ធួក ណា សិល្បករផាត់មុខនិងគំនូរជីវចលឆ្នើមប្រចាំស្ទូឌីយ៉ូហ្វារពន្លឺសិល្បៈ
NEWS 9 months agoយុវជន ធួក ណា ជាសិល្បករជំនាន់ថ្មីមួយរូបដែលបានចូលរួមជាមួយស្ទូឌីយ៉ូគំនិតច្នៃប្រឌិតកម្ពុជាហ្វារ Phare Creative Studio តាំងពីឆ្នាំ២០១៦។ បច្ចុប្បន្នការងារចម្បងរបស់ ធួក ណា ផ្តោតទៅលើការរចនាតួអង្គ និងផ្ទៃខាងក្រោយសម្រាប់គម្រោងគំនូរជីវចល។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សិល្បករមានប្រភពពីខេត្តបាត់ដំបង រូបនេះនៅតែបន្តធ្វើតាមចំណង់ចំណូលចិត្តដែលគាត់ស្រឡាញ់ឥតរាថយឡើយ។ កត្តាដែលជំរុញទឹកចិត្តកូនខ្មែរ រូបនេះឲ្យបន្តក្តីស្រមៃក្នុងអាជីពនេះ គឺ កាលពីនៅកុមារ លោកចូលចិត្តទស្សនារឿងចម្លែកៗដែលមានការកាត់ត ច្រើន។ បងប្រុសរបស់លោកម្នាក់បានចូលរៀនគំនូរនៅសាលាហ្វារបន្ទាប់ពីចេញពីធ្វើការ។ ថ្ងៃមួយគាត់បាន ឃើញរូបគំនូររបស់លោកដែលបានគូរបិតនៅលើជញ្ជាំងបន្ទប់។ ទន្ទឹមនឹងនេះ លោកក៏ចូលចិត្តគូររូបនៅលើក្រប សៀវភៅផងដែរ។ ទាំងនេះហើយជាជំហានដំបូងដែលញ៉ាំងឲ្យរូបលោកសម្រេចចិត្តចូលមកសិក្សាជំនាញគំនូរ ជីវចលនៅសាលា Phare Visual and Applied Arts School នៅអំឡុងពេលប៉ុន្មានឆ្នាំក្រោយមក។
ប្រវត្តិនៃការសិក្សាជំនាញគំនូររបស់លោកគឺពោរពេញទៅដោយការតស៊ូយ៉ាងស្វិតស្វាញ។ លោកបានរំព្ញក ថា ដើម្បីមានឱកាសមកសិក្សានៅសាលាហ្វារ លោកត្រូវឆ្លងកាត់ការរស់នៅចាកឆ្ងាយពីក្រុមគ្រួសារ ដោយមិន មានប្រាក់សម្រាប់ផ្គត់ផ្គង់ការរស់នៅ ហូបចុក និងសិក្សាស្រួលបួលឡើយ។ លោកបានសម្រេចចិត្តជ្រកកោននៅ ក្នុងទីវត្តអារាម ហើយជាភ័ព្វសំណាងដែលលោកទទួលបានអាហារូបករណ៍ពីសាលានិងអាហារមួយពេលដោយ ឥតគិតថ្លៃ។ នៅក្នុងសាលា លោកតែងតែត្រូវបានលើកទឹកចិត្តឲ្យបង្ហាញអ្វីជាខ្លួនឯង ហើយលោកគ្រូសហស្ថាប និកសាលាហ្វារនោះក៏មានទឹកចិត្តសន្តោសជួយស្វែងរកការងារក្រៅម៉ោងឲ្យរូបលោកធ្វើដើម្បីជួយស្វែងរកប្រាក់ កម្រៃទប់ទល់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបានបញ្ជាក់បន្ថែមថា “ ខ្ញុំស្រមៃចង់ក្លាយជាអ្នក ដឹកនាំរឿង ប៉ុន្តែមុននឹងឈានដល់ចំណុចនោះ ខ្ញុំត្រូវឆ្លងកាត់បទពិសោធន៍ការងារចាំបាច់ទាំងអស់ដែលទាក់ទងនឹងការងាររបស់អ្នកដឹកនាំរឿង ទាំងនៅក្រោយ ឆាកក៏ដូចជាពេលខ្លះត្រូវនៅខាងមុខកាមេរ៉ាក៏ដោយ។អ្នកគ្រប់គ្រងនិងក្រុមការងាររបស់ខ្ញុំតែងលើកទឹកចិត្តឲ្យខ្ញុំ ខិតខំធ្វើការដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។ តាមពិតទៅ ពួកយើងទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ចំពោះ ការអភិវឌ្ឍរបស់គ្នាទៅវិញទៅមកនៅក្នុងកន្លែងធ្វើការ” ។
នៅពេលទំនេរ សិល្បករពន្លកថ្មី ធួក ណា និយមចូលចិត្តចំណាយពេលគូរគំនូរត្លុក។ លោកបានឲ្យដឹងថា វាជាជំនាញមួយដែលលោកបានរៀននៅពេលលោកនៅជាសិស្សនៅឡើយ។ គំនូរត្លុកធ្វើឲ្យមនុស្សជុំវិញខ្លួន លោកញញឹម ហើយវាក៏បានពាំនាំមកនូវភាពសប្បាយរីករាយដល់រូបលោកដូចគ្នាដែរ។ លោកបានសម្តែងស្មារតី សុទិដ្ឋិនិយមប្រាប់សូវរីនថា “ខ្ញុំចង់នាំយកសិល្បៈមួយនេះមកអនុវត្តឡើងវិញ ព្រោះវាត្រូវបានគេអនុវត្តញឹកញាប់ នៅក្នុងវិស័យសិល្បៈខ្មែរកាលពីមុនសម័យសង្រ្គាមស៊ីវិលកើតឡើង”។
ទន្ទឹមនឹងជំនាញខាងលើ លោកក៏មានទេពកោលសល្យខាងផ្នែកតុបតែងមុខនិងដងខ្លួន។ មូលហេតុដែល លោកចង់ផ្តោតលើការងារប្រភេទនេះដោយសារតែ លោកចង់ឲ្យមនុស្សម្នាក់ៗដែលអនុញ្ញាតលោកតុបតែងខ្លួន របស់ពួកគេ បង្ហាញចេញនូវដែលប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍និងមានអត្ថន័យដែលមិនមែនគ្រាន់តែបង្ហាញឲ្យ ឃើញតែភាពស្រស់ស្អាតប៉ុណ្ណោះទេ។ ក្រុមការងារនៅក្នុងស្ទូឌីយ៉ូ Phare Creative Studio បានកត់សម្គាល់ឃើញ នូវអ្វីដែលជាចំណង់ចំណូលចិត្តរបស់លោក ហើយគាំទ្រគម្រោងដែលលោកធ្វើក្រោយពេលលោកទទួលបាននូវ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមួយនេះពីរាជធានីភ្នំពេញ។
នាថ្ងៃអនាគតខាងមុខនេះ យុវជន ធួក ណាមានបំណងប្រាថ្នាចង់ទាញយកប្រយោជន៍ពីជំនាញថ្មីនេះ ដើម្បីបង្កើតរឿងខ្លីមួយដែលបង្ហាញអំពីស្នាដៃរបស់គាត់ក្នុងការតុបតែងដងខ្លួន។ “វានឹងក្លាយជាប្រភេទរឿងខ្លីមួយ ដែលមានដំបូងគេនៅកម្ពុជា! ខ្ញុំគិតថា សិល្បៈគឺជាការពិសោធន៍ ហើយខ្ញុំមិនខ្លាចនឹងបង្កើតកំហុសនោះទេ។ រាល់ការងារសិល្បៈរបស់ខ្ញុំតែងតែមានលក្ខណៈពិសេសនិងមានតម្លៃទាំងអស់សម្រាប់ខ្ញុំ” ។
Article by SRIN SOKMEAN