ទីបំផុតកម្មវិធី ABC Lions of Fashion រកឃើញអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដចំនួន១០រូបជាផ្លូវការ
ENTERTAINMENT 5 years ago បន្ទាប់ពីស្រាបៀរ ABC Extra Stout ប្រកាសនូវកម្មវិធី ABC Lions of Fashion កាលពីថ្ងៃទី ៣០ខែមេសាកន្លងទៅ ដែលជាកម្មវិធីប្រកួតប្រជែងអ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដ ដោយមានការរួមសហការជាមួយទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីហ្វេហ្សិនឈានមុខគេនៅកម្ពុជា និង Arise Modeling Agency ឥឡូវនេះកម្មវិធីបានរកឃើញនូវអ្នកច្នៃម៉ូដចំនួន ១០ រូបនិងអ្នកបង្ហាញម៉ូដចំនួន ១០ រូបមកបង្ហាញខ្លួនផ្លូវការកាលពីរាត្រីថ្ងៃទី ២៥ ខែកក្កដា នៅឯសណ្ឋាគារ ROSEWOOD រាជធានីភ្នំពេញ។ ឃើញថាបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដសុទ្ធសឹងតែវ័យក្មេងពោរពេញទៅដោយទេពកោសល្យ និងគំនិតច្នៃប្រឌិដ្ឋខ្ពស់ រីឯបេក្ខនារីផ្នែកបង្ហាញម៉ូដវិញក៏មានរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពមិនធម្មតាប៉ុន្មានឡើយ។ អ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដទាំងអស់ត្រូវបានផ្គូផ្គងចាប់គ្នាជាគូដោយអ្នកបង្ហាញម៉ូដម្នាក់ជាមួយអ្នកច្នៃម៉ូដម្នាក់តាមរយៈការចុចយកលើប្រព័ន្ធអេឡិចត្រូនិច ហើយនៅពេលបន្ទាប់នឹងចាប់ផ្តើមធ្វើការប្រកួតប្រជែងដើម្បីជ្រើសរើសជ័យលាភីជើងឯកផងដែរ។
គួរបញ្ជាក់ផងដែរថាសម្រាប់អ្នកច្នៃម៉ូដជាប់ជ័យលាភីជើងឯកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដើម្បីគាំទ្រឧបត្ថម្ភពួកគេនៅពេលដែលពួកគេចាប់អាជីពច្នៃម៉ូដ ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ Fashion Week និងម៉ូដសម្លៀកបំពាក់របស់អ្នកឈ្នះនឹងត្រូវបានចុះផ្សាយនៅលើទស្សនាវដ្តី សូវរីន។ ចំណែក ជ័យលាភីជើងឯកអ្នកបង្ហាញម៉ូដនឹងទទួលបានកិច្ចសន្យាការងារបង្ហាញម៉ូដជាមួយ Arise Modeling Agency ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ Fashion Week និងក្លាយជាតារាម៉ូឌែលក្របមុខប្រចាំទស្សនាវដ្តី សូវរីន។ តើនរណាទៅដែលជាជើងឯកនៃកម្មវិធី ABC Lion of Fashion របស់ស្រាបៀរ ABC Extra Stout ? ដូច្នេះយើងរង់ចាំតាមដានទាំងអស់គ្នា៕
Article by HEM SOKKHIM