×

SOK​ ​NAN​ ​បញ្ចេញ​ខូ​ឡិក​ហ្សិន​ថ្មី​ ​ទាក់ទាញ​មេត្រី​នៃ​នារី​ស៊ី​វី​ល័​យស​ម័យ​ថ្មី​

NEWS 4 years ago
 
 

            ​«​The​ ​Rumination​-​Substractive​»​ ​គឺជា​ខូ​ឡិក​ហ្សិ​នដ៏​ថ្មីស្រឡាង​មួយ​សម្រាប់​រដូវ​កាល​ ​spring​ ​and​ ​summer​ ​២០២០​ ​របស់​អ្នក​រចនា​ម៉ូដ​រៀមច្បង​ ​SOK​ ​NAN​ ​ទើបតែ​បង្អួតរាង​កាលពី​ល្ងាច​ថ្ងៃទី០១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​នៅ​មជ្ឈមណ្ឌល​ពហុ​បំណង​ ​Raintree​។​ ​កម្មវិធី​បង្ហាញ​ម៉ូដ​នេះ​ក៏​មានការ​ចូលរួម​ពីសំណាក់​តារា​បង្ហាញ​ម៉ូដ​ ​អ្ន​ក​ហ្វេ​ហ្សិ​ននិ​យម​ ​និង​នារី​ស៊ីវិល័យ​ជាច្រើន​រូប​ផង​ដែរ​។​ ​គ្រប់​ឈុត​សម្លៀកបំពាក់​នៃ​ខូ​ឡិក​ហ្សិន​ ​«​The​ ​Rumination​-​Subtractive​ ​»​ ​នេះ​ហាក់​បាន​ទាក់ទាញ​ចំណី​ចក្ខុ​នារី​ទាន់សម័យ​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ ​ទស្សនា​គយគន់​យ៉ាង​ជក់ចិត្ត​ដិតអារម្មណ៍​ជាទីបំផុត​។​ ​តាម​ការ​ឲ្យដឹង​ពី​អ្នក​រចនា​ម៉ូដ​ ​Sok​ ​Nan​ ​បាន​ឲ្យដឹង​ថា​ ​ខូ​ឡិក​ហ្សិន​មួយ​នេះ​បាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ ​និង​បាន​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅលើ​ភា​គ​ល្អិត​ៗ​ជាច្រើន​ដែល​បាន​បង្កប់​លើ​សម្លៀកបំពាក់​នោះ​ ​គួបផ្សំ​ជាមួយនឹង​បទពិសោធន៍​នៃ​ការរចនា​ម៉ូដ​ជាច្រើន​ឆ្នាំ​កន្លងមក​ ​បាន​ធ្វើឲ្យ​ខូ​ឡិក​ហ្សិន​ថ្មី​មួយ​នេះ​កាន់តែ​មាន​ភាព​លម្អិត​និង​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀតផង​។​ ​ជាមួយនឹង​ចក្ខុវិស័យ​ដើម្បី​លើកកម្ពស់​វិ​ស័យ​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​ផង​នោះ​ ​«​The​ ​Rumination​-​Subtractive​»​ ​ក៏​នឹង​ក្លាយជា​និម្មិត​សញ្ញា​នៃ​ស្លាកយីហោ​ ​SOKNAN​ ​Boutique​ ​នេះ​ផង​ដែរ​៕​ ​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS