×

មាន​ដឹង​អត់អាហារ​ណាខ្លះ​ញុំា​ហើយ​ធ្វើឲ្យស​ក់​ដុះ​លឿន​ ​និង​មាន​សុខភាព​ល្អ​?

TRAVEL & LIVING 2 years ago
 
 

            និយាយទៅ​សក់​ដូច​ទៅ​នឹង​ស្បែក​របស់យើង​ដែរ​ ​រាល់​ពេល​មាន​សញ្ញា​អ្វី​លេចឡើង​ ​វា​បង្ហាញ​ពី​សុខភាព​ផ្នែក​ខាងក្នុង​នៃ​រាងកាយ​របស់យើង​។​ ​ជាទូទៅ​ ​កោសិកា​ដែល​បង្កើត​សរសៃសក់​តម្រូវ​មានការ​ផ្គត់ផ្គង់​ពី​សារធាតុ​ចិញ្ចឹម​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ទៀងទាត់​ ​ហើយ​សារធាតុ​ទាំងនោះ​រួម​មាន​ ​ប្រូតេអ៊ីន​ ​វីតាមីន​ ​និង​ ​ជាតិ​ខនិជ​ ​ដែល​នឹង​ធ្វើឲ្យស​ក់​ភ្លឺ​ ​ទន់​រលោង​ ​ដុះ​លឿន​ ​និង​មាន​សុខភាព​ល្អ​។​ ​ដូច្នេះ​ ​អាហារ​ដែល​ផ្ទុក​នូវ​សារធាតុ​ពី​ធម្មជាតិ​ទាំងនេះ​មាន​ដូចជា​៖​

            ១. ​ប្រូតេអ៊ីន​ (​Protein​)
​            សក់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រូតេអ៊ីន​។​ ​ដូច្នេះ​ ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នកទទួល​យក​ប្រូតេអីុន​គ្រប់គ្រាន់​តាមរយៈ​របប​អាហារ​ប្រចាំថ្ងៃ​ ​ព្រោះ​ប្រូតេអីុន​នេះ​នឹង​ជួយ​ឲ្យ​សក់​រឹង​មាំ​ ​និង​មាន​សុខភាព​ល្អ​។​ ​ករណី​ទទួលយក​ប្រូតេអីុនមិន​គ្រប់គ្រាន់​ ​សក់​របស់​អ្នក​នឹង​ចាប់ផ្តើម​ស្ងួត​ ​ផុយ​ ​និង​ខ្សោយ​។​ ​ជាពិសេស​ ​វា​ជា​លទ្ធផល​ធ្វើឲ្យស​ក់​ដុះ​យឺត​ ​និង​ជ្រុះសក់​ផង​​ដែរ​។​ ​អាហារ​សម្បូរទៅដោយ​ប្រូតេអីុនមាន​ដូចជា​ ​សាច់​មាន់​ ​ត្រី​ ​ស៊ុត​ ​ទឹកដោះគោ​ ​ឬ​ ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ ​ព្រមទាំង​ប្រភព​គ្រាប់​ធញ្ញជាតិ​ដូចជា​ ​ពពួក​គ្រាប់​ស​ណ្តែ​ក​ ​និង​គ្រាប់​ផ្លែឈើ​ ​ជាដើម​។​

            ២. ​ជាតិ​ដែក​ (​Iron​)
​            ជាតិ​ដែក​គឺជា​ខនិជ​ដ៏​សំខាន់​ចំពោះ​សក់​ ​អ្នក​ដែល​កង្វះ​ជាតិ​ដែក​រមែង​ជួប​បញ្ហា​ជ្រុះសក់​នេះឯង​។​ ប្ញ​ស​សក់​ត្រូវ​បាន​ចិញ្ចឹម​ដោយ​សារធាតុ​ចិញ្ចឹម​ពី​ឈាម​។​ ​ជាក់ស្តែង​ ​នៅ​ពេល​ជាតិ​ដែក​ធ្លាក់ចុះ​ក្រោម​ក​ម្រិ​ត​មួយ​ ​វា​នឹង​ធ្វើឲ្យ​យើង​ស្លេកស្លាំង​។​ ​ការ​បង្អាក់​សារធាតុ​ចិញ្ចឹម​ទៅ​ផ្គត់ផ្គង់​ឫស​សក់​បែប​នេះ​ជាហេតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​សក់​ ​និង​អាច​ជា​លទ្ធផល​ធ្វើឲ្យស​ក់​ជ្រុះ​។​ ​យើង​អាច​បង្គ្រប់​ជាតិ​ដែក​ក្នុង​ខ្លួន​មកវិញ​តាមរយៈ​ការ​បរិភោគអាហារ​ពពួក​សាច់​ក្រហម​ ​សាច់​មាន់​ ​ត្រី​។​ ​សូម្បី​បន្លែ​ ​ដូចជា​ ​ស្ពៃ​អេ​ពីណា​ (​Spinach​) ​ស​ណ្តែ​ក​ ​ខាត់ណា​ខៀវ​ ​ស្ពៃក្រញាញ់​ ​និង​សាលាដ​បៃតង​សុទ្ធ​សឹង​សម្បូរទៅដោយ​ជាតិ​ដែក​ផង​ដែរ​។​

            ៣. ​វីតាមីន​ស៊ី​ (​Vitamin​ C)
            ​វីតាមីន​ស៊ី​ជា​ជំនួយ​ការ​ដ៏​សំខាន់​ដែល​ស្រូប​យកជាតិ​ដែក​ ​ដូច្នេះ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន​ស៊ី​ខ្ពស់​គឺ​ល្អ​បំផុត​ក្នុង​ការ​បរិភោគ​ជាមួយនឹង​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ដែក​។​ ​វីតាមីន​ស៊ី​ក៏​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កាំ​ដែល​ត្រូវ​បាន​រាងកាយ​ប្រើប្រាស់​ជាប្រចាំ​ ​វា​ក៏មាន​តួនាទី​ជំរុញ​ដល់​ការ​ផលិត​ខូ​ឡេ​ជិន​ដែល​ជួយ​ពង្រឹង​សរសៃឈាម​ក្នុង​ការ​ចិញ្ចឹម​សរសៃសក់​។​ ​អាហារ​ដែល​ផ្ទុក​វីតាមីន​ស៊ី​ខ្ពស់​មាន​ដូចជា​ ប្ល៊ូប៊ឺ​រី​ ​ខាត់ណា​ខៀវ​ ​ត្របែក​ ​គី​វី​ ​ក្រូច​ ​ល្ហុង​ ស្ត្រប៊ឺ​រី​ ​និង​ដំឡូងជ្វា​។​

           ​​ ៤. ​អូ​មេ​ហ្គា​៣​ (O​me​g​a​-3)
            ​ជា​ការពិត​ ​អូ​មេ​ហ្គា​៣​ ​គឺជា​ជាតិ​ខ្លាញ់​ដ៏​សំខាន់​មួយ​ដែល​រាងកាយ​របស់យើង​មិន​អាច​ផលិត​បានតែ​យ៉ាងណាមិញ​យើង​អាច​ទទួលយក​វា​បាន​តាមរយៈ​របប​អាហារ​។​ ​ជាតិ​អូ​មេ​ហ្គា​៣​ ​មាន​អត្ថប្រយោជន៍​ជួយ​ឲ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​។​ ​វា​ជួយ​ផ្តល់​និង​រក្សា​ជាតិ​ប្រេង​ទាំង​នៅ​លើ​ស្បែក​ក្បាល​ និង​សក់​។​ ​អាហារ​ផ្ទុក​ដោយ​ខ្លាញ់​អូ​មេ​ហ្គា​៣​ ​រួម​មាន​ ​ត្រី​សា​ម៉ុ​ន​ ​ត្រី​ហឺ​រ​រីង ​(​Herring​) ​ត្រី​សា​ឌី​ន​ ​ត្រី​សា​បាក់​ ​ត្រី​ព្រួល​ទឹកសាប​ ​(​trout​) ​រួម​ជាមួយ​ផ្លែឈើ​ដូចជា​ ​ផ្លែ​ប៊័រ​ ​គ្រាប់​ល្ពៅ​ ​និង​គ្រាប់​វ៉ុល​ណាត់​។​

            ៥. ​វីតាមីន​អា ​(​Vitamin​ ​A​)
            ​រាងកាយ​ត្រូវការ​វីតាមីន​អា​ដើម្បី​ផលិត​សេ​បាំ (S​e​bum​)​។​ ​សេ​បាំ ​ជា​សារធាតុ​ប្រេង​ឬ​ខ្លាញ់​បង្កើត​ឡើង​ដោយ​ក្រពេញ​ប្រេង​សក់​ដែល​វា​នឹង​ជួយ​បន្ទន់​ធ្វើឲ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​។​ ​ការ​គ្មាន​ប្រេង​សេ​បាំ​អាចប​ង្ក​ឲ្យ​ស្បែក​ក្បាល​រមាស់​ ​និង​សក់​ស្ងួត​។​ ​អាហារ​សម្រាប់​ជំរុញ​ដល់​ការ​ផលិតផល​ប្រេង​សេ​បាំ​ភាគច្រើន​ជា​បន្លែ​ផ្លែឈើ​ពពួក​មាន​ពណ៌​ទឹកក្រូច​និង​ពណ៌​លឿង​ ​ដូចជា​ ​ការ៉ុត​ ​ល្ពៅ​ ​និង​ដំឡូងជ្វា​ ​ជាដើម​ ​ដែល​វា​ផ្ទុក​ខ្ពស់​ទៅ​ដោយ​សារធាតុ​បេ​តា​ការ៉ូ​ទី​ន​ (​bet​a​-​ca​rote​n​e​) ​សម្រាប់​ផលិត​វីតាមីន​អា​។​

            ៦. ​ស​ង្ក័​សី​ (​zinc​) ​និង​សេ​លេញ៉ូ​ម​ (S​e​l​e​n​i​u​m​)
            ​សារធាតុ​ខនិជ​ដ៏​សំខាន់​ដែល​មាន​តួនាទី​ការពារ​ស្បែក​ក្បាល​គឺ​ ​ស័ង្កសី​ ​និង​សេ​លេញ៉ូ​ម​។​ ​ការ​កង្វះ​ស័ង្កសី​អាច​ប្រឈម​បញ្ហា​ជ្រុះសក់​ ​សក់​ស្ងួត​ ​និង​ឡើង​អង្គែ​។​ ​គ្រាប់​ធញ្ញជាតិ​ ​និង​គ្រាប់​ផ្លែឈើ​ ​ជា​ប្រភព​សម្បូរទៅដោយ​ជាតិ​ស័ង្កសី​ ​ហើយ​បើ​សាច់​វិញ​មាន​ដូចជា​ ​អយ​ស្ទ័​រ​ ​សាច់គោ​ ​និង​ស៊ុត​ ​ជាដើម​។​

            ៧. ​វីតាមីន​អឺ​ (​Vitamin​ ​E​)
            ​ព្រះអាទិត្យ​អាច​បំផ្លាញ​សក់​របស់យើង​ដូចដែល​វា​បំផ្លាញ​ស្បែក​របស់យើង​ដែរ​។​ ​ដូច្នេះ​ ​អ្នក​ត្រូវ​ប្រាកដ​ថា​ទទួលទាន​អាហារ​ដែល​មាន​វីតាមីន​អឺខ្ពស់​ដើម្បី​ការពារ​សក់​របស់​អ្នក​។​ ​គ្រាប់​ផ្លែឈើ​ជា​ប្រភព​អាហារ​បំប៉ន​មួយទៀត​ដែល​ផ្តល់​នូវ​ជាតិ​ស័ង្កសី​ ​សេ​លេញ៉ូ​ម​ ​ក៏ដូចជា​វីតាមីន​អឺផង​ដែរ​។​ ​ដូចនេះ​ ​បើ​អាច​គួរ​បញ្ចូល​ពួកវា​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

            ៨. ​បាយ​អូ​ទិន​ (​Biotin​)
            ​បាយ​អូ​ទី​ន​ជា​ផ្នែក​មួយ​នៃ​ក្រុម​ B (​វីតាមីន​ B7)​។​ ​រាងកាយ​ទាំងមូល​ត្រូវការ​បាយ​អូ​ទិន​ ​ដើម្បី​ជួយ​បំប្លែង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៅជា​ថាមពល​។​ ​វាក៏​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព​សក់​, ​ស្បែក​ ​និង​ក្រចក​។​ ​ការ​មាន​បាយ​អូ​ទី​ន​តិច​អាចប​ង្ក​ឲ្យ​សក់​ស្រួយ​ ​ផុយ​ ​បែក​ចុង​ ​និង​ជ្រុះ​។​ ​អ្នក​អាច​ទទួលយក​បាយ​អូ​ទិន​តាមរយៈ​អាហារ​ដូចជា​ ​គ្រាប់​ផ្លែឈើ​ ​ថ្លើម​សត្វ​ ​ស៊ុត​លឿង​ ​ម្សៅ​សណ្តែកសៀង​ ​និង​ម្សៅ​ដំបែ​៕​

Article by SOUNG SOKSAN


SUGGESTIONS