×

គន​្លឺះ ​៥​ ​យ៉ាង​ក្នុង​ការ​ស​ម្អា​ត​អនាម័យ​ក្រចក​ក្នុង​រដូវភ្លៀង​

TRAVEL & LIVING one year ago
 
 

           ​រដូវភ្លៀង​កំពុងតែ​ខិតចូល​បន្តិច​ម្ដងៗ​ធ្វើឲ្យ​ប្រិយ​មិត្ត​មួយ​ចំនួន​បាន​ត្រៀម​ស​ម្លៀ​ក​បំពាក់​ ​និង​មមាញឹក​ក្នុង​ការ​កែប្រែ​ទម្លាប់​ថែរក្សា​សម្រស់​ ​សម្រាប់​ស្វាគមន៍​រដូវ​នេះ​រួចជាស្រេច​។​ ​ទន្ទឹម​នឹង​នេះ​ ​យើង​តែងតែ​ខកខាន​ក្នុង​ការ​ការពារ​ ​ឬ​ស​ម្អា​ត​ក្រចក​ពី​បាក់តេរី​ ​និង​មេរោគ​ផ្សេងៗ​ដែល​បង្ក​ពី​អាកាសធាតុ​សើម​។​ ​Par​on​y​c​h​i​a​ ​គឺជា​មេរោគ​ស្បែក​មួយ​ប្រភេទ​ដែល​បង្ក​ជា​ពពួក​ផ្សិត​នៅ​ជុំវិញ​ក្រចក​ដែល​ធ្វើឲ្យ​មាន​ការឈឺចាប់​ឡើងក្រហម​ ​និង​រលាក​។​ ​ការ​ធ្វើ​អនាម័យ​រាងកាយ​ ​ជា​ចំណុច​សំខាន់​ដើម្បី​សុខភាព​ល្អ​ ​ក្នុង​នោះ​អ្នក​ក៏​ត្រូវ​ចាប់អារម្មណ៍​ឲ្យបាន​ច្រើន​នៅកន្លែង​ណាមួយ​លើ​រាងកាយ​ដែល​ងាយ​បង្ក​ផល​ប៉ះពាល់​សុខភាព​ ​ក្នុង​នោះ​មាន​ដូចជា​ក្រចកដៃ​ ​និង​ក្រចកជើង​ ​ជាដើម​។​ ​ដូច្នេះ​ហើយ​ ​ចៀសវាង​ធ្វេសប្រហែស​ក្នុង​ការ​ថែរក្សា​ក្រចក​ក្នុង​រដូវភ្លៀង​។​ ​ចំណុច​ខាងក្រោម​នេះ​ជា​រឿង​ដែល​សំខាន់​ៗ​ដើម្បី​ថែរក្សា​ក្រចក​ក្នុង​អំឡុង​ពេល​រដូវភ្លៀង​។​

          ​ការ​កាត់ក្រចក​: ​មនុស្ស​មួយ​ចំនួន​ហាក់​មិនសូវ​យកចិត្តទុកដាក់​ស​ម្អា​ត​ក្រចក​ ​ឬ​កាត់ក្រចក​ឲ្យបាន​ទៀងទាត់​ ​ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ការ​ទុក​ក្រចក​វែង​ៗ​ ​មិន​ត្រឹម​មើលទៅ​គ្មាន​អនាម័យ​ទេ​ ​ថែមទាំង​ប៉ះពាល់​សុខភាព​ទៀត​ផង​។​ ​អ្នក​ច្បាស់ជា​ដឹង​ច្បាស់​ហើយ​នូវ​ពពួក​បាក់តេរី​ ​និង​មេរោគ​ដែល​មាន​ក្នុង​របស់​កខ្វក់​ ​ហើយ​ពួកវា​ងាយ​តោង​ជាប់​ក្នុង​ក្រចក​របស់យើង​បំផុត​។​ ​ដូច្នេះ​អ្នក​គួរតែ​មាន​ទម្លាប់​តម្រឹម​ក្រចក​របស់​អ្នក​ជាប្រចាំ​ក្នុង​អំឡុង​ពេល​រដូវវស្សា​ ​ដើម្បីកុំឲ្យ​មេ​រោក​កកកុញ​នៅ​ក្រោម​ក្រចក​។​ ​មួយវិញទៀត​ ​ការ​ទុក​ក្រចក​វែង​ក៏​អាចប​ង្ក​ជា​ការ​បាក់​ ​និង​រហែក​ក្រចក​ផង​ដែរ​។

          ការ​រក្សា​អនាម័យ​ឧបករណ៍​: ​ការ​ជ្រើសរើស​កន្ត្រៃ​កាត់​ ​ឬ​ប្រភេទ​ប្រដាប់​រូស​ខាត់​ក្រចក​ ​ក៏​ជា​រឿង​ត្រូវ​ពិចារណា​ដែរ​។​ ​ចៀសវាង​ការ​ប្រើ​ឧបករណ៍​គ្មាន​អ​នា​ ​ម​័​យ​ ​ឬ​សំអាត​មិនបាន​ស្អាត​ល្អ​ ​ព្រោះ​ការ​ប្រហែស​ក្នុង​ការ​ស​ម្អា​ត​អាច​ផ្ដល់​ភាគរយ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ពី​អ្នកដទៃ​ដែល​បាន​ប្រើប្រាស់​ឧបករណ៍​នោះ​មុន​។​ ​ដូច្នេះ​ ​អ្នក​គួរតែ​លាង​ស​ម្អា​ត​ ​និង​ស​ម្ងួ​ត​វា​ជានិច្ច​ ​ដើម្បី​ក​ម្ចាត់​ជាតិពុល​ ​និង​បាក់តេរី​ដែល​មាន​។​

          ការ​ប្រើ​ថ្នាំលាបក្រចក: ស្រ្តី​ចូលចិត្ត​ប្រើ​ថ្នាំលាបក្រចក​ខុសៗគ្នា​ ​មិន​មាន​អ្វី​ខុស​ជាមួយ​ការ​ប្រើ​ថ្នាំលាបក្រចក​អំឡុង​ពេល​រដូវវស្សា​នោះ​ទេ​។​ ​គ្រាន់តែ​សូម​ព្យាយាម​ប្រើ​ថ្នាំ​ក្រចក​ដែល​គ្មាន​ជាតិគីមី​ខ្លាំង​ ​ហើយ​កុំ​លាប​ក្រចក​ញឹកញាប់​ពេក​ ​ព្រោះ​រដូវ​នេះ​តែងតែ​មាន​ភ្លៀង​ធ្លាក់​ ​ដែល​ធ្វើឲ្យ​ក្រចក​របស់​អ្នក​ឧ​ស្សាហ៍​ត្រូវ​សំណើម​ ​ដូច្នេះ​វា​អាច​ធ្វើឲ្យ​ក្រចក​របស់​អ្នក​ទន់​ ​និង​ឆាប់​បាក់​។​ ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​ ​ចូរ​ជ្រើសរើស​ថ្នាំលាបក្រចក​ដែល​មាន​វីតាមីន​ ​A​, C ​និង​ ​E​ ​ដើម្បី​ទ្រទ្រង់​សុខភាព​ក្រចក​។​

          ការ​គ្រប់គ្រង​របប​អាហារ​: ការដែល​ក្រចក​មាន​សុខភាព​ល្អ​ ​មិនមែន​ពឹងផ្អែក​តែ​លើ​ផលិតផល​ដែល​ថែរក្សា​ក្រចក​មួយ​មុខ​នោះ​ទេ​។​ ​កត្តា​សុខភាព​រាងកាយ​ក៏មាន​សារៈសំខាន់​ ​តាមរយៈ​របប​អាហារ​ដែល​អ្នក​បរិភោគ​ប្រចាំថ្ងៃ​។​ ​អ្នក​សិក្សា​បាន​ណែ​នាំឲ្យ​បរិភោគអាហារ​ ​ឬ​ផ្លែឈើ​ដែល​មាន​វី​តា​ដូចជា​ ​A​, B, C, ​E​ ​និង​អាស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា​៣​ ​និង​អូ​មេ​ហ្គា​៦​ឲ្យបាន​គ្រប់គ្រាន់​ ​ដើម្បី​ទទួល​បាន​ក្រចក​ដែល​រឹង​មាំ​ចេញពី​ខាងក្នុង​។​ ​ក្រៅពី​វីតាមីន​ ​អ្នក​គួរតែ​បរិភោគអាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដូចជា​ ​ត្រី​ ​សាច់​ ​និង​គ្រាប់​ធញ្ញជាតិ​ ​ជាដើម​។​

          ការ​ត្រាំ​ក្រចក​: ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ត្រាំ​ដៃ​ ​និង​ជើង​ក្នុង​ទឹកក្ដៅ​ឧណ្ហ​ៗ​ ​ឬ​បន្ថែម​អំបិល​ក្នុង​អំឡុង​ពេល​រដូវវស្សា​ ​ព្រោះ​វា​អាច​ក​ម្ចាត់​មេរោគ​ ​និង​ភាព​កខ្វក់​ទាំងអស់​ចេញពី​ក្រចក​។​ ​ជាពិសេស​ ​វា​អាច​ស​ម្អា​ត​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ ​ដូចជា​ពពួក​ផ្សិត​បាន​យ៉ាងល្អ​។​ ​ការ​ត្រាំ​ក្រចក​ក៏​ជួយ​ធ្វើឲ្យ​ស្បែក​មាន​សភាព​ទន់​ ​និង​ធ្វើឲ្យ​ក្រចក​រលោង​ផង​ដែរ​។​ ​បន្ទាប់ពី​ត្រាំ​រួច​ ​ត្រូវ​លាង​ស​ម្អា​ត​ក្រចក​របស់​អ្នកជា​មួយទឹក​ស្អាត​ ​រួច​ជូត​ឲ្យ​ស្ងួត​ល្អ​។​ ​បន្ថែម​ឡេ​ផ្ដល់​សំណើម​ ​ដើម្បីឲ្យ​ស្បែក​និង​ក្រចក​មាន​សំណើម​គ្រប់គ្រាន់​ដែល​មិន​ងាយ​បណ្ដាលឲ្យ​រ​បកស្បែក​នោះ​ទេ​។​

          ​យើង​មិនគួរ​មើល​រំលង​អំពី​សុខភាព​របស់ក្រ​ចក​នៅ​រដូវភ្លៀង​ឡើយ​ ​ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​មាន​សា​រៈ​ប្រយោជន៍​ ​និង​ជួយ​លើក​សម្រស់​មិនចាញ់​ផ្នែក​ដទៃទៀត​នៃ​សារពាង្គ​កាយ​យើង​នោះ​ទេ​។​ ​ដរាបណា​បើ​យើង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការថែទាំ​វា​នោះ​ ​យើង​នឹង​ទទួល​បាន​ក្រចក​ដែល​មាន​សុខភាព​ល្អ​ជាក់ជា​ពុំខាន​៕​


SUGGESTIONS