សាខាថ្មីរបស់ប្រោនបង្ហាញនូវភាពទាក់ទាញជាប្រវត្តិសាស្ត្រក្នុងគេហដ្ឋានលោកតា វណ្ណ ម៉ូលីវណ្ណ
NEWS 2 weeks ago កាលពីថ្ងៃទី៣ ខែមេសា កន្លងទៅ ហាងកាហ្វេប្រោនបានរៀបចំពិធីសម្ពោធសាខាថ្មីរបស់ខ្លួនដែលជាផ្ទះរបស់លោកតា វណ្ណ ម៉ូលីវណ្ណ ដែលប្រជាជនស្គាល់ លោកជាបិតាស្ថាបត្យកម្មកម្ពុជា។ លើសពីហាងកាហ្វេ សាធារណជនក៏មានឳកាសក្នុងការទស្សនានៃផ្នែកខាងក្នុងផ្ទះក៏ដូចជាការឈ្វេងយល់ពីផ្នត់គំនិតផ្សេងៗទៀតដែលទាក់ទងនឹងទេសភាពស្ថាបត្យកម្មរបស់ប្រទេសកម្ពុជា ដែលជា ការបំផុសគំនិតដល់ស្ថាបត្យករជំនាន់ក្រោយផងដែរ។
យ៉ាងណាមិញ “គម្រោងក្តីសង្ឃឹម និងក្តីស្រមៃ" គឺជាការសហការរវាង HKA+ PARTNERS និង Brown Coffee ផ្តោតសំខាន់ទៅលើការរក្សាបេតិកភណ្ឌស្ថាបត្យកម្ម និងការអភិរក្សដោយមានភាពម៉ត់ចត់។ ទន្ទឹមនឹងពិធីសម្ពោធសាខាថ្មីនេះ លោកកាំង ហុក សហស្ថាបនិក Brown Coffee and Bakery និងជានាយកប្រតិបត្តិនៃ Urbanland បានបញ្ជាក់ពីការរចនាហាងកាហ្វេថ្មីនេះ យ៉ាងដូច្នេះថា «យើងប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ពីរគឺ ការស្រឡាញ់ និងការគោរព ដោយធានាថាការរចនានេះមិនមានផលប៉ះពាល់អ្វីដល់ការងាររបស់គាត់លើអគារនោះទេ»៕