×

កម្ពុជា​ត្រៀម​ខ្លួន​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​ C​IF​F​ ​លើក​ទី​១​៤​ ​ក្នុងពេលឆាប់ៗ​នេះ

NEWS 2 weeks ago
 
 

          ទីបំផុត​មហោស្រព​ភាពយន្ត​អន្តជាតិ​កម្ពុជា​C​IF​F​ ​លើក​ទី​១​៤​ ​នឹង​ត្រៀម​ខ្លួន​បើក​កម្មវិធី​ក​ម្រា​ល​ព្រំ​ក្រហម​របស់​ខ្លួន​នៅ​សាល​មហោស្រព​ចតុ​មុខ​នៅ​ថ្ងៃ​ទី​២​១​រហូតដល់​ថ្ងៃ​ទី​២​៩​ខែ​មីនា​ឆ្នាំ​២​០​២​៥​ខាងមុខនេះ​។​ ​ខ្សែភាពយន្ត​ខ្មែរ​និង​បរទេស​ ​អម​ជាមួយ​កិច្ចពិភាក្សា​នានា​ជាច្រើន​រហូតដល់​ ​១​៥​០​ ​ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​បណ្តា​រោងភាពយន្ត​ ​និង​ទីតាំង​ពិសេស​ៗ​ជាច្រើន​រួម​មាន​ ​រោងភាពយន្ត​ ​Legend​ O​l​y​m​p​i​a​, ​រោងភាពយន្ត​ ​Legend​ ​Exchange​ ​Square​, ​រោងភាពយន្ត​ ​Major​ C​in​e​p​l​ex​ ​A​e​on ​Mal​l​ ​P​h​no​m​ ​P​e​n​h​, ​រោងភាពយន្ត​ ​Major​ C​in​e​p​ex​ ​A​e​on ​Mal​l​ ​Mean​ C​h​e​y​, ​វិទ្យាស្ថាន​បារាំង,​ ​ម​ជ្ឃ​មណ្ឌល​បុប្ផា​ណា,​ ​ស​ណ្ធា​គា​រ​ ​Rose​wood​, ​និង​រោងភាពយន្ត​ ​Fable​ ​ជាដើម​។​ ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១​៤​នេះ​ ​ត្រូវ​បាន​ទទួល​នៅ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ដែល​ជា​ការចូលរួម​លើកស្ទួយ​ដល់​សិល្បៈ​ភាពយន្ត​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​ក៏ដូចជា​ការ​តភ្ជាប់​រវាងប្រទេស​កម្ពុជា​ជាមួយ​ពិភពលោក​តាមរយៈ​ភាសា​សកល​នៃ​ភាពយន្ត​ ​និង​វប្បធម៌​ផង​ដែរ​។​ ​ភាពយន្ត​ជាច្រើន​នឹង​ត្រូវ​បើក​ជូន​ដល់​សាធារណជន​អាច​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​ ​ដោយ​សំបុត្រ​នឹង​ធ្វើការ​ចែក​ជូន​១​ម៉ោង​មុន​ការ​ចាប់ផ្តើម​ចាក់​បញ្ចាំង​តាម​បញ្ជរ​នានា​របស់​មហោស្រព​ C​IF​F​ ​ហើយ​កម្មវិធី​លម្អិត​ ​កាលវិភាគ​ ​និង​ពត៌មាន​ស្តីពី​ព្រឹត្តិការណ៍​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ Cambodia International Film Festival ។ 


SUGGESTIONS