×

គុណប្រយោជន៍​៥​យ៉ាង​នៃ​ការ​ដើរ​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ ​ដែល​អ្នក​គួរ​យល់​ដឹង​

TRAVEL & LIVING one year ago
 
 

           ការ​ដើរ​គឺជា​លំ​ហាត់ប្រាណ​ដែល​ពេញ​និយម​ ​និង​ងាយស្រួល​ ​ហើយ​អាច​ធ្វើ​បាន​នៅ​គ្រប់​ទីកន្លែង​។​ ​ភាគច្រើន​យើង​សង្កេតឃើញ​ថា​មាន​អ្នកធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការ​ដើរ​នៅ​ពេលព្រឹក​ ​ឬ​ពេលល្ងាច​។​ ​ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ​ការ​ដើរ​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​គឺ​មាន​អត្ថប្រយោជន៍​ដែល​នឹកស្មាន​មិនដល់​ចំពោះ​សុខភាព​។​ ​ការ​ដើរ​ត្រឹមតែ​ពីរ​នាទី​បន្ទាប់ពី​ញ៉ាំ​អាហារ​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ធ្វើ​ឱ្យ​ការរំលាយអាហារ​មាន​ភាព​ប្រសើរ​ឡើង​ ​រួម​ទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែល​មាន​ដូច​ខាងក្រោម​។​

          1. ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម

          ការ​ដើរ​បន្ទាប់ពី​ញ៉ាំ​អាហារ​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​។​ ​ការសិក្សា​មួយ​នៅ​ក្នុង​ ​Sports Medicine​ ​បាន​រក​ឃើញ​ថា​ ​នៅពេលដែល​យើង​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការ​ដើរ​បន្ទាប់ពី​ញ៉ាំ​អាហារ​រួច​ ​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​កើន​ឡើង​ ​និង​ធ្លាក់ចុះ​បន្តិចម្តងៗ​ ​ដែល​វា​ល្អ​​​ជាង​ការ​អង្គុយ​នៅ​មួយ​កន្លែង​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​។​ ​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​ ​បន្ទាប់ពី​បរិភោគអាហារ​រួច​បាន​ ​៦​០​ ​ទៅ​ ​៩​០​នាទី​។​ ​ដូច្នេះ​ ​គួរគប្បី​ធ្វើការ​ដើរ​បន្ទាប់ពី​បរិភោគអាហារ​រួច​ភ្លាម​ៗ​ទើប​ជា​ការ​ប្រសើរ​ ​ដើម្បី​រារាំង​មុន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​កើន​ឡើង​។​

          2. ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការរំលាយអាហារ​

          ការ​ដើរ​បន្ទាប់ពី​ញ៉ាំ​អាហារ​អាច​ជួយ​ដល់​ការរំលាយអាហារ​។​ ​ការសិក្សា​មួយ​នៅ​ក្នុង​ ​P​L​OS ​One​ ​បាន​រក​ឃើញ​ថា​ ​ការ​ដើរ​ជួយ​ជំរុញ​ដល់​ក្រពះ​ ​និង​ពោះវៀន​ឱ្យ​ដំណើរការ​ល្អ​ ​ដែល​អាច​ជួយ​ឱ្យ​អាហារ​ផ្លាស់​ទី​តាមរយៈ​ប្រព័ន្ធ​រំលាយអាហារ​បាន​កាន់តែ​លឿន​។​ ​វាក៏អាច​ជួយ​កាត់បន្ថយ​ការ​ហើមពោះ​ ​ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​អាការ​រលាក​ពោះវៀន​។​ ​ការ​ហើមពោះ​កើតឡើង​នៅពេលដែល​ឧស្ម័ន​បង្កើត​ឡើង​ក្នុង​បំពង់​រំលាយអាហារ​ ​ដោយសារ​អាហារ​ដែល​មិនបាន​រំលាយ​ត្រូវ​បាន​បំបែក​។​ ​ការ​ហើមពោះ​ក៏​កើតឡើង​នៅពេលដែល​អ្នក​លេប​ខ្យល់​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ ​ឬ​ផឹកទឹក​ជាដើម​។​ ​សកម្មភាព​រាងកាយ​ដូចជា​ការ​ដើរ​ ​អាច​ជួយ​ផ្លាស់​ទី​ឧស្ម័ន​ដែល​លើស​មួយ​ចំនួន​តាមរយៈ​បំពង់​រំលាយអាហារ​បានយ៉ាងល្អ។

