×

ចូលរួម​ទាំងអស់​គ្នា​ដើម្បី​រំឭក​អនុស្សាវរីយ៍​នៃ​របាំ​ព្រះរាជទ្រព្យ​ឆ្នាំ​ ១៩០៦ ត្រលប់​មកវិញ​

NEWS 6 years ago
 
 

          របាំ​ព្រះរាជទ្រព្យ​មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មក​ហើយ​ ​ហើយក៏​ត្រូវ​បាន​មូលនិធិ​ ​អ្នកម្នាង​ ​ផា​ត់​កា​ញុល​ ​និង​អង្គការ​យូ​ណេស្កូ​ ​គាស់រំលើង​ថែរក្សា​និង​ដាក់​សម្តែង​ជូន​ទស្សនិកជន​ឲ្យ​ចូលរួម​ទស្សនា​ ​ចំនួន​ពីរ​ថ្ងៃ​ ​ក្រោម​ការ​សម្តែង​ជា​សាច់រឿង​មួយ​មាន​ចំណងជើង​ថា​ ​«​នាង​វឌ្ឍនា​ទេវី​»​ ​នៅ​ក្នុង​សន្និ​សិ​ទកា​សែត​មួយ​កាលពី​ព្រឹក​ថ្ងៃទី​ ​១៧​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៨នៅ​សណ្ឋាគារ​ ​រ៉ា​ហ្វ​លភ្នំ​ពេញ​ ​ក្រោម​ព្រះរាជ​អធិបតីភាព​ ​សម្តេច​ព្រះរាជ​បុត្រី​ ​ព្រះរាម​នរោត្តម​បុប្ផា​ទេវី​ ​ព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​តេ​ស្សូ​ ​អ្នកមុខអ្នកការ​និង​អ្នក​សារ​ព័ត៍​មាន​ជាច្រើន​រូប​ផង​ដែរ​។​ ​នេះ​ជា​ការ​សម្តែង​ដ៏​កម្រ​មួយ​ដែល​នឹង​នាំ​យក​នូវ​បែបបទ​នៃ​ចលនា​ក្បាច់​រាំ​ ​សម្លៀកបំពាក់​ ​និង​ការ​តុបតែង​ខ្លួន​របស់​អ្នក​រាំ​របាំ​ ​តាម​លំនាំ​ឆ្នាំ​ ​១៩០៦​ ​។​ ​ការ​សម្តែង​ ​«​នាង​វឌ្ឍនា​ទេវី​»​ ​ផ្តល់​ឲ្យ​ទស្សនិកជន​ ​នូវ​បទពិសោធន៍​ដ៏​រំភើប​អស្ចារ្យ​ ​ដើម្បីឲ្យ​អ្នកទស្សនា​មាន​អារម្មណ៍​ថា​ ​ខ្លួន​កំពុងតែ​ធ្វើដំណើរ​ត្រលប់​ទៅកាន់​អតីតកាល​ ​និង​ស្វែងយល់​ពី​ពិភព​នៃ​រឿងព្រេង​ ​ដែល​ទាក់ទង​នឹង​ដើមកំណើត​នៃ​ប្រជាជន​ ​និង​វប្បធម៌​ខ្មែរ​។​ ​រឿង​«​នាង​វឌ្ឍនា​ទេវី​»​ ​នេះ​ ​និទាន​អំពី​ព្រះនាង​មួយ​អង្គ​ ​ដែល​មាន​សម្រស់​ល្អឥតខ្ចោះ​ ​ហើយ​បាន​ក្លាយជា​ប្រភព​នៃ​ភាព​ភ័យខ្លាច​ ​ស្នេហា​ ​និង​សង្គ្រាម​ ​រវាង​អ​ទិ​ទេព​នៅ​ស្ថាន​សួគ៌ា​និង​អសុរ​។​ ​

​          គួរ​ជម្រាប​ផង​ដែរ​ថា​ ​កា​សម្តែង​របាំ​ព្រះរាជទ្រព្យ​ ​ក្រោម​ចំណងជើង​ថា​ ​«​នាង​វឌ្ឍនា​ទេវី​»​នេះ​នឹង​សម្តែង​ជូន​ទស្សនិកជន​ចំនួន​ពីរ​គឺ​នៅ​ថ្ងៃទី​ ​១៨​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​វេលា​ម៉ោង​ ​៦​:​៣០ល្ងាច​ ​និង​ ​ថ្ងៃទី​ ​១៩​ ​ខែមករា​ឆ្នាំ​ ​២០១៩​ ​វេលា​ម៉ោង​ ​៣​:​៣០រសៀល​ ​(​សម្រាប់​សិស្ស​និស្សិត​ ​និង​មនុស្ស​ក្រោម​ ​២៥ឆ្នាំ​)​ ​និង​ការ​សម្តែង​ម្តង​ទៀត​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​ ​៦​:​៣០​ ​ល្ងាច​ ​នៅ​សាល​មហោស្រព​ចតុម្មុខ​។​ ​លោកអ្នក​អាច​ស្វែងរក​ជាវ​សំបុត្រ​បាន​នៅ​ឯ​វិទ្យាស្ថាន​បារាំង​៕

Article​ ​by​ ​KEO​ ​SONG​

សម្តេច​ព្រះរាជ​បុត្រី​ ​ព្រះរាម​នរោត្តម​បុប្ផា​ទេវីព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​តេ​ស្សូ សាស្ត្រាចារ្យ ព្រឿង ឈៀងលោកស្រី Anne Lemaistre


SUGGESTIONS