×

ក្រុមហ៊ុន​ ​ISUZU​ ​ប្រកាស​អគ្គរាជទូត​សុឆន្ទៈ​ថ្មី​ជាតា​រា​ចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

NEWS 4 years ago
 
 

          ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ ​ISUZU​ ​បាន​ប្រកាស​ជា​ផ្លូវការ​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​ជា​អគ្គរាជទូត​សុឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​ ​ISUZU​ ​ដែល​លោក​នឹង​តំណាង​ឲ្យ​រថយន្ត​ ​Isuzu​ ​D​-​Max​ ​Blue​ ​Power​ ​ដែល​ជា​ប្រភេទ​រថយន្ត​ ​ភី​ក​អាប់​ ​មាន​ភាព​ច្នៃប្រឌិត​ថ្មី​លំដាប់ថ្នាក់​ពិភពលោក​ ​នៅ​ឯ​ពិធីជប់លៀង​ ​«​ណែនាំ​អគ្គរាជទូត​សុឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​អ៊ី​ស៊ូ​ហ៊្យុ​»​ ​កាលពីយប់មិញ​នេះ​ ​ដើម្បី​បង្កើន​ការយល់​ដឹងពី​ម៉ាក​យីហោ​នេះ​កាន់តែ​ខ្លាំង​ថែមទៀត​។​ ​

          ​​ក្នុង​ឱកាស​នោះ​ ​លោក​ ​Shuichiro​ ​Mori​ ​ប្រធាន​ក្រុមហ៊ុន​ ​Tri​ ​Petch​ ​Isuzu​ ​Sales​ ​Cambodia​ ​Co​.​ ​,​ ​Ltd​ ​ដែល​ជា​អ្នកតំណាង​ចែកចាយ​រថយន្ត​ ​Pickup​ ​និង​ ​SUV​ ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​«​ក្រុមហ៊ុន​បាន​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ​ ​ក្នុង​ឆ្នាំ​ ​២០១៦​ ​ហើយក៏​ចាប់ផ្ដើម​ទទួល​បានការ​គាំទ្រ​ច្រើន​ឡើង​ៗ​ជាបន្តបន្ទាប់​ពីសំណាក់​អតិថិជន​កម្ពុជា​។​ ​ចាប់តាំងពី​ពេលនោះ​មក​ ​ការ​លក់​រថយន្ត​អ៊ី​ស៊ូ​ហ្ស៊ុ​ប្រភេទ​ភី​ក​អាប់​បាន​កើនឡើង​ជាបន្តបន្ទាប់​ដោយសារតែ​អតិថិជន​មានទំនុក​ចិត្ត​លើ​ដំណើរការ​របស់​រថយន្ត​ ​ភាពរឹងមាំ​នៃ​សាក​ស៊ី​រថយន្ត​ ​សមត្ថភាព​ទប់​លំនឹង​នៅ​លើ​ដងផ្លូវ​ ​សន្សំសំចៃ​ប្រេង​ខ្ពស់​ ​រួម​ជាមួយ​និង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ក្រោយ​លក់​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ផង​ដែរ​។​»​ ​លោក​ក៏បាន​បន្ត​ទៀត​ថា​ ​«​ដើម្បី​ពង្រឹង​គ្រួសារ​ ​អ៊ី​ស៊ូ​ហ៊្សុ​ ​យើង​បាន​កំពុង​អនុវត្ត​នូវ​សកម្មភាព​ទាំងឡាយ​ទាំង​ ​Off​ ​line​ ​និង​ ​Online​។​ ​ឥលូវ​នេះ​យើង​គិតថា​ ​វា​ជា​ពេលវេលា​ដ៏​ស័ក្ដិសម​ដើម្បី​មាន​អគ្គរាជទូត​សុឆន្ទៈ​ម្នាក់​ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ​ម៉ាក​យីហោ​របស់​យើង​គឺ​ ​-​ ​អ៊ី​ស៊ូ​ហ៊្សុ​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ឧត្តមភាព​។​ ​»​លោក​ ​Mori​ ​បាន​បន្ថែម​ទៀត​ថា​ ​«​មូលហេតុ​ដែល​ក្រុមហ៊ុន​ ​អ៊ី​ស៊ូ​ហ៊្សុ​ ​បាន​ជ្រើសរើស​កំពូល​តារាចម្រៀង​ ​សិល្បៈ​ករ​ដ៏​ឆ្នើម​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​លោក​ ​ព្រាប​សុវត្ថិ​ ​ដោយសារតែ​លោក​មាន​ ​Lifestyle​ ​ត្រូវជា​មួយ​រថយន្ត​ ​Isuzu​ ​D​-​Max​ ​Blue​ ​Power​ ​គ្រប់​ម៉ូ​ឌែល​ថ្មី​ទាំងអស់​។​ ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​លោក​ព្រាប​សុវត្ថិ​ ​នឹង​ក្លាយជា​អ្នកតំណាង​របស់​យើង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ​ ​អតិថិជន​ ​ISUZU​ ​របស់​យើង​។​ ​យើង​ពិតជា​មាន​កិត្តិយស​ខ្លាំង​បំផុត​ដែល​បាន​លោក​ធ្វើជា​អគ្គរាជទូត​សុឆន្ទៈ​ ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រូបភាព​ល្អ​ឥត​ខ្ចោះ​នៃ​ប្រេន​ ​ISUZU​ ​របស់​យើង​ ​និង​បង្កើន​ចំ​នេះ​ដឹង​អំពី​ផលិតផល​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ថា​។​ ​ISUZU​ ​មិន​ត្រឹមតែ​កំលាំង​ម៉ាស៊ីន​ខ្លាំង​តែប៉ុណ្ណោះ​ទេ​ ​    ​ប៉ុន្តែ​ក៏​ទាន់សម័យ​ផង​ដែរ​។​ ​អត្តចរិត​ល្អឥតខ្ចោះ​ ​និង​ស្ទីល​ប្លែក​ៗ​របស់​លោក​ពិតជា​សក្ដិសម​ទៅ​នឹង​រថយន្ត​ ​Isuzu​ ​D​-​Max​ ​Blue​ ​Power​ ​គ្រប់​ម៉ូ​ឌែល​ថ្មី​ទាំងអស់​។​ ​ក្រៅពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​ ​លោក​ព្រាប​សុវត្ថិ​ ​ក៏​នឹង​ចូលរួម​សកម្មភាព​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​ ​អ៊ី​ស៊ូ​ហ៊្សុ​ ​នៅ​ឆ្នាំ​ក្រោយ​ៗ​ផង​ដែរ​។​»​

          ​​សម្រាប់​ព័ត៍​មាន​បន្ថែម​ជាមួយនឹង​រថយន្ត​ ​ភីក​ ​អាប់​ថ្មី​ៗ​របស់​ ​ISUZU​ ​សូម​តាមដាន​ព័ត៌មាន​របស់​អ៊ី​ស៊ូ​ហ្ស៊ុ​ ​ហើយ​ចូលរួម​សកម្មភាព​សប្បាយរីករាយ​ជាមួយ​និង​ការ​ចាប់​រង្វាន់​ផ្សងសំណាង​ ​តាមរយៈ​បណ្តាញ​អ៊ី​ន​ធឺ​ណេត​ដូចជា​គេហទំព័រ​៖​ ​www.isuzucambodia​-​tis.com​ ​ហ្វេ​សប៊ុ​ក​៖​ ​Isuzu​ ​Cambodia​ ​និង​ ​YouTube​:​ ​Isuzucambodia​ ​ឬ​ ​អ​គា​រតំាង​លក់​រថយន្ត​ ​អ៊ី​ស៊ូ​ហ៊្សុ​ ​របស់​ក្រុមហ៊ុន​ ​K​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ ​ភូមិ​ក្បាលដំរី​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​សង្កាត់​កាកាប​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖​ ​023​ ​950​ ​084​។

ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​
​ក្រុមហ៊ុន​ ​ទ្រី​ ​ផេដ​ ​អ៊ី​ស៊ូ​ហ្ស៊ុ​ ​សេល​ ​ខេម​បូ​ឌា​ ​ឯ.ក​
​ទូរស័ព្ទ​លេខ​៖​ ​023​ ​900​ ​798​/​096​ ​2009​ ​237​​  

Advertising article


SUGGESTIONS