ពិព័រណ៍ Phnom Penh Designer week នៅសណ្ឋាគារ Rosewood Phnom Penh
ENTERTAINMENT 5 years agoវិស័យហ្វេហ្សិននៅកម្ពុជាបានឈានដល់កម្រិតស្តង់ដារលំដាប់មួយដែលទទួលលើឆាកអន្តរជាតិ។ សប្តាហ៍អ្នករចនាម៉ូដ (phnom penh designer week) ឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣ ខែ សីហានេះ នៅជាន់ទី ៣៦ ក្នុងវិចិត្រសាលនៃសណ្ឋាគារ ROSEWOOD Phnom Penh។ រដូវកាលទី ១១ នេះ នឹងមាន Collection ថ្មីៗប្លែកៗជាច្រើនពីសំណាក់អ្នករចនាម៉ូដល្បីៗចំនួន ១១រូប ដែលក្នុងនោះនឹងមានឈុតសម្លៀកបំពាក់បុរសរបស់ Armada by Abello, Ambre Homme និង Don Protasio។ ចំណែកឈុតនារីៗមានដូចជា Natacha Van, Lee & Taylor, The Prive, SCT, A.N.D., Waterlily, ESSK/Coco Wellington, and Noir។
ព្រឹត្តិការណ៍នេះក៏មានជាកម្មវិធីពិព័រណ៍រូបថត ដ៏ភាពឆើតឆាយនៃសម្លៀកបំពាក់ និងប្រដាប់ប្រដារប្រើប្រាស់តុបតែងផ្សេងៗរបស់ លោកស្រី Christine Gauthier ដែលជាអ្នកច្នៃម៉ូដមួយរូបក្រោមប្រធានបទ៖ Waterlily។ ពិព័រណ៍រូបថតនេះនឹងដាក់បង្ហាញជូនជាសាធារណៈចាប់ពីថ្ងៃទី ៨ ខែ កក្កដានេះតទៅ។
គួរជម្រាបផងដែរថា Phnom Penh Designer week បង្កើតឡើងដើម្បីអបអរសាទរដល់ទេពកោសល្យរចនាម៉ូដ ក៏ដូចជាបើកឱកាសដល់អ្នករចនាម៉ូដកម្ពុជា បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈការបង្ហាញម៉ូដ ដើម្បីឲ្យអន្តរជាតិបានឃើញ។ Phnom Penh Designer week ឆ្នាំ ២០១៩ នេះគឺជាលើកទី១១ហើយ បន្ទាប់ពីបានបង្កើតលើកដំបូងឆ្នាំ ២០១៣មក៕
Article by SOVRIN