×

«តែ» ធម្មជាតិ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជំនួស​នៃ​ការ​ទទួល​ទាន​កាហ្វេ

TRAVEL & LIVING 7 months ago

          ស្ទើរតែ​គ្រប់​វ័យ​ទៅ​ហើយដែល​មនុស្ស​ជុំវិញ​ពិភពលោក​ច្រើន​និយម​ទទួលទាន​កាហ្វេ​ច្រើនជាង​ទទួលទាន​តែ​ធម្មជាតិ​ ​ឬ​ភេសជ្ជៈ​ស្រស់​ៗ​។​ ​ជាទូទៅ​ ​សារធាតុ​កាហ្វេ​អ៊ី​ន​ដែល​មាននៅ​ក្នុង​កាហ្វេ​តែង​ធ្វើឲ្យ​​អ្នកមាន​អារម្មណ៍​ចង់​ទទួលទាន​កាហ្វេ​ជា​រៀងរាល់ថ្ងៃ​ ​ឬ​គ្រប់ពេល​វេលា​ក៏​ថា​បាន​។​ ​ម៉្យាងវិញទៀត​ ​ការ​ពិសា​រ​​កាហ្វេ​ជា​រៀងរាល់ថ្ងៃ​មានផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ ​ជាពិសេស​ ​ធ្វើឲ្យ​អ្នក​ខាតបង់​ប្រាក់​យ៉ាង​គួរសម​ផង​ដែរ​។​ ​ទន្ទឹម​នឹង​កត្តា​នេះ​ដែរ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​នូវ​ប្រភេទ​តែ​ធម្មជាតិ​មួយ​ចំនួន​ដែល​អាច​ទទួលទាន​ជំនួស​កាហ្វេ​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​ប្រព័ន្ធ​រាងកាយ​មាន​ភាព​មាំមួន​ថែមទៀត​ផង​។​

1.​តែ​ម៉ា​ច​ឆា​ (​Match​a​ ​Tea​)
          ​មនុស្ស​ភាគច្រើន​តែង​មានការ​យល់​ច្រឡំ​រវាង​ប្រភេទ​តែ​ម៉ា​ច​ឆា​ ​និង​តែ​បៃតង​ ​ក៏​ព្រោះតែ​ប្រភេទ​តែ​២​​ប្រភេទ​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ទាំង​ពណ៌​ ​និង​ក្លិន​។​ ​ថ្វី​ដ្បិត​ប្រភេទ​តែ​ទាំង​២​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ក៏​ពិតមែន​ ​ប៉ុន្តែ​គេ​អាច​កត់ចំណាំ​វា​បាន​តាមរយៈ​រសជាតិ​ ​ម៉ា​ច​ឆា​មាន​រសជាតិ​ល្វីង​ជាង​តែ​បៃតង​។​ ​តាម​ការស្រាវជ្រាវ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​ប្រភេទ​តែ​ម៉ា​ច​ឆា​ផ្ទុក​នូវ​សារធាតុ​កាហ្វេ​អ៊ី​ន​ដូច​នឹង​កាហ្វេ​ដែរ​ ​ប៉ុន្តែ​ប្រភេទ​ម៉ា​ច​ឆា​នេះ​វា​ប្រៀប​ដូចជា​រនាំង​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​រាងកាយ​មាន​ភាព​មាំមួន​ដែល​អាច​ទប់​ស្កាត់​នឹង​ជំងឺ​ផ្សេងៗ​ ​ជាពិសេស​ ​វាក​៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យស​ម្រស់​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ ​និង​ក​ម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​យ៉ាង​ប្រសិទ្ធិភាព​។​

2.​តែ​ក្រហម​
          ​តែ​ក្រហម​មាន​សមត្ថភាព​យ៉ាង​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​អ្នក​មិន​ឲ្យ​ទទួលទាន​កាហ្វេ​ ​ក៏​ព្រោះតែ​ប្រភេទ​​នេះ​មាន​រសជាតិ​ឆ្ញាញ់​មិនចាញ់​ប្រភេទ​តែ​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ឡើយ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​វា​បាន​ផ្ទុក​នូវ​ ​កាល់​ស្យូ​ម​ ​ជាតិ​ដែក​ ​ម៉ាញ៉េ​ស្យូ​ម​ ​ដែល​កាន់តែ​ធ្វើឲ្យ​តែ​ប្រភេទ​នេះ​មានគុណ​ភាព​ទ្វេ​រ​ដង​។​ ​ហេតុ​ដូចនេះ​ហើយ​ ​អ្នក​គួរតែ​សាកល្បង​ទទួលទាន​តែ​ក្រហម​ជំនួស​ការ​ទទួលទាន​កាហ្វេ​វិញ​ទើប​ប្រសើរ​។​

3.​ប្រភេទ​តែ​ឱសថ​បុរាណ​
          ​​ប្រិយ​មិត្ត​ប្រាកដជា​ពុំទាន់​ដឹង​ទេ​ថា​ ​ប្រភេទ​តែ​ឱសថ​បុរាណ​មួយ​ចំនួន​ ​តួយ៉ាង​ ​តែ​បៃតង​ ​តែ​ខ្មៅ​ ​តែ​ជីរ​​អង្កាម​ ​តែ​ខ្ញី​ ​សុទ្ធសឹងតែ​មាន​សមត្ថភាព​ក្នុង​ការ​ជំនួស​រាល់​ជាតិ​កាហ្វេ​អ៊ី​ន​។​ ​លើស​ពីនេះទៅ​ទៀត​ ​ប្រភេទ​តែ​ទាំងនេះ​ ​ក៏​អាច​ព្យាបាល​សុខភាព​របស់​អ្នក​ពី​អា​កា​រៈ​ផ្តាសាយ​ ​ឬ​បន្សាប​ជាតិ​ស្រវឹង​ជាដើម​។​ ​ដូច្នេះ​ ​អ្នក​គួរ​សាកល្បង​ព្យាយាម​ទទួលទាន​តែ​ឱសថ​បុរាណ​ឲ្យបាន​ច្រើន​ ​ជាពិសេស​ ​នៅ​ពេល​ព្រឹកព្រលឹម​ទើប​ទទួល​បាន​ប្រសិទ្ធ​ភាព​ទ្វេ​ដង​៕

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS