×

ឈ្វេងយល់​ពី​ប្រេង​វីតាមីន​ ​E​ ​ធាតុផ្សំ​ដ៏​ពេញ​និយម​ក្នុង​ផលិតផល​ថែរក្សា​ស្បែក

FASHION & BEAUTY 12 months ago
 
 

          ប្រេង​វីតាមីន​ ​E​ ​ជា​ធាតុផ្សំ​សំខាន់​មួយ​ដែល​ត្រូវ​បាន​គេ​យកទៅ​ប្រើប្រាស់​នៅ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ ​និង​គ្រឿង​ស​ម្អា​ង​ជាច្រើន​ ​ក៏​ព្រោះតែ​ប្រេង​វីតាមីន​ ​E​ ​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​ស្បែក​។​ ​មាន​អ្នកជំនាញ​ជាច្រើន​ ​បាន​សិក្សា​អំពី​ប្រេង​វីតាមីន​ ​E​ ​អំពី​អត្ថប្រយោជន៍​ ​ការប្រើប្រាស់​ ​និង​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ប្រើប្រាស់​វា​។​

         ​តើ​ប្រេង​វីតាមីន​ ​E​ ​ជា​អ្វី​?​

         គ្រូពេទ្យ​ជំនាញ​ខាង​សើស្បែក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ ​New​ J​e​rs​e​y​ ​ឈ្មោះ​ ​Mar​g​ar​it​a​ ​L​o​l​i​s ​និង​និង​គ្រូ​ពេទ្យវះកាត់​ ​Mohs ​បាន​ពន្យល់​ថា​ ​វីតាមីន​ ​E​ ​គឺជា​វីតាមីន​រលាយ​ក្នុង​ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​ទម្រង់​៨​ប្រភេទ​ផ្សេងគ្នា​។​ ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ប្រេង​គ្រាប់​ធញ្ញជាតិ​ ​និង​បន្លែ​មួយ​ចំនួន​ដែល​អាច​បរិភោគ​បាន​ ​ហើយ​វា​ក៏មាន​នៅ​ក្នុង​ខ្លួន​របស់យើង​ផង​ដែរ​។​ ​ហេតុនេះ​ ​ទើប​ប្រេង​វីតាមីន​ ​E​ ​មាន​បន្ថែម​ក្នុង​ផលិតផល​ដើម្បី​ថែរក្សា​ស្បែក។​ ​​​អ្នកជំនាញ​ក៏បាន​រក​ឃើញ​ថា​ ​អ្នក​ដែល​មាន​ប្រភេទ​ស្បែក​ខ្លាញ់​ ​គឺ​មាន​ក​ម្រិ​ត​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​E​ ​ខ្ពស់​។​ ​ជាទូទៅ​ ​គេ​រក​ឃើញ​វីតាមីន​ ​E​ ​ពីរ​ប្រភេទ​ដែល​តែង​មាននៅ​ក្នុង​គ្រឿង​ថែរក្សា​ស្បែក​គឺ​តា​មីន​ ​E​ ​ប្រភេទ​ ​To​cop​hero​l​s ​និង​ ​To​cot​r​i​e​no​l​s​។

         ​តើ​ប្រេង​វីតាមីន​ ​E​ ​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​ស្បែក​?

         វីតាមីន​ ​E​ ​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​ការ​ផ្តល់​សំណើម​។ Marisa Garshick, MD​ ​ដែល​ជា​គ្រូពេទ្យ​ជំនាញ​ខាង​សើស្បែក​នៅ​ ​M​D​CS ​D​e​r​mat​o​log​y​ ​បាន​និយាយ​ថា​វា​ជួយការ​ពារ​ស្បែក​ពី​ការ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​ ​ហើយក៏​ជា​សារធាតុ​សំណើម​ ​និង​សារធាតុ​ ​Emollient​ ​ដើម្បី​ជួយ​ឱ្យ​ស្បែក​អាច​ទប់​ជាតិ​សំណើម​បាន​យ៉ាងល្អ​។​ ​អត្ថប្រយោជន៍​ផ្សេងទៀត​រួម​មាន​ ​ការ​ជួយ​ព្យាបាល​ស្នាម​ក្រហម​ ​ស្នាម​ដែល​ទើប​តែ​កើត​មានថ្មី​ៗ​ ​ស្នាម​មុន​ ​ជួយ​បំបាត់​ការ​រលាក​ ​ការ​ហើម​នៃ​ស្បែក​ ​និង​ធ្វើ​ឱ្យ​វា​ល្អ​សម្រាប់​ស្ថានភាព​ស្បែក​ដូចជា​ជំងឺ​ត្រអក​ ​និង​ Ro​sac​e​a​ ​ជាដើម​។​ ​វីតាមីន​ ​E​ ​ក៏​អាច​ផ្តល់​ការ​ការពារ​បញ្ហា​ស្បែក​ពី​ក​ម្តៅ​ព្រះអាទិត្យ​ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​អ្នក​ក៏​មិនគួរ​រំលង​ការប្រើប្រាស់​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ឡើយ​។​ ​ដូច្នេះ​ ​គួរ​ជ្រើសរើស​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ណា​ដែល​មាន​ផ្ទុក​សារធាតុ​វីតាមីន​ ​E​ ​ដើម្បី​ជួយ​ដល់​ការ​ការពារ​ស្បែក​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។


         តើ​វីតាមីន​ ​E​ ​និង​វីតាមីន​ C ​ខុសគ្នា​យ៉ាងដូចម្តេច​?

