×

នេះ​គឺជា​ឧបករណ៍​ជួយ​ផ្តល់​ដំណឹង​មុន​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​មិន​ឲ្យ​កើតឡើង​

NEWS 5 years ago
 
 

​          គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំនេះ​ហាក់​កំពុង​កើនឡើង​យ៉ាងសកម្ម​ដោយ​គ្រាន់តែ​ក្នុងរយៈពេល៣ខែ​ដើមឆ្នាំ២០១៩នេះ​ ​ករណី​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​ ​មាន​ចំនួន១៤៨លើក​ ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់១០នាក់​ ​របួស២៤នាក់​ ​និង​ឆេះ​ផ្ទះ​អស់១១៦ខ្នង​ ​នេះ​បើ​យោង​តាម​របាយការណ៍​នៃ​នាយកដ្ឋាន​នគរបាល​បង្ការ​ ​ពន្លត់​អគ្គិភ័យ​ ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ជាតិ​។​ ​ករណី​គ្រោះ​អគ្គិភ័យ​ដែល​ភាគច្រើន​កើតឡើង​ដោយ​ការ​ឆ្លង​ចរ​ន្ដ​អគ្គិសនី​ ​និង​ការ​ឆ្វេស​ប្រហែស​របស់​ពលរដ្ឋ​ជាដើម​។​ ​ដោយ​សម្លឹង​មើលឃើញ​គ្រោះ​អគ្គិភ័យ​កើន​ច្រើនបែប​នេះ​ទើប​យុវជន​ពីរ​រូប​ ​បានសម្រេច​ចិត្ត​បង្កើត​នូវ​ឧបករណ៍​ប្រកាស​អាសន្ន​មួយ​ ​ដើម្បី​ផ្ដល់​ដំណឹង​ដល់​ម្ចាស់ផ្ទះ​ ​ឬ​ម្ចាស់​ទី​តាំង​ផ្សេង​ៗ​អាច​ចូល​អន្តរាគមន៍​ទប់ស្កាត់​បាន​មុន​។​ ​ឧបករណ៍​ផ្តល់​ដំណឹង​មុន​ពេល​មាន​អគ្គិភ័យ​នេះ​មានឈ្មោះ​ថា​ ​«​FireDot​»​ ​ជា​ឧបករណ៍​ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ​សុទ្ធសាធ​។​ ​

          «​FireDot​»​ ​ជា​ឧបករណ៍​រាង​តូចល្មម​អាច​ភ្ជាប់​លើ​ពិ​ដាន​ឬ​ជញ្ជាំង​ ​និង​បំពាក់​មក​ជា​មួ​យសេនស័​រដែ​ល​អាច​ចាប់​កម្រិត​ជាតិ​ផ្សែង​បាន​។​ ​ដូច្នេះ​មានន័យថា​ ​នៅពេល​ដែល​បរិវេណ​ជុំវិញ​ ​«​FireDot​»​ ​នេះ​មាន​ជាតិ​ផ្សែងហុយ​ខ្លាំង​នោះ​ឧបករណ៍​នេះ​វា​នឹង​ដឹង​ភ្លាម​ៗ​តាម​រយៈ​សេន​ស័​ររបស់​វា​។​ ​នៅពេល​ដែល​មាន​ជាតិ​ផ្សែង​ឡើង​ខ្ពស់​ដល់កម្រិត​ប្រកាស​អាសន្ន​នោះ​ ​វា​នឹង​បន្លឺ​សម្លេង​ខ្លាំង​ៗ​ដើម្បី​ប្រកាសដំណឹង​ឲ្យ​ម្ចាស់​ទីតាំង​បានដឹង​។​ ​បន្ទាប់ពី​បាន​បញ្ចេញ​សម្លេង​ប៉ុន្មាន​វិនាទី​រួចមក​ ​វា​នឹង​ផ្ញើរ​សារ​ ​SMS​ ​ចូល​ទៅកាន់​លេខទូរសព្ទ​របស់​ម្ចាស់​កន្លែង​ជាច្រើន​ដង​តាមរយៈ​ស៊ី​មកា​ត​មួយ​ដែលគេ​បាន​ភ្ជាប់​នៅក្នុង​ឧបករណ៍​នេះ​។​ ​ប្រសិនបើ​ផ្ញើ​សារ​ជាច្រើន​ដង​ហើយ​ ​តែ​នៅតែ​មិន​មានការ​បញ្ជា​ឲ្យ​បិទ​ទៀត​ក្នុងរយៈពេល​ប្រមាណ​ជិត​ ​១០​ ​វិនាទី​ទៀត​នោះ​ ​ឧបករណ៍​នេះ​នឹង​ហៅ​ទូរសព្ទ​ខល​ប្រាប់​ដល់​ម្ចាស់​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​។​ ​ឧបករណ៍​នេះ​ក៏​ភ្ជាប់​ជាមួយនឹង​ ​កម្មវិធី​ទូរសព្ទ​មួយ​ដើម្បី​អាច​ឲ្យ​យើង​បញ្ចូល​លុយ​ទូរសព្ទ​ទៅ​ក្នុង​ស៊ី​មកា​ត​ដែល​ផ្ទុក​ក្នុង​ ​«​FireDot​»​ ​តាមរយៈ​ ​App​ ​នេះ​ផង​ដែរ​។​ ​ស្ថាបនិក​ទាំងពីរ​ក៏បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា​ ​«​FireDot​»​ ​នៅ​ជំនាន់​ក្រោយ​ក៏​មាន​បំពាក់​នូវ​ ​ប្រព័ន្ធ​ ​GPS​ ​ដែល​អាច​ឲ្យ​យើង​ដឹងពី​ទីកន្លែង​ដែល​ប្រុងនឹង​មាន​អគ្គិភ័យ​ឆាបឆេះ​ទៀតផង​។​ ​លើស​ពីនេះ​ទៅទៀត​ ​ឧបករណ៍​នេះ​ក៏​មាន​ថ្ម​ដែល​អាច​ផ្ទុក​ថាមពល​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​ ​ក្នុងករណី​មួយ​ប្រសិនបើ​មានការ​ដាច់​ចរន្ត​អគ្គីស​នី​ ​ឬ​ឆ្លង​ប្រព័ន្ធ​អគ្គីស​នី​នោះ​។

កញ្ញា សៀង ឧប្បុល

​​លោក កៅ​ ​បញ្ញា​

          ឧបករណ៍​ផ្តល់​ដំណឹង​មុន​ពេល​មាន​អគ្គិភ័យ​នេះ​គឺជា​ឧបករណ៍​មួយ​ដែល​បង្កើត​ឡើង​ដោយ​យុវ​និស្សិត​ ​ជំនាញ​ ​អេ​ឡិច​ត្រូ​និច​ ​សៀង​ ​ឧប្បុល​ ​និង​ ​កៅ​ ​បញ្ញា​ ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​ក្រុមហ៊ុន​ ​ArrowDot​ ​ក្រោម​គម្រោង​ ​Development​ ​Innovation​ ​នៃ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​ ​(​USAID​)​។​ ​ការបង្កើត​នូវ​ ​«​FireDot​»​ ​គឺជា​ចរន្ត​ចលករ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ដែល​អាច​ឈាន​ទៅ​រក​ការបង្កើត​អ្វីមួយ​ដោយខ្លួនឯង​នា​ថ្ងៃ​អនាគត​។​ ​យ៉ាងណាមិញ​ ​ឧបករណ៍​នេះ​កំពុង​ស្ថិត​ក្រោម​ការសិក្សា​ទីផ្សារ​នៅឡើយ​ ​ហើយក៏​គ្រោង​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS