×

​តើការ​បរិភោគ​ផ្សិត​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​ស្បែក​?

FASHION & BEAUTY 11 months ago
 
 

          ​ផ្សិត​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែលគេ​និយម​យកមក​ច​ម្អិ​ន​ម្ហូបអាហារ​សម្រាប់​ទទួលទាន​។​ ​ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ ​ងាយស្រួល​រក​ ​ផ្សិត​ក៏​ជា​ប្រភេទ​បន្លែ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ច្រើន​មិនចាញ់​បន្លែ​ផ្សេងទៀត​ប៉ុន្មាន​ឡើយ​។​ ​តួយ៉ាង​ ​ផ្សិត​សម្បូរទៅដោយ​ប្រូតេអ៊ីន​ ​កា​បូ​អ៊ី​ដ្រា​ត​ ​ជាពិសេស​ផ្ទុក​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​បេ​តា​គ្លុ​យ​កង់​(​Bet​a​-​g​l​u​can​) ​អ៊ី​អ៊ែ​រ​ហ្គោ​ធី​វី​ន​ ​អាស៊ី​ត​ខ្លាញ់​ ​និង​មេ​ឡា​នី​ន​ ​ដែល​ជា​សារធាតុ​ជី​វ​សា​ស្រ្ត​ដែល​មានប្រយោជន៍​ក្នុង​ការ​ទ្រទ្រង់​សុខភាព​ស្បែក​។​ ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទាំង​៥​ចំពោះ​ស្បែក​នៅ​ពេល​អ្នកទទួល​ទាន​ផ្សិត​។​

          1. ​ជួយ​ទប់​ស្កាត់​ការ​កើតមុន​៖​ ​Bet​a​-​g​l​u​can​ ​គឺជា​ប្រភេទ​នៃ​ជាតិ​សរសៃ​រលាយ​ដែល​មាននៅ​ក្នុង​ផ្សិត​។​ ​ជាតិ​សរសៃ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​ការ​លើក​ក​ម្ពស់​ការ​ផលិត​ ​Ma​crop​hag​e​ ​។​ ​សមាសធាតុ​ទាំងនេះ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ ​និង​ការ​ឆ្លង​មេរោគ​លើ​ស្បែក​ ​ហើយក៏​បង្កើន​ល្បឿន​ដំណើរការ​ព្យាបាល​មុខរបួស​ដោយ​ការ​ធ្វើ​ឱ្យ​ស៊ី​តូ​គី​ន​ ​និង​កោសិកា​ភាព​ស៊ាំ​ក្នុង​រាងកាយ​សកម្ម​។​ ​ទាំងនេះ​ក៏​អាច​រួមចំណែក​ដល់​ការ​ក​កើតមុន​ ​និង​ជួយ​កាត់បន្ថយ​ស្នាម​មុន​។​

          2. ​ពង្រឹង​ការ​ការពារ​កាំរស្មី​យូ​វី​៖​ ​Erg​o​t​h​ion​e​in​e​ ​គឺជា​អាស៊ី​ត​អា​មី​ណូ​ដ៏​មាន​ឥទ្ធិពល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​។​ ​វា​ជួយ​កាត់បន្ថយ​ភាព​តានតឹង​អុក​ស៊ី​ត​កម្ម​ ​និង​ធ្វើ​ឱ្យ​កោសិកា​ស្បែក​ដែល​មាន​សុខភាព​ល្អ​អាច​នៅ​បាន​រយៈពេល​យូរ​។​ ​វាក៏​អាច​ជួយ​ព្រឹ​ង​ការ​ការពារ​ ​ការ​ប្រឆាំង​ពី​ការ​បំពុល​បរិស្ថាន​ ​និង​ជួសជុល​ ​D​N​A​ ​រួម​ទាំង​កោសិកា​ដែល​ខូច​ដោយសារ​ពន្លឺព្រះអាទិត្យ​ផង​ដែរ​។​

          3. ​ជួយ​រក្សា​ជាតិទឹក​ដល់​ស្បែក​៖​ ​ភាគច្រើន​ផ្សិត​មួយ​ចំនួន​ដែល​អាច​បរិភោគ​បាន​គឺ​សម្បូរទៅដោយ​អាស៊ី​ត​ខ្លាញ់​ ​P​o​l​y​un​saturated​ ​ដូចជា​ o​me​g​a​-3s​។​ ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កែ​លម្អ​មុខងារ​រ​បាំងស្បែក​។​ ​ខ្លាញ់​ទាំងនេះ​មាន​ផ្ទុក​សារធាតុ​ ​P​o​l​y​sac​char​i​d​e​s ​ដែល​អាច​ផ្ទុក​បាន​រហូតដល់​ទៅ​ ​៥​០​០​ ​ដង​នៃ​ទម្ងន់​របស់​ពួកវា​ពេល​នៅ​ក្នុង​ទឹក​។​ ​ហេតុដូច្នេះហើយ​ ​ទើប​វា​អាច​ជួយ​ឱ្យ​កោសិកា​ស្បែក​អាច​ទប់​ជាតិ​សំណើម​នៅ​ខាងក្នុង​បាន​ល្អ​ ​និង​ធ្វើ​ឱ្យ​ស្បែក​ទន់​។​

          4. ​ជួយ​ប្រឆាំង​ភាព​ចាស់​៖​ ​អត្ថប្រយោជន៍​មួយ​ក្នុងចំណោម​អត្ថប្រយោជន៍​ផ្សេងទៀត​គឺ​ការ​ជួយ​ប្រឆាំង​ភាព​ចាស់​។​ ​ផ្សិត​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​សមាសធាតុ​ទាំងនេះ​ប្រឆាំង​នឹង​ភាព​តានតឹង​អុក​ស៊ី​ត​កម្ម​នៅ​ក្នុង​រាងកាយ​ដែល​នាំមក​នូវ​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ចំពោះ​កោសិកា​។​ ​លក្ខណៈ​កោសិកា​ដែល​ប្រសើរ​ឡើងក៏ជួយ​បន្ថយ​ដំណើរការ​នៃ​ភាព​ចាស់​តាម​ធម្មជាតិ​របស់​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​

          5. ​ជំនួយ​ស្បែក​ភ្លឺ​ថ្លា​៖​ ​ផ្សិត​មាន​ផ្ទុក​សារធាតុ​មេ​ឡា​នី​ន​(​Me​l​an​in​) ​ជា​សារធាតុ​ដែល​ជួយការ​ការពារ​ដល់​ស្បែក​។​ ​មេ​ឡា​នី​ន​នៃ​ផ្សិត​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​ជួយ​ស្រូប​យក​កាំរស្មី​ U​V​ ​ដូច្នេះ​ការពារ​កោសិកា​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ​។​ ​ដូចគ្នា​នេះ​ផង​ដែរ​អាស៊ី​ត​ koj​i​c ​ដែល​ជា​សមាសធាតុ​ធម្មជាតិ​មាននៅ​ក្នុង​ផ្សិត​រារាំង​ការ​សំយោគ​មេ​ឡា​នី​ន​ច្រើន​។​ ​នាំ​ឱ្យ​ស្បែក​ភ្លឺ​ ​និង​កែតម្រូវ​ចំណុច​ខ្មៅ​ ​ជាពិសេស​ជួយ​ធ្វើ​ឱ្យ​ស្បែក​មាន​ពណ៌​ស្មើគ្នា​។​

          ​ផ្សិត​ដែល​មាន​គុណសម្បត្តិ​ទាំងនេះ​ ​ភាគច្រើន​គេ​រក​ឃើញ​មាននៅ​ក្នុង​ផ្សិត​ដែល​អាច​ទទួលទាន​បាន​មាន​ដូចជា​ ​ផ្សិត​ស៊ី​តា​គិ(S​h​i​i​take​), ​ផ្សិត​ R​e​i​s​h​i​, ​ផ្សិត​ C​hag​a​, ​ផ្សិត​ ​T​rem​e​l​l​a​ ​ឬ​យើង​តែង​ហៅថា​ផ្សិត​ផ្កាថ្ម​ ​រួម​ទាំង​ផ្សិត​ដែល​អាច​បរិភោគ​បាន​មួយ​ចំនួន​ទៀត​។​

           ​ជា​ការពិត​ ​ផ្សិត​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ស្បែក​តាមរយៈ​ការ​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​ ​តែ​យ៉ាងណា​ ​ថ្វីបើ​វា​មាន​គុណសម្បត្តិ​ច្រើន​ ​តែ​គួរគប្បី​បរិភោគ​ផ្សិត​ក្នុង​បរិមាណ​មួយ​សមស្រប​ ​និង​ត្រូវ​ប្រាកដ​ថា​លាង​ស​ម្អា​ត​បាន​ស្អាត​មុន​យកទៅ​ច​ម្អិ​ន​ម្ហូប​ដើម្បី​ទទួលទាន​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​



SUGGESTIONS