         ​វីតាមីន​ ​E​ ​និង​វីតាមីន​ C ​គឺជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​ទទួលស្គាល់​ច្រើន​បំផុត​ក្នុង​ការ​ថែរក្សា​ស្បែក​​ ​ហើយ​វា​មាន​លក្ខណសម្បត្តិ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​​ដូចគ្នា​។​ ​បន្ថែម​លើស​ពី​នេះ​ ​វីតាមីន​ C ​ជួយ​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ ​ជាពិសេស​ជួយ​លុប​បំបាត់ស្នាម​នៅ​លើ​ស្បែក​ ​ចំណែក​វីតាមីន​ ​E​ ​ជួយ​ផ្តល់​ជាតិទឹក​។​ ​ដូច្នេះ​ ​ការប្រើប្រាស់​ផលិតផល​ដែល​ផ្ទុក​សារធាតុ​ទាំងពីរ​នេះ​ ​ផ្តល់​នូវ​ការ​ការពារ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​រួម​ជាមួយនឹង​អត្ថប្រយោជន៍​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ ​មាន​សំណើម​ ​និង​កាត់បន្ថយ​ស្លាកស្នាម​។

         តើ​មាន​គុណវិបត្តិ​ចំពោះ​ការប្រើប្រាស់​ប្រេង​វីតាមីន​ ​E​ ​ដែរ​ឬទេ​?

         ជា​ការពិត​ ​វីតាមីន​ ​E​ ​អាច​នឹង​មិន​ស័ក្តិសម​សម្រាប់​ប្រភេទ​ស្បែក​ទាំងអស់​នោះ​ទេ​។​ ​យោង​តាម​លោក​ ​G​ar​s​h​i​ck ​វីតាមីន​ ​E​ ​គឺជា​សារធាតុ​ដែល​អាច​បណ្តាល​ឱ្យ​មានការ​រលាក​ ​ឬ​ប្រតិកម្ម​អា​លែ​ហ្សី​មួយ​ចំនួន​ ​ហើយ​វាក៏​ធ្វើ​ឱ្យ​ស្បែក​ឆាប់​បែកញើស​ផង​ដែរ​។​ ​ប្រសិនបើ​អ្នក​ងាយ​នឹង​បែកញើស​ ​ស្បែក​មាន​មុន​ច្រើន​ ​ឬ​ស្បែក​ងាយ​ប្រតិកម្ម​ ​គួរ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​ ​ឬ​អាច​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​មុន​ប្រើប្រាស់​ ​មុន​ពេល​អ្នក​បញ្ចូល​វា​ទៅ​ក្នុង​ទម្លាប់​ថែរក្សា​ស្បែក​។​

         តើ​គួរ​ប្រើ​ប្រេង​វីតាមីន​ ​E​ ​យ៉ាងដូចម្តេច​?

         ការ​បញ្ចូល​ប្រេង​វីតាមីន​ ​E​ ​ទៅ​ក្នុង​ទម្លាប់​ថែរក្សា​ស្បែក​គឺ​ងាយស្រួល​ណាស់​ ​ព្រោះ​វា​មាននៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​។​ ​វា​ដំណើរការ​ល្អជា​មួយ​គ្រឿងផ្សំ​ទាំងអស់​ ​ដូច្នេះ​អ្នក​មិន​ចាំបាច់​ផ្លាស់ប្តូរ​ផលិតផល​មួយ​ចំនួន​ដើម្បី​ប្រើ​វីតាមីន​ ​E​ ​សុទ្ធតែម្តងនោះ​ទេ​។​ ​អ្នក​អាច​អាច​លាប​លើ​ស្បែក​របស់​អ្នក​ដោយ​ផ្ទាល់​ ​ហើយ​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាងល្អ​បំផុត​ក្នុង​ផលិតផល​ដូចជា​ គ្រី​ម​ផ្តល់​សំណើម​ ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ ​ផលិតផល​លាង​ស​ម្អា​ត​ស្បែក​ជាដើម​។​ ​គួរ​ចំណាំ​ផង​ដែរ​ថា​ ​គប្បី​ប្រើប្រាស់​ផលិតផល​ដទៃទៀត​មុន​ប្រើ​ប្រេង​វីតាមីន​ ​E​ ​ព្រោះ​សេរ៉ូម​ ​ឬ​គ្រី​ម​លាប​ស្បែក​មិន​អាច​ជ្រាបចូល​ស្បែក​បានទេ​ ​ប្រសិនបើ​អ្នក​លាបប្រេង​វីតាមីន​ ​E​ ​មុន​។​ ​ប៉ុន្តែ​ ​ប្រេង​វីតាមីន​ ​E​ ​អាច​ជ្រាបចូល​ស្បែក​បាន​ ​ទោះបីជា​លាប​គ្រី​ម​រួចហើយ​ក៏ដោយ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS