×

ម្ហូប​៤​មុខ​ដែល​អ្នក​ឆ្លងកាត់​ខេត្ត​ស្វាយរៀង​មិន​សាក​មិនបាន​

TRAVEL & LIVING 4 weeks ago

១​. ​សម្ល​កកូរ​កណ្តៀង​
            ​កណ្តៀង​ជា​ឈ្មោះ​វារិ​ជ​តិណជាតិ​ (​រុក្ខជាតិ​ដុះ​ក្នុង​ទឹក​) ​មួយ​ប្រភេទ​ក្នុង​ពួក​កន្ទាំងហែ​ ​មាន​ផ្កា​ពណ៌​ខៀវស្រស់​ ​គេ​ប្រើ​ដើម​និង​ស្លឹក​ធ្វើជា​បន្លែ​បាន​។​ ​បន្លែ​នេះ​ ​ក្រៅពី​យកទៅ​ស្ល​កកូរ​កណ្តៀង​ ​គេ​អាច​​​យកទៅ​ស្រុស​ជា​អន្លក់​ជ្រលក់​ជាមួយ​ផ្អក​ ​ឬ​ប្រហុក​ ​ជាដើម​។​ ​វា​ជា​គ្រឿងផ្សំ​សំខាន់​នៃ​មុខម្ហូប​សម្ល​ទឹក​ប្រពៃណី​របស់​អ្នកស្រុក​ស្វាយរៀង​តាំងពី​យូរយារណាស់មកហើយ​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​នៃ​សម្ល​នេះ​រួម​មាន​ ​ត្រី​អ​ណ្តែ​ង​ ​សាច់ជ្រូក​បី​ជាន់​ ​កណ្តៀង​ ​អង្ករលីង​ ​ប្រហុក​ ​ស្ករត្នោត​ ​ទឹកត្រី​ ​ដុំ​ស៊ុប​ខ្ន​រ​ ​ម្សៅស៊ុប​ ​ខ្ទឹមស​ ​គល់​ស្លឹកគ្រៃ​ ​អំបិល​ ​ស្លឹក​ក្រូចសើច​ ​រំដេង​ ​និង​រមៀត​។​ ​ចំពោះ​វិធី​ធ្វើ​ ​ដំបូង​ត្រូវ​យក​បន្លែ​កណ្តៀង​ហាន់​តូច​ៗ​ហើយ​ច្របាច់​អំបិល​ចូល​រួច​លាង​ទឹក​២​ដង​ចេញ​ឲ្យ​ចេញ​ជាតិ​ល្វីង​រួច​បុក​ទុក​មួយអន្លើ​។​ ​បន្ទាប់មក​ ​បុក​គ្រឿង​ (​គល់​ស្លឹកគ្រៃ​ ​ស្លឹក​ក្រូចសើច​ ​រំដេង​ ​រមៀត​ ​ប្រហុក​ ​និង​ ​ខ្ទឹមស​) ​ចូលគ្នា​ឲ្យហ្មត់​ល្អ​។​ ​ដាក់​ខ្ទះ​បើកភ្លើង​អោយ​ក្ដៅ​លីង​គ្រឿង​បុក​រួច​ឲ្យ​ឈ្ងុយ​សឹម​ដាក់​សាច់ជ្រូក​បី​ជាន់​និង​សាច់​ត្រី​លីង​ឲ្យ​ក្រៀម​បន្តិច​។​ ​ចាក់ទឹក​ចូល​ស្ល​ឲ្យ​ពុះ​រួច​បង់​ស្ករ​ ​ម្សៅស៊ុប​ ​ដុំ​ស៊ុប​ខ្ន​រ​ ​សម្រាប់​បន្ថែម​រសជាតិ​។​ ​ចុងក្រោយ​ ​ដាក់​អង្ករលីង​និង​បន្លែ​កណ្តៀង​ចូល​គ្រប​ឲ្យ​ពុះ​ប្រមាណ​១​០​ ​នាទី​។​ ​លោកអ្នក​អាច​ជ្រើសរើស​ប្រភេទ​សាច់​ផ្សេងទៀត​តាម​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដូចជា​ ​ត្រី​ឆ្លាំង​ ​ឆ្អឹងជំនីរ​ជ្រូក​ ​សាច់​មាន់​ ​ឬ​ ​សាច់​អន្ទង់​ ​ក៏បាន​។​

