“TH MONOGRAM” ខូឡិកហ្សិនរចនាថ្មីអមដោយអត្ថន័យសម្រាប់រដូវស្លឹកឈើជ្រុះ
NEWS one year agoនិមិត្តសញ្ញាថ្មីសម្រាប់ “Tommy Hilfiger” ដែលត្រូវបានបង្កើតឡើងដោយការសហការជាមួយលោក Fergus Purcell ដែលនេះគឺជាចំណុចសំខាន់នៃខូឡិកហ្សិនរដូវស្លឹកឈើជ្រុះឆ្នាំ 2022 នេះ។ កូដ នៃការរៀបចំបែបបុរាណនេះគឺជាការរំឭកឡើងវិញនូវលក្ខណៈសំខាន់ៗរបស់ម៉ាក និងរចនាបថនៃការសម្គាល់សម្រាប់មនុស្សគ្រប់ភេទ និងគ្រប់វ័យទាំងអស់។
ទីក្រុង AMSTERDAM ប្រទេស Netherlands ខែកញ្ញា ២០២២ - Tommy Hilfiger ដែលត្រូវបានគ្រប់គ្រងដោយ PVH Corp. [ NYSE: PVH] បានបង្កើតនិមិត្តសញ្ញាអក្សរកាត់ថ្មីជាមួយអ្នកគូររូបជនជាតិអង់គ្លេស និងអ្នករចនាក្រាហ្វិកលោក Fergus Purcell ។ ការកសាងពឹងផ្អែកទៅលើប្រវត្តិរបស់ក្រុមហ៊ុនក្នុងការសហការរួមនឹងការច្នៃប្រតិដ្ឋសហសម័យដ៏សំខាន់បំផុតដែលនិមិត្តសញ្ញាអក្សរកាត់ប្រចាំម៉ាកនេះ ត្រូវបានបង្កើតឡើងវិញតាមរយៈមរតក DNA ដែលស្នូលដ៏សំខាន់របស់ម៉ាក TOMMY HILFIGER ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខូឡិកហ្សិនរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ នេះ។
ការរចនាថ្មីគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយទៅក្នុងការកត់ត្រាទុកនូវស្នាដៃជាច្រើននៃម៉ាក TOMMY HILFIGER ។ Purcell បានបង្កើតឡើងវិញដោយយកចិត្តទុកដាក់នូវគំនូរដែលគាត់បានរកឃើញនៅលើបំណែកនៃនិមិត្តសញ្ញាពីប្រវត្តិនៃការរចនារបស់ម៉ាកមួយនេះ។ និមិត្តសញ្ញានេះបង្កើតចេញពីអក្សរ T និង H ដែលជាប់គ្នា ហើយអក្សរកាត់នេះផងគឺជាការរួមបញ្ចូលគ្នារវាងភាពទាន់សម័យ និងភាពបុរាណដោយនាំមកនូវទស្សនវិស័យថ្មីដល់ការត្រៀមរៀបចំ៖ ដូច្នេះ វាមានសារៈសំខាន់សម្រាប់ TOMMY HILFIGER។
លោក Tommy Hilfiger បាននិយាយថា "ចាប់តាំងពីឆ្នាំ ១៩៨៥ មកនិមិត្តសញ្ញាអក្សរកាត់ 'TH' គឺជាការតំណាងឲ្យសម្រាប់រចនាបថពិតប្រាកដដែលត្រូវបានបង្កើតឡើងវិញក្នុងទម្រង់ដើម"។ Fergus Purcell គឺពិតជាអ្នកសហការដ៏គួរឲ្យកោតសរសើរម្នាក់។ វិធីសាស្រ្តលើកកម្ពស់ និងការផ្សារភ្ជាប់ទៅនឹងវប្បធម៌តាមដងផ្លូវរបស់លោក គឺមានភាពប្លែកពីគេ។ ពួកយើងពិតជាមានភាពរីករាយយ៉ាងខ្លាំងក្នុងការបង្កើតនិមិត្តសញ្ញាអក្សរកាត់របស់យើងឡើងវិញជាមួយគាត់ រីឯសម្រាប់ឆ្នាំ ២០២២ នឹងដូចជាពេលអនាគតទៅមុខទៀត»។
“អ្វីដែលខ្ញុំស្រលាញ់ចំពោះម៉ាកនេះ គឺការជះឥទ្ធិពលដ៏ខ្លាំង ពណ៌ចម្រុះស្រស់ស្អាត មានទំនុកចិត្តខ្ពស់ និងភាពស្រាលស្រទន់»។ លោក Fergus បានបន្ថែមទៀតថា “នេះគឺការបំផុសគំនិតដែលជំរុញនូវការរចនារបស់ខ្ញុំ ក៏ដូចជាបំណងប្រាថ្នានៃការច្នៃអ្វីដែលថ្មី ហើយប្លែក តែអ្នកនឹងមានអារម្មណ៍ថា ការរចនានេះដូចជាធ្លាប់មានរួចមកហើយ។ ខ្ញុំពេញចិត្តនឹងលទ្ធផលនេះយ៉ាងខ្លាំង!”
ការរចនាថ្មីរបស់លោក Purcell គឺជាហេតុនៃការបំផុសគំនិតសម្រាប់ខូឡិកហ្សិនTommy Hilfiger ថ្មីសម្រាប់រដូវស្លឹកឈើជ្រុះ ឆ្នាំ 2022 “ TH Monogram” ដែលបាននាំមកនូវស្មារតីឆ្ពោះទៅមុខនៃរចនាប័ទ្ម East Coast ទៅលើសម្លៀកបំពាក់បុរស ស្ត្រី នឹងកុមារ។
បំណែកនិមិត្តសញ្ញាអក្សរកាត់ថ្មីពិសេសនេះ ត្រូវបានដាក់បញ្ចូលក្នុងម៉ាកយីហោរចនាបថដោយមានពណ៌ឈាមជ្រូក (Burgundy) ពណ៌ខៀវ (Navy) និងពណ៌ស (Snow White) ។ និមិត្តសញ្ញាអក្សរកាត់ថ្មី គឺត្រូវបានដាក់ឲ្យមាននៅជុំវិញ អាវក្រៅ គ្រឿងតុបតែងលម្អ និងម៉ូដរចនាបថសម្រាប់គ្រប់ភេទ ខណៈពេលដែលនៅលើរូបតំណាងនាឡិកា Rocky Parker និងអាវធំវាត្រូវបានបង្ហាញជាបន្ទះសំនៀង។ ការផ្លាស់ប្តូរនេះត្រូវបានឆ្លុះបញ្ចាំងពីភាពប្រែប្រួលបែបទាន់សម័យនៃម៉ាកយីហោថ្មីនេះផងដែរ។
ការផ្តល់នៅការផលិតយ៉ាងសម្រិតសម្រាង និងភាពល្អិតល្អន់ ម៉ូដសំលៀកបំពាក់ត្រូវបានគេច្នៃឡើងដោយរោមចៀមដ៏ប្រណិត ជាមួយនឹងអំបោះដែលកែច្នៃឡើងវិញ។ Prep Classics ត្រូវបានបំពេញដោយការកែច្នៃឡើងវិញ រួមនឹងការបំពាក់នូវប្រភេទអំបោះចាក់បែប Jacquard ។ មិនតែប៉ុណ្ណោះថែមទាំងមាននូវ ភាពវិសេសនៃម៉ូតដែលមានបន្ទះនិមិត្តសញ្ញាអក្សរកាត់ជាប្រភេទស្បែក និងឡេវដែកដែលបានតុបតែងនៅជុំវិញ។
ដូចគ្នានឹងនិមិត្តសញ្ញាអក្សរកាត់ ដែលមានទំហំអក្សរខុសគ្នា ដែលបញ្ជាក់ពីភាពស្រស់បំព្រងនៃភាពមិនល្អឥតខ្ចោះ ខូឡិកហ្សិននេះត្រូវបានរួមបញ្ចូលជាមួយនឹងការរួមផ្សំផ្សេងៗដែលមិននឹកស្មានដល់ ដែលជះឥទ្ធិពលដល់ស្ទាយ៍បច្ចុប្បន្ន។ បំណែកនីមួយៗអាចត្រូវបានកែតម្រូវ និងដាក់ជាស្រទាប់ៗ ដើម្បីឆ្លុះបញ្ចាំងពីរចនាបថផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ស្រមោលអាចកយកមកកែតម្រូវ និងធ្វើការស្រមៃឡើងវិញ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថ្មីៗថា TOMMY HILFIGER នឹងត្រឡប់ទៅ New York Fashion Week នៅខែកញ្ញា ឆ្នាំ ២០២២ ជាមួយការបង្ហាញដោយផ្ទាល់ និងតាមឌីជីថល។ និមិត្តសញ្ញាអក្សរកាត់នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកតាមរយៈហាងផ្ទាល់ និងគេហទំព័រ ក៏ដូចជាដៃគូរបស់ពួកយើងផងដែរ។ មិត្តភក្តិ និង followers នៃម៉ាកយីហោនេះអាចចូលរួមប្រាស្រ័យទាក់ទងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ #TommyHilfiger និង @TommyHilfiger ។
គួរបញ្ជាក់ផងដែរថា Tommy Hilfiger គឺជាហាង TOMMY HILFIGER របស់ក្រុមហ៊ុនរចនាម៉ូដលំដាប់ខ្ពស់មួយដែលមានការទទួលស្គាល់បំផុតក្នុងពិភពលោកតាំងពីឆ្នាំ ១៩៨៥។ ម៉ាកនេះបានបង្កើតរចនាបថកើតឡើងភ្ជាប់គ្នាជាមួយស្ទាយបែបបុរាណ និងសម័យថ្មី ដែលបានបង្កើតឡើងដោយមានការសហករណ៍ជាមួយមនុស្សដែលកំពុងផ្លាស់ប្តូរវប្បធម៌ជុំវិញពិភពលោក។ TOMMY HILFIGER បានផ្តោតសំខាន់ទៅលើការប្រារព្ធនូវសិទ្ធិសេរីភាពបែបស្ទាយរបស់ប្រទេសអាមេរិកភ្ជាប់ជាមួយភាពបែបបន់ទំនើប។ TOMMY HILFIGER ផ្តល់ជូននូវផលិតផលគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកនៅក្រោមម៉ាក TOMMY HILFIGER និង TOMMY JEANS ដែលបំពេញបន្ថែមដល់ការរស់នៅប្រចាំថ្ងៃជាមួយខូលិកសិនសម្លៀកបំពាក់សម្រាប់បុរស ស្ត្រី និងកុមារ សាច់ខូវប៊យ គ្រឿងលម្អ និងស្បែកជើង។ Tommy Hilfiger មានការប្តេជ្ញាចិត្តក្នុងការមិនផ្លាស់ប្តូរចំពោះស្ថេរភាព៕
Advertising Article
Image Courtesy: TOMMY HILFIGER