          3. ​បន្ថយ​សម្ពាធ​ឈាម​

          ការ​ដើរក្រោយ​បរិភោគអាហារ​ក៏​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ផង​ដែរ​។​ ​លើស​ឈាម​គឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ជំងឺបេះដូង​ ​និង​ដាច់​សរសៃឈាម​ខួរក្បាល​ ​ដូច្នេះ​ហើយ​ ​វា​ជា​រឿង​សំខាន់​ក្នុង​ការស្វែងរក​វិធី​កាត់បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​។​ ​ការសិក្សា​មួយ​នៅ​ក្នុង​ ​Journal​ o​f​ ​Family​ ​Medicine​ ​and​ ​Primary​ ​Care​ ​បាន​រក​ឃើញ​ថា​ ​ការ​ដើរ​១​០​នាទី​ជា​រៀងរាល់ថ្ងៃ​ ​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ ​D​i​as​to​l​i​c ​ចំពោះ​អ្នក​ដែល​មាន​ជំងឺលើសឈាម​។​ ​ការស្រាវជ្រាវ​បន្ថែម​បាន​បង្ហាញ​ថា​ ​សម្រាប់​មនុស្ស​ពេញវ័យ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ ​ការ​ដើរ​ពិតជា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់បន្ថយ​សម្ពាធ​ឈាម​ស៊ី​ស្តូលិ​ក​ ​និង​ឌី​ស្តូ​លី​ក​។​ ​អ្នក​ដែល​មាន​ជំងឺលើសឈាម​ធ្ងន់ធ្ងរ​ជាង​នេះ​ឃើញ​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ​បន្ទាប់ពី​អនុវត្ត​ការ​ដើរ​បន្ទាប់ពី​ញ៉ាំ​អាហារ​រួច​។​

          4. ​ជួយ​ដុត​កាឡូ​រី​

          ការ​ដើរ​ភ្លាម​ៗ​បន្ទាប់ពី​ញ៉ាំ​អាហារ​ក៏​ជា​វិធី​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ​។​ ​តាម​ការស្រាវជ្រាវ​ការ​ដុត​បាន ៣៥០០ កាឡូ​រី​ ​គឺ​អាច​សម្រក​ខ្លាញ់​បាន​ត្រឹម​១​ផោ​ន​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​ហាត់ប្រាណ​ ​អ្នក​អាច​ផ្លាស់ប្តូរ​មក​ជា​ការ​ដើរ​ត្រឹម​១​០​នាទី​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​។​ ​វា​នឹង​បង្កើន​ការរំលាយអាហារ​ ​ជួយ​ដុត​កាឡូ​រី​ ​និង​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​។

          5. ​បង្កើន​អារម្មណ៍​ស្រស់ស្រាយ

          នៅ​ពេល​អ្នកដើរ​បន្ទាប់ពី​អាហារ​អាច​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ឡើង​មួយ​ក​ម្រិ​ត​។​ ​លំ​ហាត់ប្រាណ​ជួយ​កាត់បន្ថយ​ក​ម្រិ​ត​អរ​ម៉ូ​ន​ស្ត្រេ​ស​ដូចជា​ ​Cor​t​i​so​l​ ​នៅ​ក្នុង​ខ្លួន​។​ ​វាក៏​បង្កើន​អរ​ម៉ូ​ន​វិជ្ជមានដូចជា Endorphins និង Oxytocin (ត្រូវបានគេស្គាល់ផងដែរថាជាអរម៉ូននៃការស្រឡាញ់) ​។​ ​អ័រម៉ូន​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វាក៏ជួយ​ឱ្យ​អ្នក​គេងលក់​បាន​លឿន​ ​និង​គេងលក់​បាន​យូរ​ផង​ដែរ​។

          ​សរុប​ជា​រួម​មក​ ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការ​ដើរ​ពិតជា​ផ្តល់​នូវ​គុណសម្បត្តិ​ជាច្រើន​ដល់​សុខភាព​ ​ជាពិសេស​ការ​ដើរ​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ភ្លាម​ៗ​ ​មិនថា​អាហារ​ពេលព្រឹក​ ​ពេលថ្ងៃ​ ​និង​ពេលល្ងាច​នោះ​ទេ​។​ ​ដូច្នេះ​ ​គួរគប្បី​អនុវត្ត​ទម្លាប់​នៃ​ការ​ដើរ​នេះ​ឱ្យ​បាន​ជាប្រចាំ​ទោះ​មិនបាន​ច្រើន​ ​តែ​ហោច​ណាស់​វាក៏​ប្រសើរ​ជាជាង​យើង​មិនបាន​អនុវត្ត​ទាល់តែសោះ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS