×

សាកល្បង​មុខ​ម្ហូប​ប្រណិតៗ ក្រោម​បរិយាកាស​បែប vintage លំដាប់​ក្នុង​ភោជនីយដ្ឋាន «Le Phnom 1929»

TRAVEL & LIVING 4 months ago
 
 

            ភោជនីយដ្ឋាន​មួយ​ដែល​មាន​ការ​រៀបចំ​បែប​ក្លាស៊ីក​ទំនើប​តាម​លំនាំ​រចនាប័ទ្ម​បារាំង​បុរាណ​ស្អាត​ប្លែក​ប្រកប​ដោយ​ប្រណិតភាព និង​ផាសុកភាព​បាន​លេច​រូបរាង​ឡើង​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​មាន​ឈ្មោះ​ថា «ឡឺ ភ្នំ ១៩២៩» (Le Phnom 1929) ហើយ​ទើប​តែ​បើក​ដំណើរ​ការ និង​ទទួល​ស្វាគម៍​ភ្ញៀវ​កត្តិយស​គ្រប់​លំដាប់​នៅ​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០​នេះ។ «ឡឺភ្នំ ១៩២៩» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ រ៉ាហ្វល ភ្នំពេញ ឡឺរ៉ូយ៉ាល់ ខាង​លិច​ដែល​អម​ទៅ​ដោយ​ដើម​ឈើ​ធំៗ​ប្រកប​ដោយ​ម្លប់​ត្រឈឹង​ត្រឈៃ និង​សួន​ច្បារ​ធំ​ទូលាយ ជា​អតីត​ហាង​កាហ្វេ​មុន្នីវង្ស ត្រូវ​បាន​គេ​រចនា​ឡើង​វិញ​ក្លាយ​ជា​ភោជនីយដ្ឋាន​ដ៏​ប្រណិត​បំផុត និង​យក​លំនាំ​ឈ្មោះ​ដើម​ដំបូង​របស់​សណ្ឋាគារ​រ៉ាហ្វល ដែល​មាន​ឈ្មោះ​ថា «សណ្ឋាគារ ឡឺ ភ្នំ» ស្រប​តាម​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩២៩។ ការ​ផ្លាស់​ប្តូរ​នេះ ធ្វើ​ឡើង​ដើម្បី​ជា​ការ​អបអរសាទរ ខួប​នៃ​សណ្ឋាគារ​ដែល​បង្កើត​តាំង​ពី​ឆ្នាំ១៩២៩ ក៏​ដូច​ជា​ស្វាគមន៍​នូវ​អនាគត​ដ៏​ត្រចេះ​ត្រចង់​នៃ​សណ្ឋាគារ​រ៉ាហ្វលឡឺរ៉ូយ៉ាល់ និង​រាជធានី​ភ្នំពេញ ដោយ​សារ​តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ដោយ​គំនិត​ច្នៃ​ប្រឌិត​បែប​សហសម័យ​ដែល​ត្រូវ​បាន​លាយ​បញ្ចូល​នូវ​គ្រប់​រសជាតិ។ ការ​ជ្រើសរើស​គ្រឿង​សង្ហារិម ឥដ្ឋការ៉ូ អំពូល​ភ្លើង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​សុទ្ធ​សឹង​តែ​ជា​ការ​រៀបចំ​ក្រោម​ផ្នត់​គំនិត​មួយ​ដើម្បី​ឲ្យ​អ្នក​ទទួល​ទាន​មាន​អារម្មណ៍​ថា​ជា​មនុស្ស​លំដាប់​ដែល​បរិភោគ​អាហារ​ក្នុង​បរិយាកាស​បែប Vintage និង​ធ្វើ​ឲ្យ​យើង​នឹក​ដល់​កន្លែង​ដ៏​ពិសេស​នៃ​សណ្ឋាគារ​រ៉ាហ្វលឡឺរ៉ូយ៉ាល់ កាល​ពី​សម័យ​អាណានិគម​បារាំង​នា​មួយ​សតវត្សន៍​មុន។

            លើស​ពី​បរិយាកាស​ដ៏​ល្អ​អស្ចារ្យ​នេះ មុខ​ម្ហូប​ក៏​ជា​របស់​ពិសេស​មួយ​ដែល​យើង​គួរ​តែ​សាកល្បង និង​មក​ស្គាល់​នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ និង​តម្លៃ​សមរម្យ​ពី​សំណាក់​ចុងភៅ​ចំណានៗ​ជា​ច្រើន​រូប​ទាំង​ខ្មែរ និង​បរទេស​ដែល​មាន​បទពិសោធន៍​ការងារ​ជា​មេ​ចុងភៅ​ជា​ច្រើន​ឆ្នាំ​មក​ផង​ដែរ។ ការ​រៀបចំ​ម្ហូប​ដែល​ប្រកប​ទៅ​ដោយ​អនាម័យ​ខ្ពស់​ត្រូវ​បាន​អ្នក​ជំនាញ​រៀបចំ​ម្ហូប​រចនា​ឡើង​ប្រកប​ដោយ​សិល្បៈ​និយម​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​មុខ​ម្ហូប​ជា​លើក​ដំបូង។ តួយ៉ាង​ដូច​ជា ខ្យង​ចំហ៊ុយ​ជា​មួយ​ប័រ និង​ខ្ទឹម នំប៉័ង​ជា​មួយ​ថ្លើម​មាន់​ចិញ្ច្រាំ សាច់គោ​ដែល​មាន​គុណភាព​ខ្ពស់ អាហារ​សមុទ្រ​ស្រស់​គ្រប់មុខ សាច់​គោ​ចិញ្រ្ចាំ​ជូរអែម Tartare អាហារ​បួស និង​មុខម្ហូប​គ្រប់​រស​ជាតិ​ជា​ច្រើន​ទៀត គឺ​សុទ្ធ​សឹង​តែ​មាន​ឳ​ជារស​ឆ្ងាញ់​ពិសារ និង​អនាម័យ​ខ្ពស់​ជា​ទីបំផុត។ Le Phnom 1929 បម្រើ​នូវ​មុខ​ម្ហូប​បីពេល ដោយ​ពេល​ព្រឹក​នឹង​មាន​អាហារ​ប៊ូហ្វេ​ដ៏​ពិសេស ហើយ​សម្រាប់​អាហារ​ថ្ងៃត្រង់ បរិយា​កាស​នៅ​ក្នុង​ភោជនីយដ្ឋាន​នឹង​មាន​សភាព​រីករាយ​បែប​សាមញ្ញ​ស្ងប់ស្ងាត់​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​អាហារ​មាន​សន្តិភាព​ក្នុង​ចិត្ត​បំផុត។ ពេល​ល្ងាច​បរិយាកាស​ក៏​បាន​ប្រែក្លាយ​ជា​អធិកអធម​បន្តិច​ម្តងៗ​ជា​មួយ​នឹង​កម្មវិធី​កំសាន្ត​សប្បាយៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ស្រាក្រឡុក​ប្រចាំ​ភោជនីយដ្ឋាន​ពិសេសៗ​ជា​ច្រើន​មុខ​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​បរិភោគ​កាន់​តែ​មាន​ភាព​កំសាន្ត​សប្បាយ​មួយ​កម្រិត​ទៀត​នា​ពេល​រាត្រី៕

            សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.raffles.com/phnom-penh។ សម្រាប់​ការ​កក់​ទុក សូម​ផ្ញើរ​សារ​ទៅ​កាន់​អ៊ីម៉ែល dining.leroyal@raffles.com ឬ​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ 023 981 888

Advertising Article

Escargot

Rivera Tomato Mussels

Veal Paillard

Sydney Rock Oysters


SUGGESTIONS