×

​ខូ​វី​ដ​ ​១​៩​ ​ឬ​កូរ៉ូ​ណា​ប្រភេទ​ថ្មី​ ​និង​វិធីការ​ពារ​

NEWS 4 weeks ago
 
 

​          ​គិត​មកដល់​ត្រឹម​ពេល​ដែល​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ ​ជម្ងឺឆ្លង​ខូ​វី​ដ​១​៩​ ​ឬ​កូរ៉ូ​ណាវី​រុ​ស​ប្រភេទ​ថ្មី​បាន​កើតមាន​ចំនួន​ ​៩​៧​,​៩​៩​៣​ ​ករណី​ ​ហើយ​បាន​សម្លាប់​មនុស្ស​អស់​៣​,​៣​៨​១​នាក់​ហើយ​ ​នៅ​ ​៨​៧​ ​ប្រទេស​ជុំវិញ​ ​ពិភពលោក​ ​នេះ​បើ​យោង​តាម​ទិន្នន័យ​នៃ​អង្គការ​សុខភាព​ពិភពលោក​ (​WHO​)​។​ ​នៅ​កម្ពុជា​ឯណេះ​វិញ​រដ្ឋាភិបាល​ទើប​តែ​រក​ឃើញ​តែមួយ​ករណី​ប៉ុណ្ណោះ​កាលពី​មួយ​ខែមុន​ដែល​កើត​លើ​បុរស​ជនជាតិ​ចិន​នៅ​ក្រុង​ព្រះ​សី​ហ​នុ ​និង​បាន​ព្យាបាល​ជាសះស្បើយ​រួច​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​។​ ​បើ​ទោះបីជា​ជំងឺ​នេះ​មិនទាន់​កើតមាន​លើ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ក៏ដោយ​ ​ក៏ប៉ុន្តែ​ប្រជាជន​កម្ពុជា​ទូទៅ​ក៏​គួរតែ​ប្រយ័ត្នប្រយែង​និង​ការពារ​សុខភាព​ឲ្យបាន​ល្អ​ផង​ដែរ​។​ ​ក្រសួងសុខាភិបាល​កម្ពុជា​ក៏ដូចជា​ស្ថាប័ន​ជាច្រើន​បាន​ណែនាំ​ពី​វិធីការ​ពារ​កុំឲ្យ​ឆ្លង​ជំងឺ​រាតត្បាត​នេះ​ដូចជា​៖​ ​ឧ​ស្សាហ៍​លាងដៃ​ជាមួយនឹង​សាប៊ូ​ ​ឬ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល​ខ្ពស់​ដើម្បី​សម្លាប់​មេរោគ​ ​និង​កុំ​សូវ​ស្ទាប​មុខ​ច្រើនពេក​។​ ​ប្រសិនបើ​អ្នក​ដែល​មាន​អា​កា​រៈ ​ក្អក​ ​ផ្តាសាយ​ញឹកញាប់​ ​សូម​ពាក់​ម៉ាស់​ជាប្រចាំ​ដ្បិត​ជម្ងឺ​នេះ​ឆ្លងតាម​រយៈ​ទឹកមាត់​និង​សំបោរ​។​

          ​ជំងឺ​ដ៏​សាហាវ​នេះ​ត្រូវ​បាន​អង្គការសុខភាព​ពិភពលោក​ឲ្យដឹង​ថា​ ​ប្រសិនបើ​មាន​អ្នកជំងឺ​ណា​ម្នាក់​ក្អក​ ​ឬ​ ​ក​ណ្តា​ស​នៅ​កន្លែង​​ណា​មួយ​​វា​​អា​ច​ឲ្យ​វី​រុ​ស​នេះ​ទុំ​នៅ​កន្លែង​នោះ​បាន​ពី​ ​៣​ ​ទៅ​ ​៤​ម៉ោង​ ​ប្រសិនបើ​កន្លែង​នោះ​ ​មាន​សំណើម​ទៀត​អាច​ជួយ​ឲ្យ​វារ​ស់​រហូត​ពី​ ​៣​ ​ទៅ​ ​៤​ ​ថ្ងៃ​ឯណោះ​។​ ​ដូច្នេះ​ប្រសិនបើ​អ្នក​មិនទាន់​មានជម្ងឺ​ទៅ​ប៉ះ​ឬ​ស្ទាប​ចំកន្លែង​ដែល​មាន​វី​រុ​ស​ទុំ​ ​រួច​យកដៃ​មក​ស្ទាប​មុខ​ខ្លួនឯង​ ​អ្នកនោះ​ប្រាកដជា​ឆ្លង​ជាក់​ជាមិនខាន​។​ ​នៅពេលដែល​ជំងឺឆ្លង​ភ្លាម​វា​នឹង​មិនទាន់​ចេញ​រោគសញ្ញា​ឬ​អា​កា​រៈ​ភ្លាម​នោះ​ឡើយ​។​ ​ប្រសិនបើ​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ ​វា​អាច​នឹង​ចេញ​ជា​រោគសញ្ញា​នៅ​ថ្ងៃ​ទី​ ​៤​ ​ឬ​ទី​ ​៥​ ​តែ​ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្លាំង​នោះ​វា​នឹង​ឲ្យ​យើង​ដឹង​នូវ​រោគសញ្ញា​នៅ​ថ្ងៃ​ទី​ ​១​៤​ ​ឬ​ ​១​៥​ ​បន្ទាប់ពី​វា​បាន​ឆ្លង​ចូល​សារពាង្គ​កាយ​របស់​មនុស្ស​រួចមក​។​ ​អា​កា​រៈ ​ទូទៅ​ដែលគេ​អាច​សង្ស័យ​ថា​នឹង​មាន​ជំងឺ​ខូ​វី​ដ​១​៩​ ​នេះ​មាន​ដូចជា​៖​ ​ក្អក​ ​ផ្ដាសាយ​ ​ឡើងក​ម្ដៅ​ខ្លួន​ពី​ ​៣​៦​.​៥​ ​ទៅ​ ​៣​៦​.​៧​ ​អង្សា​ ​បន្ទាប់មក​ចាប់ផ្តើម​ឈឺក​រ​ ​ក្អួត​ចង្អោរ​ ​និង​បាត់​ស​ម្លេ​ង​ ​រួច​ក៏​ចាប់ផ្តើម​អស់កម្លាំង​ ​រាគ​រូស​ ​មាន​អារម្មណ៍​ថា​ឈឺ​ឆ្អឹងសន្លាក់​ ​ក្តៅ​ក្រពះ​ ​ពិបាក​ដកដង្ហើម​មិន​ឃ្លាន​អាហារ​។​ ​ប្រសិនបើ​ធ្ងន់ធ្ងរ​វា​ធ្វើឲ្យ​យើង​រលាក​សួត​តែម្តង​។​ ​វី​រុ​ស​នេះ​អាច​ធន់​នឹង​ក​ម្តៅ​រហូតដល់​ទៅ​៥​៧​ ​អង្សា​រ​សេ​និង​អាច​ឆ្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​បាន​យ៉ាង​ងាយស្រួល​តាមវិធី​ដែល​រៀបរាប់​ពី​ខាងដើម​។​ ​រហូត​មក​ដល់​ពេល​នេះ​ជំងឺ​ខូ​វី​ដ​ ​១​៩​ ​នៅ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​ ​តែ​គេ​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​​បាន​​តាម​រយៈ​​ការ​ព្យាបាល​តាម​រោគសញ្ញា​៕​

​Article​ ​by​ K​E​O ​SONG​


SUGGESTIONS