×

​ធ្លាប់តែ​ញុំា​ស្រាប់​ ​ឥឡូវ​យើង​មក​សាកល្បង​វិធី​ធ្វើ​យ៉ា​អួ​រ​បែប​ងាយ​ៗ​វិញ​ម្តង​

TRAVEL & LIVING a month ago
 
 

            Y​o​g​ur​t​ ​ឬ​យ៉ា​អួ​រ​ ​ឬ​អ្នកខ្លះ​ហៅ​ម្យ៉ាងទៀត​ថា​ទឹកដោះគោ​ជូរ​ ​គឺជា​អាហារ​មួយ​ប្រភេទ​មាន​ស​ភាពខាប់​ៗ​ធ្វើឡើង​ពី​ទឹកដោះគោ​ស្រស់​ ​និង​មាន​រសជាតិ​ជូរ​។​ ​Y​o​g​ur​t​ ​គឺជា​ពាក្យ​របស់​ទួ​គី​ដែល​អត្ថន័យ​សំដៅ​ទៅលើ​ ​រសជាតិ​ជូរ​ ​និង​ទឹកដោះគោខាប់​ ​ហើយ​នៅ​ក្នុង​អាហារ​នេះ​គឺ​សម្បូរទៅដោយ​បាក់តេរី​ល្អ​មាន​ទាំង​សារធាតុ​ចិញ្ចឹម​និង​វីតាមីន​ចម្រុះ​ ​ដែល​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដូចជា​ ​ធ្វើឲ្យ​ឆ្អឹង​រឹង​មាំ​ ​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​ ​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយអាហារ​ ​សម្រួល​សម្ពាធ​ឈាម​ ​ការពារ​ពី​ជំងឺ​ផ្សេងៗ​ ​សំខាន់​ជួយ​បញ្ចុះ​ទម្ងន់​ក៏ដូចជា​ជំរុញ​ដល់​សម្រស់​ស្បែក​ឲ្យ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ផង​ដែរ​។​ ​បច្ចុប្បន្ន​ ​យ៉ា​អួ​រ​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​អាហារ​សុខភាព​ ​និង​ត្រូវ​បាន​ផលិត​ចេញ​ជា​ប្រភេទ​ខុសៗគ្នា​ ​ខ្លះ​ជា​ប្រភេទ​គ្រី​ម​ ​ខ្លះ​ជា​ប្រភេទ​រាវ​ ​ហើយ​ខ្លះទៀត​ច្នៃ​បន្ថែម​នូវ​រសជាតិ​ផ្លែឈើ​ចម្រុះ​ដែល​បង្កើន​រសជាតិ​ឲ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់​ជាដើម​។​ ​យ៉ាងណាមិញ​ ​បើ​និយាយ​ពី​វិធី​ធ្វើ​យ៉ា​អួ​រ​ជឿជាក់​ថា​ភាគ​តិចណាស់​ដែល​មាន​អ្នកចេះ​ធ្វើ​ ​សូម្បី​អ្នក​និយម​ចូលចិត្ត​បរិភោគ​វា​ ​ភាគច្រើន​បាន​ត្រឹម​ចេញទៅ​ទិញ​ស្រាប់​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ឬនៅ​ម៉ា​ត​ជិត​ៗ​ផ្ទះ​តែប៉ុណ្ណោះ​។​ ​ចុះ​ចង់​ដឹង​ទេ​ថា​ ​តើ​យ៉ា​អួ​រ​គេ​ធ្វើឡើង​ដោយ​របៀបណា​? ​ហើយ​តើ​មាន​គ្រឿងផ្សំ​សំខាន់​ៗ​អ្វីខ្លះ​? តោះ! ​សូវ​រី​ន​ ​នឹង​បង្រៀន​ពី​វិធី​ធ្វើ​ងាយ​ៗ​តាម​លំដាប់លំដោយ​ដូច​ខាងក្រោម​។​

