កម្ពុជាត្រៀមខ្លួនបើកមហោស្រពភាពយន្តអន្តរជាតិ CIFF លើកទី១៤ ក្នុងពេលឆាប់ៗនេះ
NEWS 2 weeks agoទីបំផុតមហោស្រពភាពយន្តអន្តជាតិកម្ពុជាCIFF លើកទី១៤ នឹងត្រៀមខ្លួនបើកកម្មវិធីកម្រាលព្រំក្រហមរបស់ខ្លួននៅសាលមហោស្រពចតុមុខនៅថ្ងៃទី២១រហូតដល់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២៥ខាងមុខនេះ។ ខ្សែភាពយន្តខ្មែរនិងបរទេស អមជាមួយកិច្ចពិភាក្សានានាជាច្រើនរហូតដល់ ១៥០ ដែលនឹងត្រូវចាក់បញ្ចាំងដោយឥតគិតថ្លៃនៅតាមបណ្តារោងភាពយន្ត និងទីតាំងពិសេសៗជាច្រើនរួមមាន រោងភាពយន្ត Legend Olympia, រោងភាពយន្ត Legend Exchange Square, រោងភាពយន្ត Major Cineplex Aeon Mall Phnom Penh, រោងភាពយន្ត Major Cinepex Aeon Mall Mean Chey, វិទ្យាស្ថានបារាំង, មជ្ឃមណ្ឌលបុប្ផាណា, សណ្ធាគារ Rosewood, និងរោងភាពយន្ត Fable ជាដើម។ កម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤នេះ ត្រូវបានទទួលនៅការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាការចូលរួមលើកស្ទួយដល់សិល្បៈភាពយន្តកម្ពុជាទៅកាន់ឆាកអន្តរជាតិក៏ដូចជាការតភ្ជាប់រវាងប្រទេសកម្ពុជាជាមួយពិភពលោកតាមរយៈភាសាសកលនៃភាពយន្ត និងវប្បធម៌ផងដែរ។ ភាពយន្តជាច្រើននឹងត្រូវបើកជូនដល់សាធារណជនអាចចូលទស្សនាដោយឥតគិតថ្លៃ ដោយសំបុត្រនឹងធ្វើការចែកជូន១ម៉ោងមុនការចាប់ផ្តើមចាក់បញ្ចាំងតាមបញ្ជរនានារបស់មហោស្រព CIFF ហើយកម្មវិធីលម្អិត កាលវិភាគ និងពត៌មានស្តីពីព្រឹត្តិការណ៍នឹងត្រូវបានផ្សព្វផ្សាយតាមគេហទំព័រ Cambodia International Film Festival ។