ទីបំផុតរថយន្តទំនើប Lamborghini Huracán EVO មានវត្តមាននៅកម្ពុជាហើយ
ENTERTAINMENT 5 years agoពិតជាឡូយកប់សារីតែម្ដង! នៅទីបំផុតរថយន្តស្ព័រដែលគេស្គាល់ថាជាឡានលំដាប់កំពូល Lamborghini Huracán EVO បានមកដល់កម្ពុជាហើយ តាមរយៈក្រុមហ៊ុនរថយន្តស្វយ័ត Lamborghini រួមសហការគ្នាជាមួយនឹងក្រុមហ៊ុន HGB ដែលជាតំណាងចែកចាយផ្តាច់មុខនៃរថយន្ត Lamborghini នៅកម្ពុជានេះ។ ក្រុមហ៊ុនធ្វើការសម្ពោធរថយន្តទំនើបនេះ កាលពីថ្ងៃទី០២ ខែ សីហា ឆ្នាំ ២០១៩ នៅឯសណ្ឋាគារ សូហ្វីតែល ភ្នំពេញនេះតែម្តង។
លក្ខណៈពិសេសរបស់ Hurácan EVO នេះមានម៉ាស៊ីនជាប្រភេទ Lamborghini V10 ចំណុះ ៥.២ លីត្រ ដែលត្រូវបានគេធ្វើបច្ចុប្បន្នភាពដើម្បីផលិតនូវផលិតផលដែលមានថាមពលខ្ពស់សម្លេងមានអានុភាព ជាមួយនឹងឧបករណ៍ដែលគ្រប់គ្រងការហូរចេញចូលហ្គាសដ៏ស្រាលនិងរឹងមាំព្រមទាំងប្រព័ន្ធកាត់បន្ថយសំលេងរំខានទៀតផង។ ជាមួយនឹងកម្លាំងថាមពល៤០សេះ (៤៧០គីឡូវ៉ាត់) ៨០០០ rpm និងកម្លាំងបង្វិលជុំ ៦០០ Nm ត្រូវបានបញ្ជូននៅ ៦៥០០ rpm។ Huracán EVO មានទម្ងន់ ១៤២២គីឡូក្រាម ដែលមានភាពសមាមាត្ររវាងទម្ងន់និងថាមពល គឺ ២.២២ គីឡូក្រាម/សេះ បង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹម ២.៩ វិនាទី និងពី ០ ទៅ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹម ៩ វិនាទី។ ជាមួយនឹងល្បឿនលឿនបំផុតដែលលើសពី ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង អ្នកអាចចាប់ហ្វ្រាំងធ្វើឲ្យឡានអូសត្រឹមតែ ៣១.៩ ម៉ែត្រប៉ុណ្ណោះ ជាមួយនឹងល្បឿនអូសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅ ០។
ចំណែកលក្ខណៈខាងក្រៅ Huracán រចនាឡើងដោយមានបង្អួចឆកោនរបស់ Lamborghini ជាមួយនឹងកង់រចនាស្រូបខ្យល់ថ្មី។ ដោយសាររថយន្តមានទំហំធំទូលាយប្រព័ន្ធកាត់បន្ថយភាពហត់នឿយត្រូវបានបំពាក់នៅកោងមុខនៃរថយន្ត។ រន្ធដែលនៅផ្នែកខាងលើនៃផ្នែកខាងក្រោយរបស់រថយន្ត ផ្តល់លំហូរខ្យល់ល្អប្រសើរជាងមុន បញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពថាមវន្តរបស់រថយន្ត។
ប៊ូតុង start នៅខាងក្រោមថាច់ស្រ្គីន HMI ទំហំ ៨.៤ អ៊ីញ ឆ្ងាយពីចង្កូតបានផ្ដល់នូវភាពងាយស្រួលដល់ដៃអ្នកបើកបរនៅពេលដែលកំពុងតែបើកបរ។ សម្ភារៈបរិក្ខារក្នុងរថយន្តរួមមាន កៅអី សីតុណ្ហភាព និងប្រព័ន្ធ LDVI ហើយក៏មានបំពាក់នូវព័ត៌មាននិងការកំសាន្តដូចជា Apple CarPlay ដែលអាចបញ្ជាតាមទូរសព្ទឆ្លាតវៃទៀតផង។ Huracán ក៏មានបំពាក់បន្ថែមនូវប្រព័ន្ធកាមេរ៉ាងពីរ ដែលបង្ហាញនៅលើអេក្រង់ថាច់ ដែលផ្ដល់ឲ្យនូវបច្ចេកវិទ្យាដ៏ទំនើប គឺជាអ្នកថត និងជាអ្នកវិភាគផង។ អង្គផ្ទុកទិន្នន័យដែលមានគុណភាពខ្ពស់ ក៏មានផ្ដល់ជូនផងដែរ៕
Article by KEO SONG