ធ្វើការអបអរសាទរពិធីបុណ្យណូអែលក្នុងរដូវកាលដ៏រីករាយនេះនៅឯ Siam Paragon, Siam Center និង Siam Discovery ទាំងអស់គ្នា ដែលសុទ្ធតែជាទីតាំងស្ថិតនៅចំកណ្តាលរាជធានីដ៏រស់រវើកនៃប្រទេសថៃ! វាជាឱកាសដ៏អស្ចារ្យមួយដើម្បីរីករាយជាមួយបទពិសោធន៍ថ្ងៃឈប់សម្រាកដែលពោរពេញទៅដោយព្រឹត្តិការណ៍ដ៏អស្ចារ្យ អមដោយការតុបតែងដ៏ស្រស់ស្អាត និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅទូទាំងគោលដៅដើរទិញឥវ៉ាន់ដ៏ល្បីៗនៃទីក្រុងបាងកក ។
ការប្រារព្ធពិធី Magical Celebration 2024 នៅ Siam Paragon ប្រាកដជាអស្ចារ្យ ដោយមានការតាំងដើមណូអែលពីម៉ាក Cartier ដ៏សម្បើប និងទាក់ភ្នែកបំផុត។ ស្នាដៃប្រណីតនេះ មានអមដោយពន្លឺចែងចាំង និងប្រអប់កាដូពណ៌ក្រហម ដែលបានបំផុសនូវភាពឆើតឆាយបំផុតរបស់ម៉ាក Cartier។ នៅឯច្រក Cascade Zone មានជណ្ដើរដែលបំផុសគំនិតដោយព្យាណូដ៏ធំ និងគ្រឿងតុបតែងពណ៌មាសដ៏ល្អល្អះ ខណៈពេលដែលមានការតុបតែងបែបពិធីបុណ្យ និងភ្លើងពណ៌ដ៏ភ្លឺចែងចាំងនៅឯច្រក Jewel Zone។
ការប្រារព្ធពិធី Magical Art Toy Celebration របស់ Siam Center ពិតជាអស្ចារ្យមួយ និងប្លែកមួយបែបទៀត ដោយសារការតាំងបង្ហាញដើមឈើណូអែល និងតុបតែងតាមប្រធានបទសិល្បៈតុក្កតា (Art Toy Factory)។ រីករាយជាមួយការបង្ហាញខ្លួនរបស់តារាល្បីៗ និងការសម្តែងតន្ត្រីដ៏គួរឱ្យរំភើប រួមមាន Wizzle (ថ្ងៃទី៥ ខែធ្នូ) Max & Nat (ថ្ងៃទី៦ ខែធ្នូ) Dezinee (ថ្ងៃទី៧ ខែធ្នូ) និង D-NA / Almond & Progress (ថ្ងៃទី៣១ ខែធ្នូ) ព្រមទាំងសិល្បករជាច្រើនរូបទៀតពេញមួយខែធ្នូនេះតែម្ដង!
ទស្សនីយភាពដ៏ស្រស់បំព្រងនៅ Siam Discovery ជាមួយនឹងការប្រារព្ធអបអរដើមណូអែលប្រកបដោយគំនិតអេកូធម្មជាតិ កម្ពស់ ៨ ម៉ែត្រ ដែលបង្កើតឡើងពីសំណល់ដបជ័រ និងក្រណាត់ដែលកែច្នៃឡើងវិញ។ ទឹកថ្នាំធ្វើពីវត្ថុធាតុដើមបែបអេកូធម្មជាតិ បានបំភ្លឺដើមណូអែលនេះ ដែលបង្ហាញពីការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃគំនិតច្នៃប្រឌិត និងទំនួលខុសត្រូវផ្នែកបរិស្ថានធម្មជាតិ។ កុំភ្លេចទៅកាន់ច្រក Discovery Plaza ដើម្បីរីករាយជាមួយសកម្មភាពដ៏គួរឱ្យរំភើបនានា មានទាំងកាដូពិសេសៗ និងបទពិសោធន៍ដ៏មានន័យសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។
រីករាយជាមួយនឹងការភ្លក់ឱជារសស៊ុបហឹរស៊ីឈ័ន រសជាតិបែបចិនពិតៗនៅ Shoo Loong Kan Premium Mala Hotpot។ បង្កើនបទពិសោធន៍នៃការទទួលទានអាហាររបស់អ្នកជាមួយនឹងហាង Babyccino & Co. ដែលបានសហការជាមួយនឹង Bellygom ដ៏គួរស្រឡាញ់ បង្កើតនូវម៉ឺនុយពិសេសដែលគ្រប់ម៉ាត់សុទ្ធតែច្របាច់បញ្ចូលទាំងឱជារស និងទាំងភាពច្នៃប្រឌិត។
លើសពីនេះទៅទៀត លោកអ្នកមិនគួររំលងនូវកាតទេសចរសកល ONESIAM Global Visitor Card ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 30% ពីហាងដែលចូលរួម និងគូប៉ុងផ្តាច់មុខជាច្រើនទៀត។ វាពិតជានឹងលើកកម្ពស់ដំណើរកម្សាន្ដកាន់ទីក្រុងបាងកករបស់លោកអ្នកថែមមួយកម្រិតទៀត ដែលធ្វើឱ្យបទពិសោធន៍ទិញទំនិញ និងការទទួលទានអាហាររបស់អ្នកកាន់តែទទួលបានការសន្សំសំចៃកាន់តែច្រើន អមដោយរង្វាន់ និងអត្ថប្រយោជន៍ជាច្រើនទៀត៕
Advertising Article