            ជា​ការពិត​ណាស់​ ​មុន​ឈាន​ចូល​ដល់​ការ​ចាប់ផ្តើម​ច​ម្អិ​ន​ទឹកដោះគោ​ឲ្យ​ក្លាយទៅជា​យ៉ា​អួ​រ​ ​យើង​ចាំបាច់​ត្រូវ​មាន​គ្រឿងផ្សំ​ក៏ដូចជា​របស់សំខាន់​ៗ​ដូចជា​៖​ ​ធុង​ក្លា​សេ​ទំហំ​សម​ល្មម​ ​១​, ​កែវ​ឬ​កំប៉ុង​ជ័រ​តូច​ៗ​សម្រាប់​ដាក់​យ៉ា​អួ​រ​ ​៣​ទៅ​៤​, ​ប្រដាប់​ស្ទង់​កំដៅ​ទឹក​, ​កែវ​ធំ​១​, ​ទឹកដោះគោ​ស្រស់​ចំណុះ​ ​២​លីត្រ​ (​យក​ពពួក​គ្មាន​ខ្លាញ់​ឬ​ខ្លាញ់​តិច​), ​យ៉ា​អួ​រ​ ​១​កំប៉ុង​ (​យក​ប្រភេទ​គ្មាន​ក្លិន​ ​និង​គ្មាន​ជាតិ​ផ្អែម​ ​ឬ​រសជាតិ​ដើម​) ​និង​ម្សៅ​ទឹកដោះគោ​(​ប្រសិនបើ​ចាំបាច់​ចង់ឲ្យ​យ៉ា​អួ​រ​ខាប់​ខ្លាំង​)​។​ ​ក្រោយ​ពី​​​រក​បាន​នូវ​របស់​ដែល​រៀបរាប់​នៅ​ខាងលើ​ហើយ​ ​ឥឡូវនេះ​យើង​មក​ចាប់ផ្តើម​ធ្វើការ​ច​ម្អិ​ន​តាម​ជំហាន​នីមួយៗ​វិញ​ម្តង​។​

• ​ជំហាន​ទី​ ​១​៖​
            ​ជាដំបូង​ដាក់​ឆ្នាំង​ដាំ​ភ្លើង​ចាក់​ទឹកដោះគោ​ស្រស់​ចូលឆ្នាំ​ង​ដោយ​ប្រើ​កំដៅ​ភ្លើង​តិចៗ​ ​បន្ទាប់​ធ្វើការ​កូរ​ទឹកដោះគោ​រហូត​កំដៅ​ទឹកដោះគោ​ឡើង​ដល់​ចន្លោះ​ពី​ ​៧​៦​ ​ទៅ​ ​៨​២​អង្សា​រ​។​ ​ការ​ដាំ​ទឹកដោះគោ​ក្នុង​សីតុណ្ហភាព​ត្រឹម​ក​ម្រិ​ត​នេះ​គឺ​ដើម្បី​សម្លាប់​បាក់តេរី​នៅ​ក្នុង​ទឹកដោះគោ​ស្រស់​ដែល​ប្រឆាំង​ទៅ​នឹង​បាក់តេរី​ល្អ​នៅពេលដែល​ទឹកដោះគោ​បាន​ក្លាយទៅជា​យ៉ា​អួ​រ​ ​ហើយក៏​ដើម្បី​បំ​លែង​ប្រូតេអ៊ីន​ពី​ទឹកដោះគោ​ស្រស់​ទៅជា​ប្រូតេអ៊ីន​ទឹកដោះគោខាប់​ផង​ដែរ​។​ ​ខណៈ​កំពុង​ដាំ​ទឹកដោះគោ​ត្រូវ​កូរ​ទឹកដោះគោ​ឲ្យ​ជាប់​ ​និង​រក្សា​កំដៅ​កុំឲ្យ​លើស​ ​៨​២​អង្សា​ ​ពីព្រោះ​បើ​ប្រើ​ភ្លើង​ខ្លាំង​នោះ​ទឹកដោះគោ​នឹង​ខ្លោច​ដែល​បណ្តាលឲ្យ​យ៉ា​អួ​រ​មាន​រសជាតិ​ ​និង​ក្លិន​មិន​ល្អ​ឡើយ​។​

• ​ជំហាន​ទី​ ​២​៖​
            ​ឆ្លៀតពេល​កំពុង​កូរ​ទឹកដោះគោ​ ​ឬ​មុន​ពេល​ដាំ​ទឹកដោះគោ​ ​យើង​ងាក​មក​ធ្វើការ​ស​ម្អា​ត​កែវ​ដើម្បី​ត្រៀម​ទុក​ច្រក​ទឹកដោះគោ​ក្រោយពេល​ដាក់ចុះ​ពីលើ​ភ្លើង​។​ ​ការប្រើប្រាស់​កែវ​សម្រាប់​ដាក់​យ៉ា​អួ​រ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ ​ហើយ​ចំពោះ​ការ​ស​ម្អា​ត​យើង​ត្រូវ​ដាំ​ទឹកក្តៅ​យកមក​ស្រុស​កែវ​រយៈពេល​ប្រមាណ​ ​៥​ទៅ​១​០​នាទី​ ​រួច​ស្រង់​ចេញ​ទុកឲ្យ​ស្រក់​ទឹក​នៅកន្លែង​ស្អាត​មួយ​។​

• ​ជំហាន​ទី​ ​៣​៖​
            ​ងាក​មក​ទឹកដោះគោ​ដែល​កំពុង​ដាំ​វិញ​ ​ខណៈ​កំដៅ​ទឹកដោះគោ​ឡើង​ដល់​ចន្លោះ​ពី​ ​៧​៦​ ​ទៅ​ ​៨​២​ ​អង្សា​ ​យើង​ត្រូវ​បិទភ្លើង​ភ្លាម​ ​ប៉ុន្តែ​ព្រមគ្នា​នេះ​ដែរ​យើង​នៅតែ​បន្ត​កូរ​ទឹកដោះគោ​រហូតដល់​ចុះ​កំដៅ​។​ ​ចំពោះ​ការ​កូរ​ឲ្យ​ត្រជាក់​គឺ​កូរ​ត្រឹមតែ​២​ទៅ​ ​៣​នាទី​ប៉ុណ្ណោះ​ដើម្បីកុំឲ្យ​ទឹកដោះគោ​ខ្លោច​ឬ​កក​នៅ​បាតឆ្នាំង​។​ ​បន្ទាប់មក​ទៀត​ ​នៅ​ពេល​កំដៅ​ទឹកដោះគោ​ចុះ​ត្រជាក់​មកដល់​ចន្លោះ​ពី​ ​៤​០​ទៅ​៤​៣​អង្សា​ ​យើង​ចាប់ផ្តើម​យក​យ៉ា​អួ​រដែ​ល​ត្រៀម​ទុក​ម​កកូរ​ឲ្យ​រាវ​រួ​ចចាក់​ចូលក្នុង​ឆ្នាំ​ហើយ​កូរ​ឲ្យ​រលាយ​សព្វ​ជាមួយ​ទឹកដោះគោ​នោះ​។​ ​ការ​ធ្វើ​ដូចនេះ​នឹង​ជំរុញ​ដល់​បាក់តេរី​ល្អ​ដូចជា​ ​L​act​o​bacillus​, B​if​i​d​us​ ​និង​បាក់តេរី​ផ្សេងៗ​ទៀត​នៃ​យ៉ា​អួ​រក​កើតឡើង​កាន់តែ​ច្រើន​។​ ​នៅ​ដំណាក់កាល​នេះ​ផង​ដែរ​ ​អ្នក​ក៏​អាច​ដាក់​ម្សៅ​ទឹកដោះគោ​កូរ​ចូលគ្នា​ប្រសិនបើ​ចង់ឲ្យ​យ៉ា​អួ​រ​មាន​ស​ភាពខាប់​ខ្លាំង​(​ប្រសិនបើ​ចាំបាច់​)​។​

• ​ជំហាន​ទី​ ​៤​៖​
            ​ក្រោយ​ពី​កូរ​ទឹកដោះគោ​ចូលគ្នា​រួចរាល់​ ​ដល់ពេល​ដែល​យើង​ធ្វើការ​ច្រក​ទឹកដោះគោ​ចូល​ទៅ​ក្នុង​កែវ​នីមួយៗ​ដែល​បាន​ត្រៀម​ទុក​។​ ​បន្ទាប់មក​ទៀត​ ​យក​កែវ​ច្រក​ទឹកដោះគោ​មក​តម្រៀប​ដាក់​នៅ​ក្នុង​ធុង​ក្លា​សេ​ ​ហើយ​បន្ថែម​ដាក់​ទឹកក្តៅ​មួយ​ឬ​ពី​​​រ​កែវ​ធំ​(​ចំណុះ​ពីរ​លីត្រ​)​នៅក្បែរ​ដើម្បីឲ្យ​ក្នុង​ធុង​ក្លា​សេ​នេះ​រក្សា​កំដៅ​បាន​ងំ​ល្អ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ក្នុង​ធុង​ក្លា​សេ​នេះ​ក្រៅពី​ដាក់​កែវ​ទឹកក្តៅ​ ​និង​កែវ​ទឹកដោះគោ​គឺ​មិន​មាន​ដាក់​ទឹកកក​ឡើយ​ ​យើង​គ្រាន់តែ​ប្រើ​ធុង​ក្លា​សេ​សម្រាប់​រក្សា​កំដៅ​ដើម្បី​ដំណើរការ​ទឹកដោះគោ​ទាំងនោះ​ឲ្យ​ក្លាយទៅជា​យ៉ា​អួ​រ​ប៉ុណ្ណោះ​។​ ​ដើម្បី​រក្សា​កំដៅ​ធុង​បាន​ល្អ​ជៀសវាង​បើក​គម្រប​ធុង​រហូត​ទុក​បាន​រយៈពេល​៦​ទៅ​៨​ម៉ោង​។​ ​ដោយឡែក​ ​ក្នុង​ករណី​ធុង​ក្លា​សេ​ទើប​តែ​ប្រើប្រាស់​ទឹកកក​ ​យើង​ចាំបាច់​ត្រូវ​លាង​ស​ម្អា​ត​ភ្លាម​ៗ​ ​និង​ទុកចោល​រយៈពេល​ ​១​ទៅ​ ​២​ម៉ោង​ ​បន្ទាប់មក​ចាក់ទឹក​ក្តៅ​លាង​ម្តងទៀត​មុន​ពេល​យក​ទឹកដោះគោ​មក​រក្សាទុក​។​

• ​ជំហាន​ទី​ ​៥​៖​
            ​បន្ទាប់ពី​​​រក្សាទុក​រយៈពេល​ពី​ ​៦​ទៅ​ ​៨​ម៉ោង​ ​ដល់ពេល​ដែល​យើង​អាច​បើ​ធុង​ក្លា​សេ​បានហើយ​ ​ភ្លាម​នោះ​យើង​នឹង​សម្គាល់​ឃើញ​ថា​ទឹកដោះគោ​បាន​ក្លាយទៅជា​យ៉ា​អួ​រដែ​ល​មាន​ស​ភាពខាប់​ ​និង​អាច​ធ្វើការ​ភ្លក្ស​រសជាតិ​ដោយ​ដួស​ថ្នមៗ​កុំឲ្យ​បែកសា​ច់​។​ ​ពេលខ្លះ​យ៉ា​អួ​រ​នៅ​ផ្ទៃ​ខាងលើ​នៃ​មាត់​កែវ​អាច​ឡើងពណ៌​រាង​លឿង​ស្រាល​ ​យើង​អាច​ដួស​វា​ចេញ​ឬ​កូរ​ចូលគ្នា​តែម្តង​នៅ​ពេល​យកមក​ទទួលទាន​។​

• ​ជំហាន​ទី​ ​៦​៖​
            ​ជំហាន​ចុងក្រោយ​យើង​គ្រាន់តែ​យក​កែវ​យ៉ា​អួ​រម​ក​គ្រប​គម្រប​ ​ហើយ​រក្សាទុក​នៅ​ក្នុង​ទូរ​ទឹកកក​ជាការស្រេច​។​ ​ជាទូទៅ​យ៉ា​អួ​រ​ធ្វើ​ដោយខ្លួនឯង​នេះ​គឺ​អាច​​​រក្សាទុក​បាន​រយៈពេល​ពីរ​ស​ប្តាហ៍ ​និង​សុពលភាព​ពេល​បើក​ញុំា​បាន​ពី​៥​ទៅ​៧​ថ្ងៃ​ ​យើង​អាច​​​យក​វា​មក​ទទួលទាន​ជាមួយ​ចំណី​ផ្សេងៗ​ដូច​ជាគ្រាប់​ធញ្ញជាតិ​ ​នំ​ស្រួយ​ ​ឬ​ផ្លែឈើ​រសជាតិ​ជូរអែម​ជាដើម​។​ ​ក្រៅពី​ការ​ញុំា​ស្រស់​ៗ​យើង​អាច​​​យកមក​ក្លា​សេក​ក​ទទួលទាន​ដូច​កា​រ៉ែ​ម​រឹត​តែ​ទទួល​បាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក​មាត់​ផង​ដែរ​។​

            សរុប​មក​ ​គ្រាន់តែ​គ្រឿងផ្សំ​ប៉ុន្មាន​មុខ​ដូច​បាន​រៀបរាប់​ខាងលើ​ ​យើង​ក៏​អាច​ធ្វើ​យ៉ា​អួ​របា​ន​ដោយខ្លួនឯង​យ៉ាង​ងាយ​ ​ពិសេស​វា​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្តល់​នូវ​គុណប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​រាងកាយ​។​ ​ចំពោះ​បរិមាណ​ទទួលទាន​យ៉ា​អួ​រ​ល្អ​បំផុត​គឺ​១​ទៅ​ ​២​ពែង​ក្នុងមួយថ្ងៃ​ ​ឬ​ស្មើនឹង​ ​២​៥​០​ ​ទៅ​ ​៥​០​០​ក្រាម​។​ ​សម្រាប់​អ្នកចូលចិត្ត​ផឹក​គ្រឿងស្រវឹង​ ​ជក់បារី​ ​ធ្វើការ​ច្រើន​ម៉ោង​នៅមុខ​កុំព្យូទ័រ​ ​និង​មាន​ជំងឺ​ទល់លាមក​ ​គួរ​ទទួលទាន​យ៉ា​អួ​រ​ឲ្យបាន​ច្រើនជាង​ធម្មតា​ដើម្បី​បំប៉ន​សុខភាព​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​៕​

Article​ ​by​ HEM SOKKHIM


SUGGESTIONS