×

ណាតាស្ប៉ា ​ជា​ទីកន្លែង​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នកម្តាយ​គ្រប់រូប​គួរ​សាកល្បង​

NEWS 7 months ago
 
 

          ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី១២​ ​ខែឧសភា​ ​តែងតែ​មានការ​ប្រារព្ធ​ទិវា​មាតា​អន្តរជាតិ​សម្រាប់​ការ​រំឮក​ ​និង​ការ​ដឹងគុណ​ចំពោះ​អ្នកម្តាយ​គ្រប់រូប​ស្ថិតនៅ​លើ​ពិភពលោក។​ ​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ដែរ​ ​ក្រុម​គ្រួសារ​ជាច្រើន​បាន​រៀបចំ​នៅ​កម្មវិធី​ជួបជុំ​អាហារ​ ​ក៏ដូចជា​មានការ​ជួន​អំណោយ​ផ្សេងៗ​ដូចជា​បាច់​ផ្កា​ ​ឬ​សម្លៀកបំពាក់​ផ្សេងៗ​សម្រាប់​ការ​អប​អរសាទរ​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ដែរ។​ ​ជាក់ស្តែង​ ​ទិវា​មាតា​អន្តរជាតិ​ប្រារព្ធ​តែ​មួយថ្ងៃ​តែប៉ុណ្ណោះ​ ​បើដូច្នេះ​ប្រសិនបើ​អ្នក​ពុំទាន់​មាន​គម្រោង​នៅ​ថ្ងៃ​ពិសេស​សម្រាប់​អ្នកម្តាយ​នោះ​ទេ​ ​សូវរីន​ ​ណែនាំ​អ្នក​ងាក​មក​សាកល្បង​ជ្រើសរើស​កន្លែង​ស៉្បា​ដងខ្លួន​ ​ជឿជាក់​ថា​អ្នកម្តាយ​គ្រប់រូប​ពេញចិត្ត​ជាក់​ជាមិនខាន។​

          ស្ថិតនៅ​ក្នុង​ប្លុក​បឹងកេងកងទី១​ ​ផ្លូវលេខ​ ​៥៧​ ​កែង​នឹង​ផ្លូវ​លេខ​ ៣០២​ ​ដែល​ជា​ប្លុក​ពាណិជ្ជកម្ម​នោះ​ ​អ្នក​នឹង​ឃើញ​ណាតាស៉្បា​ដែល​មានការ​ដេគ័រ​រចនា​ស្រស់​ស្អាត​ ​រួម​ទាំង​បុគ្គលិក​រួសរាយ​រាក់ទាក់​កំពុង​ទន្ទឹង​រង់ចាំ​បម្រើ​អ្នក​យ៉ាង​យកចិត្តទុកដាក់​ ​និង​កក់ក្តៅ​បំផុត។​ ​ដោយ​គ្រាន់តែ​អ្នក​ឈាន​ចូល​ទៅកាន់​ស៉្បា​ង​នេះ​ ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា​ដែល​រំសាយ​រាល់​ទុក្ខ​កង្វល់​មួយរំពេច​តែម្តង​ ​នេះ​ក៏​ដោយសារ​ការប្រើប្រាស់​ក្លិន​បន្សុទ្ធ​ខ្យល់​ដ៏​ក្រអូប​ ​និង​ប្រហើរ​ដែល​អ្នក​ពុំ​ឃើញ​មាន​ទីកន្លែង​ណា​ផ្សេងទៀត​នោះ​ឡើយ។​ ​បន្ទាប់ពី​បាន​ស្រូប​យក​ក្លិន​ដ៏​ប្រហើរ​គ្មាន​ពីរ​នោះ​ ​អ្នកជំនាញ​ខាង​ម៉ា​ស្សា ​នឹង​ធ្វើ​ការពិភាក្សា​ទៅ​ ​លើ​ប្រភេទ​ម៉ា​ស្សា​សម្រាប់​ដងខ្លួន​ ​ឬ​ផ្ទៃមុខ​ដែល​លោកអ្នក​មានបំណង​ចង់​សាកល្បង​ផង​ដែរ​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ដែរ​ ​ណា​តា​ ស៉្បា​ក៏មាន​ប្រូ​ម៉ូ​សិន​ពិសេស​ទៅលើ​កញ្ចប់​ ​Aromatic​ ​Body​ ​Massage​ ​និង​ ​Body​ ​Sea​ ​Salt​ ​Scrub​ ​ដែល​មាន​រយៈពេល​ ​៩០នាទី​ ​ចាប់ពី​ថ្ងៃទី១១​ ​រហូតដល់​ថ្ងៃទី១៥​ ​ថែមទៀត​ ​នៅពេលដែល​អ្នក​អញ្ជើញ​មក​ម្តង​ពីរ​នាក់។​

          ក្រៅពី​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​នេះ​ ​ណា​តា​ ​ក៏​នៅ​មាន​កញ្ចប់​ផ្សេងទៀត​ដែល​អ្នក​អាច​ពិចារណា​ផង​ដែរ​ ​ដូចជា​ ​កញ្ចប់​ការ​ម៉ាស្សា​រាងកាយ​ស្វីស​ ​ការ​ម៉ាស្សា​ក្បាល​ ​និង​ខ្នង​ ​ការ​ម៉ាស្សា​ប្រេង​ក្រអូប​ជាមួយ​ថ្ម​ក្តៅ​ ​ការ​បិទ​ម៉ាស​សន្លឹក​មាស​ ​និង​ការ​ម៉ា​ស្សា​ប្រេង​ក្រអូប​ស្រាលៗ​ជាមួយ​ឱសថ​ខ្មែរ​ក្តៅ​ឧណ្ហៗ​ដែល​ជួយ​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់​សាច់ដុំ​ដែល​ធ្វើឲ្យ​រាងកាយ​ធូរស្រាល​យ៉ាង​មាន​ប្រសិទ្ធ​ភាព។​

          ដូចដែល​បាន​ជម្រាប​ខាងលើ​ ​ណាតាស៉្បា ​មាន​ច្រើន​ជម្រើស​សម្រាប់​លោក​អ្នកេ​ដែល​មានបំណង​ចង់ឲ្យ​អ្នកម្តាយ​ទទួល​នូវ​បទពិសោធន៍​ថ្មី​ក្រៅពី​ការ​ទិញ​អំណោយ​ ​ឬ​ការ​ ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​នានា​ជាដើម។​ ​យ៉ាងណាមិញ​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ណាតាស៉្បា ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៩ព្រឹក​ ​រហូតដល់​ម៉ោង​ ​១០យប់៕​

Article by SIVLY PAN


SUGGESTIONS