×

ប៊ីចេង​នៅ​ក្នុង​ម្ហូបអាហារ​ពិតជា​ផ្តល់​គ្រោះថ្នាក់​មែន​?

TRAVEL & LIVING 3 weeks ago
 
 

           ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៅ​ហើយដែល​លោកអ្នក​តែងតែ​ឮគេនិយាយ​ត​ៗ​គ្នា​ផ្ទាល់​នឹង​ត្រចៀក​ថា​ “​ប៊ីចេង​នាំឲ្យ​ប៉ះពាល់​សុខភាព​” ​ឬ​ “​ញ៉ាំ​ប៊ីចេង​ច្រើន​ពុក​ឆ្អឹង​”​ជាដើម​។​ ​តើ​សារធាតុ​នៅ​ក្នុង​គ្រឿងទេស​ប៊ីចេង​មាន​អត្ថប្រយោជន៍​អ្វី​ដែរ​ឬទេ​ដល់​អ្នកប្រើប្រាស់​? ​តើ​អ្នក​គួរ​បន្ត​ទទួលទាន​វា​ទៀត​ឬ​យ៉ាងណា​? តោះ! ​មក​សិក្សា​អំពី​សារធាតុ​ប៊ីចេង​និង​ផល​ប៉ះពាល់​របស់​វា​ឲ្យបាន​ច្បាស់​តាម​បែប​វេជ្ជ​សា​ស្រ្ត​ទាំងអស់គ្នា​ជាមួយ​ទស្សនាវដ្តី​សូវ​រី​ន​!

          ​ផលិតផល​គ្រឿងទេស​បែប​គីមី​ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​នាំគ្នា​ហៅថា​ “​ប៊ីចេង​” ​នោះ​ ​មានឈ្មោះ​វិទ្យា​សា​ស្រ្ត​ថា​ មូណូ​សូ​ដ្យូ​ម​ គ្លូ​តា​ម៉េ​ត​ (​M​o​no​sodium​ ​Glut​a​mate​) ​ហៅ​កាត់​ អិ​ម​អេ​សជី​ (​MS​G​)​។​ ​វា​ជា​សារធាតុ​អំបិល​នៃ​អាស៊ី​ត​អា​មី​ណូ (​Amino Acid​ ​Glut​a​mate​) ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្កើន​រសជាតិ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ ​និង​ ​ប្រភេទ​អាហារ​កែច្នៃ​ទុក​យូរ​។​ ​វា​ត្រូវ​គេ​ជឿ​ថា​អាច​បង្កើន​រសជាតិ​ទី​ប្រាំ​ ​ក្រៅពី​រសជាតិ​មូលដ្ឋាន​ទាំង​៤​គឺ​ ​ប្រៃ​ ​ជូរ​ ​ផ្អែម​ ​និង​ ​ល្វីង​ ​ដែល​មានឈ្មោះ​ថា​ ​យូ​ម៉ា​មី​ (U​ma​m​i​) ​ជា​ប្រភេទ​រសជាតិ​ប្រៃ​ឡមៗ​និង​ឆួល​ ​គ្មាន​ជាតិ​ផ្អែម​។​ ​វា​ត្រូវ​បាន​រក​ឃើញ​ជាទូទៅ​នៅ​ក្នុង​អាហារ​អាស៊ី​ ​ជាពិសេស​ ​អាហារ​ជនជាតិ​ចិន​ ​រហូត​បរទេស​ហៅថា​ “​Chinese​ ​Restaurant​ ​Sy​n​d​ro​me​” ​មានន័យ​ថា​ ​សហនិមិត្តហេតុ​ ​ឬ​ ​រោគសញ្ញា​បង្ក​ដោយ​ភោជនីយដ្ឋាន​ចិន​។​ ​គេ​ជឿ​ថា​នៅ​ពេល​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​ប៊ីចេង​នោះ​នឹង​បណ្តាលឲ្យមាន​ផល​ប៉ះពាល់​ភ្លាម​ៗ​ដល់​សារពាង្គ​កាយ​អ្នកប្រើប្រាស់​។​ ​វា​អាច​បណ្តាលឲ្យ​ពួកគេ​មាន​បញ្ហា​សុខភាព​ ​មួយ​ចំនួន​ ​តួយ៉ាង​ ​ជំងឺ​លើស​ទម្ងន់​ ​និង​ ​ជំងឺ​ទឹកនោម​ផ្អែម​។​

          ​យោង​តាម​ការ​សិក្សាស្រាវជ្រាវ​មួយ​បោះពុម្ព​ក្នុង​ទិនានុប្បវត្តិ​សារធាតុ​ចិញ្ចឹម​វេជ្ជ​សា​ស្រ្ត​នៃ​សហរដ្ឋអាមេរិក​ (​t​h​e​ ​American​ ​Journal​ o​f​ ​Clinical​ ​Nutrition​) ​ប៊ីចេង​មាន​អត្ថប្រយោជន៍​អាច​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ ​ឆាប់​ឆ្អែត​ខណៈ​ពេល​ដែល​វាក​៏​អាច​ជំរុញ​ចំណង់​អាហារ​របស់​មនុស្ស​ផង​ដែរ​ពោល​គឺ​ឆាប់​ឃ្លាន​តែ​ឆាប់​ឆ្អែត​។​ ​តាមរយៈ​នេះ​ ​វា​មាន​សមត្ថភាព​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​របស់​លោកអ្នក​ ​ព្រោះ​លោកអ្នក​ឆាប់​ឆ្អែត​ជាង​ធម្មតា​។​ ​លើស​ពីនេះទៅ​ទៀត​ ​របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព​របស់​សហរដ្ឋអាមេរិក​បាន​ពិសោធន៍​ទៅលើ​មនុស្ស​ពេញវ័យ​ជាង​១​០​០​០​នាក់​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​។​ ​ជា​លទ្ធផល​គេ​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​ការប្រើប្រាស់​ប៊ីចេង​ ​និង​ ​ក​ម្រិ​ត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។​ ​កាលណា​អ្នក​បរិភោគ​ប៊ីចេង​កាន់តែ​ច្រើន​ ​នោះ​ឱកាស​នៃ​ការ​កើតជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​សរសៃឈាម​កាន់តែ​ថយ​ចុះ​ទាប​។​
​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​សមាគម​បេះដូង​សហរដ្ឋអាមេរិក​ (​T​h​e​ ​American​ ​Association​) ​ណែ​នាំឲ្យ​ប្រើប្រាស់​សារធាតុ​សូ​ដ្យូ​ម​ក្នុង​ក​ម្រិ​ត​បរិមាណ​ ​១​៥​០​០​ ​មី​ល្លី​ក្រាម​ក្នុងមួយថ្ងៃ​។​ ​ប្រសិនបើ​លោក​អ្នកទទួល​ ​ទាន​វា​ក្នុង​ក​ម្រិ​ត​នេះ​ ​វា​នឹង​ផ្តល់​សុវត្ថិភាព​ដល់​រាងកាយ​អ្នក​។​ ​សូម្បីតែ​ស្ថាប័ន​អន្តរជាតិ​ឈ្មោះថា​ ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​ (​T​h​e​ ​Food​ ​and​ ​D​rung​ ​Administration​) ​ក៏បាន​ទទួលស្គាល់​ដែរ​ថា​ ​MS​G​ជា​គ្រឿង​បន្ថែម​រសជាតិ​ដែល​មាន​សុវត្ថិភាព​។​

          ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​យោង​តាម​ឯកសារ​ទិនានុប្បវត្តិ​វិទ្យា​សា​ស្រ្ត​សារធាតុ​ចិញ្ចឹម​និង​ចំណីអាហារ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​មួយ​នៃ​ប្រទេស​វៀតណាម​ ​ការ​ទទួលទាន​ប៊ីចេង​លើស​កំណត់​អាច​បណ្តាលឲ្យមាន​កំណើន​សារធាតុ​គ្លុ​យ​កូ​ស​ដែល​អាច​វិវត្ត​ឈាន​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។​ ​នៅ​ពេល​អ្នក​កើត​ជម្ងឺ​នេះ​ ​វា​ធ្វើឲ្យខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ​ជម្ងឺ​ភ្នែក​ឡើងបាយ​ ​និង​រោគសញ្ញា​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ ​ជំងឺ​ទឹកនោម​ផ្អែម​។​ ​ទន្ទឹម​នឹង​នេះ​ ​រាងកាយ​របស់​អ្នក​នឹង​ស្រូប​យក​ជាតិទឹក​ ​នៅ​ពេល​អ្នកទទួល​ទាន​សារធាតុ​សូ​ដ្យូ​ម​ដែល​មាននៅ​ក្នុង​ប៊ីចេង​។​ ​ជាតិទឹក​លើស​ក​ម្រិ​តនឹង​បង្ក​ទៅជា​បញ្ហា​សម្ពាធ​សរសៃឈាម​។​ ​វា​អាច​ផ្តល់​ផលវិបាក​អវិជ្ជមាន​រយៈពេល​វែង​ចំពោះ​សម្ពាធ​ឈាម​របស់​លោកអ្នក​ ​ជាពិសេស​នៅ​ក្នុង​ករណី​លោកអ្នក​កំពុង​ប្រើប្រាស់​ឱសថ​ប្រឆាំង​ជំងឺលើសឈាម​។​

          ​សរុប​សេចក្តី​មក​ ​គ្មាន​ភស្តុតាង​បែប​វិទ្យា​សា​ស្រ្ត​ណា​ដែល​បាន​បញ្ជាក់​ថា​ ​ការប្រើប្រាស់​ប៊ីចេង​ក្នុង​ក​ម្រិ​ត​សមស្រប​ (​៣​០​មី​ល្លី​ក្រាម​ក្នុង​ទម្ងន់​មនុស្ស​មួយ​គី​ឡួ ​ស្មើនឹង​២​.​១​ក្រាម​ក្នុង​ទម្ងន់​មនុស្ស​ប្រុស​ពេញវ័យ​៧​០​គីឡូក្រាម​) ​អ​ច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​នៅឡើយ​ទេ​។​ ​សហនិមិត្តហេតុ​ ​ឬ​ ​រោគសញ្ញា​បង្ក​ដោយ​ភោជនីយដ្ឋាន​ចិន​ (​Chinese​ ​Restaurant​ ​Sy​n​d​ro​me​) ​នោះ​គ្រាន់តែ​ជា​ពាក្យចចាមអារាម​និយាយ​ត​ៗ​គ្នា​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​សូម​រំ​ព្ញ​កថា​ ​អ្នក​ដែល​កើតជំងឺ​ទឹកនោម​ផ្អែម​គួរ​ចៀសវាង​ការប្រើប្រាស់​ ​ប៊ីចេង​ច្រើន​ដែល​អាច​បណ្តាលឲ្យ​ប៉ះពាល់​សរសៃឈាម​របស់​អ្នកជំងឺ​ដូចដែល​បាន​រៀបរាប់​ខាងលើ​៕

Article by SRINSOKMEAN


SUGGESTIONS