×

«ប្រាសាទព្រះធាតុបារាយណ៍» អតីតរាជធានីខ្មែរដ៏ចំណាស់

TRAVEL & LIVING one year ago
 
 

            ប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ ​ជា​ប្រាសាទបុរាណ​មួយ​មាន​អាយុកាល​ជា​យូរលង់​ណាស់​មក​ហើយ​ ​ដែល​ជា​អតីត​រាជធានី​ទួល​បា​សាន​ ​កសាង​ឡើង​នៅ​សតវត្ស​ទី​១​១​ ​និង​ត្រូវ​បាន​សាងសង់​ឡើង​ពី​ថ្មបាយក្រៀម​ ​និង​ថ្ម​ភក់​ជា​គ្រឿងសំណង់​ប្រាសាទ​ ​ស្ថិត​ក្នុង​រចនាបថ​បា​ភួ​ន​។​ ​ប្រាសាទ​នេះ​ ​មាន​ច្រក​ទ្វារ​ចំនួន​២​ ​គឺ​ទ្វារ​នៅ​ទិសខាងកើត​ ​និង​ខាងលិច​ ​ចំណែក​ឯ​ទិស​ខាងត្បូង​ ​និង​ខាងជើង​ជា​ទ្វារ​បញ្ឆោត​។

            ស្ថិត​ក្នុង​ភូមិ​ស្យា​អំពិល​ ​ឃុំ​បារាយណ៍​ ​ស្រុក​ស្រី​សន្ធរ​ ​ខេត្ត​កំពង់ចាម​ ​ប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​សាងសង់​នៅ​លើ​ទី​ទួល​ ​ដី​លើក​ជា​រាង​ចតុ​កោណ​កែង​ ​មាន​២​ជាន់ថ្នាក់​ ​កំពុង​បង្ហាញខ្លួន​បង្អួត​សម្រស់​នៅកណ្តាលវាល​ស្រែ​ដ៏​ធំ​ល្វឹងល្វើយ​។​ ​នៅ​ប៉ែក​ខាងកើត​នៃ​ប្រាសាទ​នេះ​ ​មាន​បារាយណ៍​ធំ​មួយ​ ​មាន​ប្រវែង​ទទឹង​៤​៥​០​ម៉ែត្រ​ ​បណ្តោយ​៧​៥​០​ម៉ែត្រ​ ​ដែល​អ្នកស្រុក​នៅ​ទីនោះ​ហៅថា​ ​«​ស្រែ​បឹង​»​។​ ​ប្រាសាទ​នេះ​ស្ថិតនៅ​តំបន់​ភាគ​ខាងត្បូង​ ​និង​ខាងកើត​ ​នៃ​ទន្លេមេគង្គ​ ​និង​ទន្លេតូច​។​ ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ប្រាសាទ​ ​ភាគច្រើន​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ ​ដោយ​ការ​ធ្វើ​កសិកម្ម​ទាំង​រដូវវស្សា​ ​ទាំង​រដូវប្រាំង​ ​និង​មុខរបរ​សំខាន់​មួយទៀត​គឺ​ការ​នេសាទ​។

            កន្លង​ផុត​ទៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ត្រូវ​បាន​ទទួលរង​ការ​បាក់បែក​មួយ​ចំនួន​ធំ​ ​បន្សល់ទុក​នៅតែ​ទ្វារ​ ​ហោជាង​ ​ផ្តែរ​ ​និង​ចម្លាក់​នៅ​តាម​ចែង​ប្រាសាទ​ដែល​នៅ​រក្សា​រូបរាង​យ៉ាងល្អ​វិចិត្រ​។​ ​ចំពោះ​ចម្លាក់​ដែល​នៅ​លើ​ផ្តែរ​ត្រូវ​បាន​ឆ្លាក់​និយាយ​ពី​រឿង​ទេវកថា​ ​តួយ៉ាង​ ​ផ្តែរ​កូរ​សមុទ្រ​ទឹកដោះ​ ​ផ្តែរ​រឿង​រាមកេរ្តិ៍​ ​ត្រង់​ឈុត​សុគ្រីព​ប្រយុទ្ធ​ជាមួយ​ពាលី​ ​ផ្តែរ​ព្រះឥសូរ​រាំ​ ​ផ្តែរ​ព្រះវិស្ណុ​ផ្ទុំលើ​នាគ​ ​និង​ផ្តែរ​មួយ​ចំនួន​ទៀត​។​ ​ក្រៅពី​នេះ​ ​ក៏មាន​ហោជាង​មាន​ចម្លាក់​ព្រះ​ភា​រុ​ណ​ជិះ​លើ​ហង្ស​ ​និង​ចម្លាក់​រូប​នាគ​នៅ​តាម​ចែង​ប្រាសាទ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS