×

«​ជីវិត​អ្នកក្រ​ ​តើ​គ្នា​ស្រេកឃ្លាន​យ៉ាងណា​?​»​

TRAVEL & LIVING 3 months ago
 
 

            រ៉ា​ម៉ា​ឌ​ន​គឺជា​ឈ្មោះ​ខែទីប្រាំបួន​នៅក្នុង​មហាម៉ាត់​សករាជ​ ​ដែល​តម្រូវឲ្យ​អ្នក​កាន់សាសនា​ឥស្លាម​ទាំងឡាយ​ត្រូវ​ប្រតិបត្តិ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​ការ​តម​អាហារ​ និង​ទឹក​ឬ​គេ​អាច​ហៅ​ម្យ៉ាងទៀត​ថា​ជា​ខែ​បួស​។​ ​រយៈពេល​មួយ​ខែ​នៃ​ខែ​រ៉ា​ម៉ា​ឌ​នដែល​ ​សាសនិក​ឥស្លាម​ទាំងឡាយ​ ​បាន​បួស​ដោយ​ការ​តម​អាហារ​ចាប់តាំងពី​ថ្ងៃ​រៈ​រហូតដល់​ថ្ងៃលិច​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅដើម​សប្តាហ៍​នេះ​ ​ក៏ប៉ុន្តែ​អត្ថន័យ​នៃ​ការ​តម​អាហារ​ឬ​បួស​នេះ​នៅតែ​មាន​មហាជន​ជាច្រើន​មិនទាន់​យល់​និង​មា​នការភ័​ណ្ឌ​ច្រលំ​មួយចំនួន​ក្នុង​ន័យ​អវិជ្ជមាន​ទៅវិញ​។​ ​សូវ​រី​នបាន​ទៅ​ជួប​ជាមួយនឹង​ ​លោក​ ​«​ឡេះ​រ៉​សាលី​»​ ​ដែល​ ​បងប្អូន​ខ្មែរឥស្លាម​ភាគច្រើន​ហៅថា​ ​«​គឹម​»​ ​(​អ្នក​យល់ដឹង​)​ ​ជា​អ្នក​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការសិក្សា​សាសនា​នៅ​ប្រទេស​អារ៉ាប់​រយៈពេល​ ​ប្រាំបី​ឆ្នាំ​ ​ដើម្បី​បាន​ជ្រាប​ច្បាស់​ពីអ​ត្ថ​ន័យ​ដែល​នៅ​ពីក្រោយ​ការ​តម​អាហារ​ឬ​បួស​នេះ​។​ ​

​            មិនមែន​ជា​ការ​ចាប់បង្ខំ​ ​តែ​នេះ​ជា​លក្ខ​ណ្ឌ​របស់​សាសនា​ដែល​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​យល់​ទុក​លំបាក​គ្នា​ ​ចេះ​ធ្វើទាន​ឲ្យ​គ្នា​ទៅវិញទៅមក​ ​និង​ចេះ​ជួយ​យក​អាសារ​គ្នា​ផង​ដែរ​។​ ​«​ជីវិត​អ្នកក្រ​អត់​ ​តើ​គ្នា​ស្រេកឃ្លាន​យ៉ាងណា​?​»​ ​ជា​សំនួន​ដែល​សាសនិក​ឥស្លាម​ទាំងអស់​ត្រូវតែ​ដឹង​ ​និង​ជា​ចំណុច​គោល​ដែល​ជ​ម្រុ​ញ​ឲ្យ​មានការ​តម​អាហារ​នេះ​ឡើង​។​ ​កាតព្វកិច្ច​នៃ​ការ​តម​អាហារ​នេះ​ត្រូវ​ធ្លាក់​ទៅលើ​មនុស្ស​អាយុ​ចាប់ពី​ ​១៥ឆ្នាំ​ឡើង​ទៅ​ ​ឬ​សម្រាប់​មនុស្ស​ប្រុស​ដែល​សុ​បិន្​ត​ឃើញថា​ចង់​រួមសង្វាស​ ​ឬចាប់​ផ្តើម​មាន​ដុះ​រោម​កេរ្តិ៍​ខ្មាស់​ ​ចំណែក​ឯ​ស្រ្តី​ភេទ​ ​ចាប់ផ្តើម​មាន​រដូវ​ ​ដែល​សាសនា​ឥស្លាម​បាន​កំណត់​ថា​ជា​ពេល​ដែល​ពេញវ័យ​ហើយ​នោះ​។​ ​ព្រឹក​ព្រលឹម​ស្រាង​ៗ​នៅពេល​ដែល​ពន្លឺថ្ងៃ​ចាប់ផ្តើម​រៈ​ ​គឺជា​ពេល​ដែល​សាសនិក​ឥស្លាម​ទាំងអស់​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ឬ​ទឹក​ ​រហូតដល់​ពេល​ដែល​ពន្លឺថ្ងៃ​បាន​រលត់​ទៅវិញ​ទើប​ពួកគេ​អាច​ចាប់ផ្តើម​ទទួលទាន​អាហារ​និង​ពិសារ​ទឹកបាន​។​ ​ដោយឡែក​សម្រាប់​ស្រ្តី​មានផ្ទៃពោះ​ ​ស្រ្តី​ដែល​កំពុង​បំបៅ​ទឹកដោះ​កូន​ ​អ្នក​ដែល​កំពុង​មាន​ជម្ងឺ​ ​ចាស់ជរា​និង​អ្នកដំណើរ​ ​គឺជា​ករណី​លើកលែង​ដែល​មិន​អាច​ធ្វើការ​តម​អាហារ​បាន​ ​តែ​ត្រូវ​បួស​សង​វិញ​នៅពេល​ណាមួយ​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន​។​ ​លោក​ ​ឡេះ​រ៉​សាលី​៖​ ​«​ក្នុងអំឡុងពេល​ក្នុង​ខែ​បួស​នេះ​ ​សម្រាប់​ស្រ្តី​មានផ្ទៃពោះ​ ​ឬ​កំពុង​បំបៅ​ដោះ​កូន​ ​អ្នក​ដែល​មាន​ជម្ងឺ​ ​ពួកគេ​អាច​បរិភោគ​អាហារ​បាន​ធម្មតា​ ​ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​បួស​សង​វិញ​នៅ​ខែ​ណាមួយ​ ​ឬ​ពេលណា​ដែល​ពួកគេ​គិតថា​អាច​ធ្វើ​បាន​ឲ្យ​គ្រប់​ចំនួន​ថ្ងៃ​ដែល​ពួកគេ​មិនបាន​បួស​»​។​ ​

​            ជាមួយគ្នា​នេះ​ដែរ​មាន​មតិ​មួយចំនួន​តែង​មានការ​យល់​ច្រលំ​ ​ក្នុង​ចំណុច​ខ្លះ​ ​ក្នុងអំឡុងពេល​នៃ​ខែ​បួស​នេះ​ ​ក៏ប៉ុន្តែ​ ​លោក​ ​ឡេះ​រ៉​សាលី​ ​បាន​ពន្យល់​៖​ ​«​មានការ​យល់​ច្រលំ​មួយចំនួន​បាន​លើកលែង​ថា​ ​ក្នុងអំឡុងពេល​ខែ​បួស​ ​សូម្បីតែ​ប្តី​ប្រពន្ធ​ក៏​មិន​អាច​ប៉ះ​គ្នា​បាន​ដែរ​ ​តែ​ការពិត​ ​សាសនា​ហាមមិនឲ្យ​ប្តី​ប្រពន្ធ​ធ្វើការ​រួមមេត្រី​គ្នា​ក្នុងរយៈពេល​ខែ​បួស​តែប៉ុណ្ណោះ​ ​ហើយ​ក្នុង​ន័យ​នេះ​មិនមែន​មិន​ឲ្យ​ពួកគេ​ប៉ះ​គ្នា​ឬមិន​និយាយរក​គ្នា​នោះ​ឡើយ​»​។​ ​លោក​ ​ឡេះ​រ៉​សាលី​ ​បាន​បន្ថែម​៖​ ​«​ខ្លះ​ក៏​យល់​ច្រលំ​ថា​សូម្បីតែ​ទឹកមាត់​ក៏​មិន​អាច​លេប​បាន​ដែរ​ ​តែ​ក្នុង​ច្បាប់​សាសនា​មិនបាន​ចែង​បែបនេះ​ទេ​»​។​ ​

​            ថ្វី​ដ្បិតតែ​រ៉ា​ម៉ា​ឌ​ន​គឺជា​ខែ​តម​អាហារ​ក៏​ពិតមែន​ ​តែ​ក្រោយ​ថ្ងៃលិច​គេ​សង្កេតឃើញ​ ​សាសនិក​ឥស្លាម​មិនថា​អ្នកមាន​ឬ​អ្នកក្រ​បាន​មក​ជួបជុំ​ពិសារ​អាហារ​រួមគ្នា​ ​ប្រកបដោយ​ក្តីមេត្តា​ ​សប្បុរស​លាយឡំ​ជាមួយនឹង​បរិយាកាស​សប្បាយរីករាយ​នៅ​សឹងតែ​គ្រប់​«​ម៉ាស្​ចិត​»​ ​ព្រះវិហារ​ទាំងអស់​៕​ ​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS