×

​«​និរន្ត​រ៍-N​i​rant​a​»​ ​ម៉ាក​យីហោ​គ្រឿងអលង្ការ​បែប​ប្រណីត​ប​ង្កេី​ត​ដោយ​កូនខ្មែរ​

TRAVEL & LIVING 7 months ago
 
 

          ​និរន្ត​រ៍ ​ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ N​i​rant​a​ ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ឡេី​ង​ជា​ម៉ាក​យីហោ​នៃ​គ្រឿងអលង្ការ​ដ៏​ប្រណីត​មួយ​ដែល​បាន​ប​ង្កេី​ត​ឡេី​ង​ដោយ​កូនខ្មែរ​។​ ​តាម​ការ​ប​ង្ហេី​ប​ពី​សហ​ស្ថានិ​ក​លោក​ វុ​ធ​ ​លី​ណូ ​បាន​ឱ្យ​ដឹង​ថា​ ​ដោយ​លោក​​​មាន​ទ​ស្សនវិ​ស​័​យ​គឺ​ចង់​ប​ង្កេី​ត​គ្រឿងអលង្ការ​ដែល​ប្រណីត​ ​មាន​អាយុកាល​យូរអង្វែង​ ​និង​មេី​ល​ទៅ​ស្រស់​ស្អាត​ជានិច្ច​ ​មិន​ចេះ​ធុញទ្រាន់​ទោះ​ហួសសម័យ​កាល​ក៏ដោយ​ ទេី​ប​លោក​សម្រេច​ចិត្ត​ជ្រេី​ស​រេី​ស​ពាក្យ​និរន្ត​រ៍​ជា​ឈ្មោះ​នៃ​ម៉ាក​យីហោ​គ្រឿងអលង្ការ​របស់​លោក​។​

          ​ជា​ការពិត​ ​គ្រឿងអលង្ការ​ ​គឺជា​ជំនួប​រវាង​ស​ម្ភារៈ​មាន​តម្លៃ​ ​និង​ភាព​ស្រស់​ស្អាត​ ហេី​យ​បង្រួម​មក​ជា​វត្ថុ​ប្រណីត​មួយ​ដែល​អាច​ពាក់​លម្អ​លេី​ខ្លួន​បាន​។​ ​វា​ឆ្លុះបញ្ចាំង​ពី​ទស្សន​ ​ចំណង់ចំណូលចិត្ត​ ​អារម្មណ៍​ ​សោភណភាព​ ​និង​រស​និយម​របស់​មនុស្សម្នាក់​ៗ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​និរន្ត​រ៍​មាន​ឯកទេស​ច្នៃ​ម៉ូត​ទៅ​លេី​គ្រឿងអលង្ការ​បែប​តិច​និយម​(​Minimal​i​s​t​) ហេី​យ​សម្រាប់​ការ​ចេញ​ម៉ូត​ ​ភាគ​ច្រេី​ន​ដកស្រង់​ចេញពី​ធម្មជាតិ​ ​ស្នាដៃ​ប​ង្កេី​ត​ដោយ​មនុស្ស​ ​ជាពិសេស​ផ្នែក​រចនា​ ​និង​ស្ថាបត្យកម្ម​ជា​ដេី​ម​។​ ​សហ​ស្ថាបនិក​ក៏មាន​ចំណាប់អារម្មណ៍​ចំពោះ​គំនិត​ ​និង​ទម្រង់​នៅ​ក្នុង​វប្បធម៌​ជីវិត​រស់នៅ​របស់​ខ្មែរ​ ដេីម្បី​ទាញ​វា​មក​ផ្តល់​តម្លៃ​សារ​ជាថ្មី​នៅ​ក្នុង​ទម្រង់​ជា​គ្រឿងអលង្ការ​ផង​ដែរ​។​

