«ណាតា» បើកសម្ពោធហាងថ្មីកក្រើកផ្សារអ៊ីអន ជាមួយនឹងការបញ្ចុះតម្លៃពិសេស
ENTERTAINMENT 5 years ago«ណាតា» គឺជាហាងម៉ាកស្បែកជើងនារីដ៏ស្រស់ស្អាត រួមជាមួយនឹងគុណភាពខ្ពស់ និងតម្លៃសមរម្យដែលអ្នកមិនធ្លាប់ជួបពីមុនមក។ នាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ ម៉ាកស្បែកជើងនារីស្តង់ដារអន្តរជាតិ និងមានគុណភាពខ្ពស់មួយនេះ បានបើកសម្ពោធហាងថ្មីរបស់ខ្លួនមួយទៀត អមដោយការរចនានៃបរិវេណខាងក្នុង និងក្រៅហាងយ៉ាងប្រណិត និងស៊ីវិល័យក្នុងផ្សារទំនើបអ៊ីអនម៉លជាន់ផ្ទាល់ដី។ ជាមួយគ្នានេះ «ណាតា» បាននាំចូលនូវមុខទំនិញជាច្រើនម៉ូត ស្របទៅតាមទំនោរនិយមសម័យថ្មីនៃរដូវកាលនីមួយៗ ដែលជាបំណងប្រាថ្នារបស់មិត្តៗនារីគ្រប់រូបដែលកំពុងតែទន្ទឹមរង់ចាំផងដែរ។ លើសពីនេះទៅទៀត ជាមួយនឹងការបើកសម្ពោធហាងថ្មីរបស់ម៉ាកស្បែកជើងនារីនេះ «ណាតា» ក៏បានផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតទៅដល់ ២០% ទៅលើស្បែកជើង និងកាបូបគ្រប់ម៉ូត ហើយថែមទាំងផ្តល់ជូននូវកាបូបយួរដៃដ៏ស្រស់ស្អាតរបស់ «ណាតា» សម្រាប់អតិថិជន១០០នាក់ដំបូងដែលបានជាវទំនិញពី «ណាតា» ទៀតផង។
លោកអ្នកអាចស្វែងរកហាងស្បែកជើង «ណាតា» នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (អ៊ីអន១) ក្នុងប្លុក Daylight Plaza ៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ៈ 023 901 604
Article by PAN SIVLY