២​. ​សាច់ជ្រូក​រំលីង​ជ្រក់​ស​ណ្តែ​ក​
​            ​សាច់ជ្រូក​រំលីង​ផ្ទាប់​ជាមួយ​ជ្រក់​ស​ណ្តែ​ក​ជា​ម្ហូបគោក​ទទួល​ភ្ញៀវ​ដ៏​ពេញ​និយម​ជាងគេ​របស់​អ្នក​ខេត្ត​ស្វាយរៀង​ ​នៅ​ក្នុង​កម្មវិធី​មង្គលការ​ ​ពិធីជប់លៀង​ ​និង​បុណ្យទាន​ផ្សេងៗ​។​ ​ម្ហូប​នេះ​មាន​រសជាតិ​ឆ្ងាញ់​តម្រូវ​ចិត្ត​មនុស្ស​ទូទៅ​ទាំងចាស់ទាំងក្មេង​ដោយសារតែ​សាច់ជ្រូក​រំលីង​ជ្រក់​ស​ណ្តែ​ក​នេះ​គឺ​សាច់ជ្រូក​ច​ម្អិ​ន​ដោយ​ស្នាដៃ​ប្រជាជន​ម្ចាស់​ស្រុក​ ​ជ្រើសរើស​យក​សាច់ជ្រូក​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​របស់​ខ្មែរយើង​មក​រំលីង​ ​ហើយ​ ​ជ្រក់​ស​ណ្តែ​ក​ទៀតសោត​ ​ក៏​គេ​និយម​ប្រើប្រាស់​ស​ណ្តែ​ក​ដែល​បណ្តុះ​តាម​បែប​ធម្មជាតិ​ពី​បុរាណ​ខុស​ពីរ​ស​ ​ជាតិ​សណ្តែកបណ្តុះ​ដែល​ដាក់​លក់​នៅ​តាម​ទី​ផ្សារ​នៅ​ភ្នំពេញ​។​ ​សម្រាប់​វិធី​ធ្វើ​ជ្រក់​ស​ណ្តែ​ក​ ​លោកអ្នក​គ្រាន់តែ​ដាំទឹក​ ​៣​៣​០​មី​ល្លី​លីត្រ​ ​ឲ្យ​ពុះ​ដាក់​អំបិល​១​ស្លាបព្រា​កាហ្វេ​កន្លះ​ ​ស្ករ​១​ ​ស្លាបព្រា​កាហ្វេ​ ​សណ្ដែកបណ្ដុះ​ ​៣​០​០​ ​ក្រាម​ ​និង​ ​ទឹកខ្មេះ​១​ស្លាបព្រា​បាយ​។​ ​ដាក់​សណ្ដែកបណ្ដុះ​ចូល​ទាំង​ទឹក​នៅ​ក្ដៅ​ ​ឲ្យ​សណ្ដែកបណ្ដុះ​នៅ​ស្រួយ​ល្អ​ ​ទុកឲ្យ​ត្រជាក់​សឹម​ច្រក​ចូល​ក្រឡ​ទុក​ពីរ​យប់​ឲ្យ​ជូរ​ឆ្ងាញ់​។​ ​អ្នក​អាច​លាយ​ម្ទេស​តាមចំណូលចិត្ត​។​

៣​. ​ជ្រក់​ធាង​ត្រាវ​
​            ​ជ្រក់​ធាង​ត្រាវ​ជា​ជ្រក់​ដែល​ល្បី​ជាងគេ​ប្រចាំ​ប៉ែក​ខាង​ខេត្ត​ស្វាយរៀង​ហើយ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ប្លែក​មាត់​ថែមទៀត​ផង​។​ ​ជ្រក់​ធាង​ត្រាវ​មានភិន​ភាគ​ស្រដៀងនឹង​ជ្រក់​ត្រកួន​ប៉ុន្តែ​រសជាតិ​របស់​វា​ពិតជា​មិន​ដូចគ្នា​នោះ​ទេ​។​ ​ដើម្បី​ធ្វើ​ជ្រក់​ធាង​ត្រាវ​ ​គ្រឿងផ្សំ​សំខាន់​ៗ​រួម​មាន​ ​ធាង​ត្រាវ​ ​អំបិល​ ​និង​ ​កូន​ពាង​ ​ឬ​ ​ក្រឡ​។​ ​វិធី​ធ្វើ​ជ្រក់​នេះ​គឺ​ងាយ​បំផុត​ ​ដោយ​ដំបូង​យើង​ត្រូវ​យក​ធាង​ត្រាវ​ទៅ​លាង​ស​ម្អា​ត​ឲ្យអស់​ដី​ ​រួច​សឹម​យកមក​កាត់​ជា​កង់​ៗ​ ​មុននឹង​យក​កំណាត់​ឬ​ស្បៃ​ទៅ​រុំ​វា​ ​ហើយ​ប្រើ​កម្លាំង​ដៃ​សង្កត់​ ​ច្របាច់​វា​ឲ្យ​ចេញ​ទឹក​អស់​។​ ​បន្ទាប់មក​ ​យក​ធាង​ត្រាវ​ដែល​ស្ងួត​ទឹក​ទៅ​ច្របល់​ជាមួយ​អំបិល​ឲ្យ​ចូលជាតិ​គ្នា​ ​មុននឹង​ដាក់​វា​ក្នុង​ក្រឡ​ ​ផ្អាប់ទុក​រយៈពេល​ប្រមាណ​ជា​២​ថ្ងៃ​។​នៅ​ពេល​បរិភោគ​ ​យើង​អាច​ដួស​ជ្រក់​នេះ​មក​បរិភោគ​ដោយ​លាយ​ម្ទេស​ ​គល់​ស្លឹកគ្រៃ​ ​ផ្កា​ស្នោ​ ​ឬ​ ​សណ្ដែកបណ្ដុះ​តាម​ចំណង់ចំណូលចិត្ត​។​ ​គេ​និយម​ទទួលទាន​វា​ជាមួយ​ត្រី​អ​ណ្តែ​ង​អាំង​។​

៤​. ​បាញ់កាញ់​ម្សៅ​បុក​
            ​​ចំពោះ​វិធី​ធ្វើ​បាញ់កាញ់​ខាងលើ​មាន​លក្ខណៈ​សាមញ្ញ​បំផុត​ ​ដំបូង​ត្រូវ​ត្រាំ​អង្ករខ្សាយ​ពី​ល្ងាច​ ​ហើយ​យកទៅ​កិន​ជា​ម្សៅ​រួច​ទើប​យក​ម្សៅ​នោះ​មក​វាស​លើ​គម្រប​ឆ្នាំង​ ​ឬ​ ​ក្រណាត់​ដូច​ការ​ធ្វើ​គុយទាវ​ដែរ​ ​ប៉ុន្តែ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​បន្ទះ​ក្រាស់​ៗ​។​ ​ក្រោយ​ពី​វាស​លើ​គម្រប​ឆ្នាំង​ឲ្យ​ឆ្អិន​ហើយ​ ​ទើប​យកទៅ​សំដិល​ហាលឲ្យស្ងួត​បន្តិច​ហើយ​ហាន់​វា​ឲ្យតូច​ៗ​ល្មម​ទទួលទាន​បាន​។​ ​គួរ​បញ្ជាក់​ថា​ ​បន្ទះ​ម្សៅ​ដែល​វាស​លើ​គម្រប​ឆ្នាំង​នោះ​អាច​ផលិត​ចេញ​ជា​បាញ់កាញ់​សម្រេច​ជិត​មួយគីឡូក្រាម​។​ ​ដោយសារ​បច្ចេកទេស​ធ្វើមាន​លក្ខណៈ​ទៅតាម​ក្បួនខ្នាត​បែប​បុរាណ​ ​បាញ់កាញ់​នេះ​មាន​លក្ខណៈ​ថ្មីៗ​ស្រស់​ល្អ​ ​ផលិត​ចេញពី​អង្ករខ្សាយ​សុទ្ធសាធ​ ​មិន​មាន​លាយ​សារធាតុ​គីមី​ឲ្យ​រក្សាទុក​បាន​យូរ​។​ ​ប៉ុន្តែ​ប្រសិនបើ​ចង់​រក្សាទុក​ឲ្យបាន​យូរ​បន្តិច​ត្រឹម​ចំនួន​ពីរ​ថ្ងៃ​ ​ត្រូវ​ហាលថ្ងៃ​បន្ថែម​ឲ្យ​ម្សៅ​កាន់តែ​ស្ងួត​ល្អ​ ​តែ​នៅតែ​មិន​អាច​​​រក្សាទុក​ដល់​រាប់​ខែ​ដូច​បាញ់កាញ់​នាំចូល​ពី​ប្រទេសជិតខាង​ដែល​មាន​លក់​នៅ​តាម​ទី​ផ្សារ​ស្រាប់​ៗ​នោះ​ដែរ​។​ ចំពោះ​ម្ហូប​ទាំង​បី​មុខ​ខាងលើ​ ​លោកអ្នក​អាច​ទៅ​ទទួលទាន​នៅ​ភោជនីយដ្ឋាន​វ៉ៃ​គោ​ដែល​ល្បីឈ្មោះ​ជាងគេ​លំដាប់​ខេត្ត​ខាង​បម្រើ​សេវាកម្ម​ម្ហូបអាហារ​បែប​អ្នកស្រុក​ស្វាយរៀង​។​ ​ដោយឡែក​ ​អាហារ​ទី​៤​ ​លោកអ្នក​ត្រូវ​ទៅ​ទទួលទាន​នៅ​អាហារដ្ឋាន​មួយ​កន្លែង​ដែល​អ្នក​ទីរួមខេត្ត​ស្វាយរៀង​ស្គាល់​ច្បាស់​ថា​ជា​កន្លែង​លក់​បបរ​បាញ់កាញ់​ឆ្ងាញ់​ជាងគេ​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រោង​បន្លែ​ ​សង្កាត់​ស្វាយរៀង​ ​ក្រុង​ស្វាយរៀង​ ​ហើយ​មាន​ប្រវត្តិ​អាជីវកម្ម​តាំងពី​ទសវត្សរ៍​ទី​៨​០​មក​ម្ល៉េះ​។​

Article by SRIN SOKMEAN


SUGGESTIONS