លោក  វុធ  លីណូ

          ​ជាមួយគ្នា​នេះ​ដែរ​ ​គ្រប់​គ្រឿងអលង្ការ​ ​ត្រូវ​បាន​ប​ង្កេី​ត​ឡេី​ង​យ៉ាង​យកចិត្តទុកដាក់​ ​លម្អិត​ផ្ចិតផ្ចង់​ទៅ​លេី​គ្រប់​ដំណាក់កាល​នៃ​ការ​ធ្វេី​។​ ​ទម្រាំ​ទទួល​បាន​សមិទ្ធផល​នីមួយៗ​ ​លោក​ វុ​ធ​ ​លី​ណូ ​បាន​បន្ត​ឱ្យ​ដឹង​ថា​ ​សម្រាប់​ការ​ច្នៃ​ម៉ូត​ថ្មី​សម្រាប់​ភ្ញៀវ​ជា​លក្ខណៈ​បុគ្គល​ ​គឺ​លោក​តែងតែ​ស្វែងយល់​ពី​គោលបំណង​ ​ចំណង់ចំណូលចិត្ត​របស់​ភ្ញៀវ​សិន​ ​មុននឹង​ចេញ​ម៉ូត​ជូន​ ហេី​យ​ត្រូវ​ពិភាក្សា​ជាមួយ​ភ្ញៀវ​នូវ​អ្វី​ដែល​គាត់​ចង់បាន​។​ ​ភាគ​ច្រេី​ន​ភ្ញៀវ​គ្រាន់តែ​មានគំនិត​ព្រាង​ថា​គាត់​ចង់បាន​បែប​ណា​ ​នោះ​លោក​នឹង​ចាប់​ផ្តេី​ម​គូរ​រចនា​ព្រាង​ម៉ូត​ដោយដៃ​ពីរបី​ជូន​។​ ហេី​យ​បេី​គាត់​ត្រូវចិត្ត​ ​ឬ​ចង់​បានអ្វី​បន្ថែម​លេី​ម៉ូត​ណាមួយ​ហេី​យ​ ទេី​ប​លោក​ដំ​ឡេី​ង​ជា​រូប​ 3​D​ ​ក្នុង​កុំព្យូទ័រ​ដេីម្បីឱ្យ​ភ្ញៀវ​ពិនិត្យ​មេី​ល​ម្តងទៀត​។​ ​បន្ទាប់មក​គឺ​ត្រូវ​ចេញ​ជា​គំរូ​ពុម្ព​ជ័រ​ ដេីម្បី​យកមក​ចាក់ចេញ​ជា​គ្រឿង​ ហេី​យ​យក​គ្រឿង​ដែល​បាន​ចាក់​ហេី​យ​នោះ​ ​មក​ស​ម្អា​ត​ ​ដាំ​ត្បូង​ ​និង​ស​ម្អា​តប​ង្ហេី​យ​ចុងក្រោយ​។​ ​ក្រៅពី​ការ​កុម្មង់ ​របស់​ភ្ញៀវ​ ​និរន្ត​រ៍​ក៏មាន​គ្រឿងអលង្ការ​ច្នៃ​ម៉ូត​ហេី​យ​ស្រាប់​ ​ដែល​អាច​ធ្វេី​ការ​ជាវ​បាន​ភ្លាម​ៗ​ផង​ដែរ​។​ ​ចំពោះ​វត្ថុធាតុ​ដេី​ម​ ​និរន្ត​រ៍​អាច​ធ្វេី​គ្រឿងអលង្ការ​បាន​គ្រប់​ប្រភេទ​ ​រាប់​តាំងពី​ប្រាក់​ ​ប្លាក​ទី​ន​ ​មាស​ ហេី​យក៏ទទួល​ធ្វេី​ជាមួយ​ត្បូងពេជ្រ​ ​និង​ត្បូង​ធម្មជាតិ​នានា​។​

          ​ទៅ​ថ្ងៃមុខ​ ​ចំពោះ​ម៉ាក​យីហោ​គ្រឿងអលង្ការ​និរន្ត​រ៍ ​លោក​ វុ​ធ​ ​លី​ណូ ​ក៏​សង្ឃឹម​ទុក​ដែរ​ថា​ ​ប្រជាជន​ខ្មែរ​ ​នឹង​កាន់តែ​យល់ច្បាស់​ ​និង​ឱ្យ​តម្លៃ​លេី​ស្នាដៃ​រចនា​គ្រឿងអលង្ការ​បែប​មានតែ​មួយ​ ​និង​បែប​បុគ្គល​។​ ​គ្រឿងអលង្ការ​ ​វា​មិន​ត្រឹមតែ​ជា​គ្រឿង​ដែល​យេី​ង​អាច​ពាក់​លម្អ​តែប៉ុណ្ណោះ​ទេ​ ​តែ​វាក៏ជា​ការ​ស្នាដៃ​សិល្បៈ​នៃ​ការរចនា​មួយ​ ហេី​យក៏អាច​ចាត់​ទុក​បាន​ថា​វា​ជា​កូន​ចម្លាក់​តូច​មួយ​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS