×

​«​ណា​តា​»​ ​បើក​សម្ពោធ​ហាង​ថ្មី​កក្រើក​ផ្សារ​អ៊ី​អន​ ​ជាមួយនឹង​ការ​បញ្ចុះ​តម្លៃ​ពិសេស​

ENTERTAINMENT 5 years ago
 
 

          ​«​ណា​តា​»​ ​គឺជា​ហាង​ម៉ាក​ស្បែកជើង​នារី​ដ៏​ស្រស់​ស្អាត​ ​រួម​ជាមួយនឹង​គុណភាព​ខ្ពស់​ ​និង​តម្លៃ​សមរម្យ​ដែល​អ្នក​មិនធ្លាប់​ជួប​ពីមុន​មក​។​ ​នា​ព្រឹក​ថ្ងៃទី១២​ ​ខែកក្កដា​ ​នេះ​ ​ម៉ាក​ស្បែកជើង​នារី​ស្តង់ដារ​អន្តរជាតិ​ ​និង​មានគុណ​ភាព​ខ្ពស់​មួយ​នេះ​ ​បាន​បើក​សម្ពោធ​ហាង​ថ្មី​របស់​ខ្លួន​មួយទៀត​ ​អម​ដោយ​ការរចនា​នៃ​បរិវេណ​ខាងក្នុង​ ​និង​ក្រៅ​ហាង​យ៉ាង​ប្រណិត​ ​និង​ស៊ីវិល័យ​ក្នុង​ផ្សារ​ទំ​នើប​​អ៊ី​អន​ម៉​ល​ជាន់ផ្ទាល់ដី​។​ ​ជាមួយគ្នា​នេះ​ ​«​ណា​តា​»​ ​បាន​នាំចូល​នូវ​មុខទំនិញ​ជាច្រើន​ម៉ូត​ ​ស្រប​ទៅតាម​ទំនោរ​និយម​សម័យថ្មី​នៃ​រដូវ​កាល​នី​មួយ​ៗ​ ​ដែល​ជា​បំណងប្រាថ្នា​របស់​មិត្ត​ៗ​នារី​គ្រប់រូប​ដែល​កំពុងតែ​ទន្ទឹម​រង់ចាំ​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ជាមួយនឹង​ការ​បើក​សម្ពោធ​ហាង​ថ្មី​របស់​ម៉ាក​ស្បែកជើង​នារី​នេះ​ ​«​ណា​តា​»​ ​ក៏បាន​ផ្តល់​ជូន​នូវ​ការ​លក់​បញ្ចុះតម្លៃ​ពិសេស​រហូត​ទៅដល់​ ​២០​%​ ​ទៅលើ​ស្បែកជើង​ ​និង​កាបូប​គ្រប់​ម៉ូត​ ​ហើយ​ថែមទាំង​ផ្តល់​ជូន​នូវ​កាបូប​យួរ​ដៃ​ដ៏​ស្រស់​ស្អាត​របស់​ ​«​ណា​តា​»​ ​សម្រាប់​អតិថិជន១០០នាក់​ដំបូង​ដែល​បាន​ជាវ​ទំនិញ​ពី​ ​«​ណា​តា​»​ ​ទៀតផង​។​ ​

          លោកអ្នក​អាច​ស្វែងរក​ហាង​ស្បែកជើង​ ​«​ណា​តា​»​ ​នៅ​ជាន់ផ្ទាល់ដី​នៃ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លភ្នំ​ពេញ​ ​(​អ៊ី​អន១​)​ ​ក្នុង​ប្លុក​ ​Daylight​ ​Plaza​ ​៕​

          ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់ៈ​ ​023​ ​901​ ​604​

​Article​ ​by​ ​PAN​ ​SIVLY


SUGGESTIONS