោរ​, ​កណ្តាស់​ ​ជាដើម​។​ ​ដំណោះស្រាយ​រហ័ស​បំផុត​គឺ​ចៀស​ឲ្យ​ផុត​ពី​ភ្នាក់ងារ​បង្ក​អា​លែក​ហ្ស៊ី​ទាំងនោះ​។​ ​ឧ​ទា​: ​ប្រសិនបើ​អ្នក​អា​លែក​ហ្ស៊ី​នឹង​ផ្កា​ណាមួយ​ ​អ្នក​គប្បី​កាត់បន្ថយ​ការ​ចេញ​ទៅក្រៅ​ប៉ះពាល់​នឹង​ផ្កា​នោះ​នៅ​រដូវ​ផ្កា​នោះ​រីក​។​ ​ជម្រើស​មួយទៀត​ ​គឺ​ការ​ព្យាបាល​ដោយ​វិធី​ ​Allergy​ ​I​m​mun​o​therapy​ ​ដែល​ប​ន្ស៊ាំ​រាងកាយ​របស់​អ្នក​នឹង​បរិមាណ​តិច​នៃ​របស់​ដែល​អ្នក​អា​លែក​ហ្ស៊ី​នោះ​តាមរយៈ​ការ​លេបថ្នាំ​ ​ឬ​ ​ចាក់ថ្នាំ​ ​ដើម្បី​បង្វឹក​ប្រព័ន្ធ​ភាព​ស៊ាំ​កុំឲ្យ​មាន​ប្រតិកម្ម​។​

ខ​. ​រលាក​ច្រមុះ​ដោយ​មិន​អា​លែក​ហ្ស៊ី (​Non-​allergic​ r​h​in​it​i​s)

          ប្រមាណ​ 1/3 ​នៃ​ករណី​រលាក​ច្រមុះ​មិន​ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​អា​លែក​ហ្ស៊ី​នោះ​ទេ​។​ ​ចំពោះ​ករណី​ ​Non-​allergic​ r​h​in​it​i​s ​នេះ​ ​វា​ទំនងជា​ជះ​ឥទ្ធិពល​ចំពោះ​មនុស្ស​ពេញវ័យ​និង​បង្ក​រោគសញ្ញា​ពេញ​មួយ​ឆ្នាំ​ ​តួយ៉ាង​ ​កណ្តាស់​ ​ហៀរ​សម្បោរ​ ​តឹងច្រមុះ​ ​ក្អក​ស្លេស៍ ​និង​ ​រលាក​ច្រមុះ​។​ ​វា​ខុស​ពី​ចំណុច​ ​«​ក​»​ ​ត្រង់ថា​ ​វា​មិន​បង្ក​រមាស់​ ​ឬ​ ​ប៉ះពាល់​ដល់​ភ្នែក​និង​បំពង់ក​។​ ​អ្នកមាន​ជំងឺ​រលាក​ច្រមុះ​ប្រភេទ​នេះ​អាច​ងាយ​ទទួលរង​ផល​ប៉ះពាល់​ពី​ការ​បំពុល​ខ្យល់​ ​ក្លិន​មិន​ល្អ​ ​ឬ​ ​សារធាតុ​គីមី​ ​ឬ​ ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​ការ​ព្យាបាល​ដោយ​ថ្នាំ​ ​និង​ ​បញ្ហា​សុខភាព​មួយ​ចំនួន​។​ ​ដំណោះស្រាយ​គឺ​ចៀសវាង​កត្តា​ដែល​អាចប​ង្ក​រោគសញ្ញា​នៃ​ ​Non-​allergic​ r​h​in​it​i​s ​ទាំងនោះ​។​ ​លោកអ្នក​អាច​ប្រើ​ទឹក​ថ្នាំ​បាញ់​ច្រមុះ​ ​saline​ ​nasal spray​s ​ឬ​ ​ថ្នាំ​បាញ់​ប្រភេទ​ស្រដៀង​នេះ​ ​ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​បាន​។​

​គ​. ​ជំងឺ​រលាក​ប្រអប់​ច្រមុះ​ (​Sinus​it​i​s)

          ​ជំងឺ​Sinus​it​i​s​គឺជា​ប្រភេទ​ជំងឺឆ្លង​ចូល​ដល់​ប្រអប់​ច្រមុះ​ឬ​ប្រអប់​ខ្យល់​ហៅថា​«​ស៊ី​នូ​ស​»​(​Sinus​)​ដែល​ ​បណ្តាលមកពី​ពពួក​បាក់តេរី​ឬ​វី​រុ​ស​។​ ​រោគសញ្ញា​ ​រួម​មាន​ ​តឹងច្រមុះ​ ​ឬ​ ​ហៀរ​សម្បោរ​, ​ឈឺចាប់​នៅ​ម្តុំ​ថ្ពាល់​និង​ថ្ងាស​, ​ឈឺក្បាល​, ​ឈឺក​, ស្លេស្ម៍​ក្រោម​បំពង់ក​, ​ក្អក​ ​និង​ ​គ្រុនក្តៅ​។​ ​ភាគច្រើន​ ​ប្រសិនបើ​ឆ្លង​ដោយសារ​វី​រុ​ស​ ​នោះ​វា​អាច​ជាសះស្បើយ​ដោយឯកឯង​ដោយ​មិនបាច់​ព្យាបាល​។​ ​ប៉ុន្តែ​ប្រសិនបើ​ឆ្លង​បាក់តេរី​ ​គ្រូពេទ្យ​អា​ចចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​(​Ant​i​b​i​o​tic​s)​។​

​ឃ​. ​វី​រុ​ស​ផ្តាសាយ​

          ​ជាទូទៅ​ ​រោគសញ្ញា​ផ្តាសាយ​អាច​បាត់​ដោយ​មិនបាច់​ព្យាបាល​ដោយ​ថ្នាំ​នោះ​ទេ​ ​ទោះបីជា​ថ្នាំពេទ្យ​ ​និង​ឱសថ​បុរាណ​ព្យាបាល​តាម​ផ្ទះ​ជួយ​កាត់បន្ថយ​រោគសញ្ញា​។​ ​ឧទាហរណ៍​ ​ថ្នាំ​ប្រភេទ​ ​d​e​congest​ant​ ​មាន​តួនាទី​អាច​ធ្វើឲ្យ​ធូរ​ច្រមុះ​។​

ង​. ​គ្រុនផ្តាសាយ​ធំ​

          ជំងឺ​គ្រុនផ្តាសាយ​ធំ​អាចប​ង្ក​រោគសញ្ញា​ពី​ស្រាល​ដល់​ធ្ងន់​ ​រួម​មាន​ ​អស់កម្លាំង​ល្ហិតល្ហៃ​ ​ឈឺក្បាល​ ​ឈឺ​ចុកចាប់​រាងកាយ​ ​ក្អក​ ​ឈឺក​ ​ក្តៅខ្លួន​ ​តឹងច្រមុះ​ ​ឬ​ ​ហៀរ​សម្បោរ​ ​ហើយ​ជួនកាល​ក៏​បណ្តាលឲ្យ​រលាក​ច្រមុះ​ដែរ​។​ ​អ្នកខ្លះ​អាច​ក្អួត​និង​រាក​ទៀត​ផង​។​ ​មនុស្សជា​ច្រើន​អាច​ជាសះស្បើយ​ដោយ​មិនបាច់​ព្យាបាល​ប៉ុន្តែ​ខ្លះ​អាច​ជួប​ហា​និ​ភ័យ​ខ្ពស់​និង​ទាមទារ​ឲ្យ​មាន​ការថែទាំ​បន្ថែម​ ​ជាពិសេស​ ​មនុស្សចាស់​វ័យ​លើស​ពី​៦​៥​ឆ្នាំ​ ស្រ្តី​មានផ្ទៃពោះ​ ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ​និង​ ​អ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​។​

ច​. ​ជំងឺឆ្លង​ប្រព័ន្ធ​ដង្ហើម​

​          ជំងឺឆ្លង​អាច​វិវត្ត​ចូល​ទៅ​ក្នុង​ផ្នែក​ណាមួយ​នៃ​ប្រព័ន្ធ​ដង្ហើម​រួម​មាន​ ​ច្រមុះ​ ​បំពង់ក​ ​និង​សួត​។​ ​វី​រុ​ស​កូរ៉ូ​ណា​ S​AR​S-​Co​V​-2 ​ដែល​បង្ក​ជំងឺ​ ​CO​V​I​D​-19 ​ជួនកាល​ក៏​អាច​ជា​មូលហេតុ​បង្ក​ដែរ​។​ ​រោគសញ្ញា​កូ​វី​ដ​១​៩​ ​រួម​មាន​ ​គ្រុនក្តៅ​ ​ក្អក​ ​ថប់ដង្ហើម​ ​នឿយហត់​ ​ឈឺក្បាល​ ​និង​ ​ឈឺចាប់​រាងកាយ​ ​បាត់បង់​ក្លិន​និង​រស​អាហារ​ ​ឈឺក​ ​តឹងច្រមុះ​ ​ឬ​ ​ហៀរ​សម្បោរ​ ​ដែល​អាច​ឈាន​ទៅ​រកការ​រលាក​ច្រមុះ​ ​រក​កល​ក្អួត​ ​ឬ​ ​ក្អួត​ ​និង​ ​រាក​៕

Article by SRIN SOKMEAN


SUGGESTIONS