តើអ្នកចង់ក្លាយជាសមាជិក Cambodian net idol រដូវកាលទីពីរដែរឬទេ?
ENTERTAINMENT 5 years agoCambodian Net Idol ដែលជាកម្មវិធីស្វែងរកអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមបានត្រលប់មកសារជាថ្មីជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា ទឹកប្រាក់សុទ្ធ កិច្ចសន្យាការងារ និងរង្វាន់ផ្សេងៗទៀតដែលមានតម្លៃរហូតដល់ ៣៥០០០ ដុល្លារអាមេរិកថែមទៀតផង។ ការប្រកួតប្រជែងតាមរយៈបណ្តាញសង្គមនេះនឹងត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីទស្សនារាល់សកម្មភាពផ្សេងៗនៃ អ្នកមានឥទ្ធិពលទាំង ១២រូបធ្វើការប្រកួតគ្នាដើម្បីឈ្នះរង្វាន់ ទៅតាមភាពលេចធ្លោ សមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេក្នុងការបង្កើតនិងចែករំលែករូបភាព និងវីដេអូដែលមានគុណភាពនៅលើបណ្ដាញផ្សព្វផ្សាយសង្គមរៀងៗខ្លួន។ វិធីសាស្រ្តនៃការផ្លាស់ប្ដូរមួយចំនួនដែលយើងតែងតែប្រើប្រាស់មាតិកាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Instagram និង YouTube គឺអនុញ្ញាតិឲ្យ Net Idol ទាំងអស់បានចែករំលែកបទពិសោធន៍គំនិតនិងទេពកោសល្យរបស់ពួកគេដោយផ្ទាល់ទៅកាន់អ្នកទស្សនាទូទៅ។
ដូច្នេះប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជា Cambodian Net Idol រដូវកាលទីពីរនេះ គឺសូមអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖
ជំហានទីមួយ៖ ធ្វើវីដេអូរយៈពេល ១ នាទីដោយខ្លួនឯងលើហ្វេសប៊ុកហើយត្រូវប្រាកដថា វីដេអូរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈហើយសូមប្រាប់នូវអ្វីគ្រប់យ៉ាងដែលគេត្រូវដឹងពីអ្នកហើយអ្នកជានរណា។
ជំហានទីពីរ៖ កុំភ្លេចបង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នកហើយប្រាប់គេពីមូលហេតុដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់។
ជំហានទីបី៖ Tag @CambodianNetIdol និង @Yes KH និង hashtag #CambodianNetIdol ក្នុងវីដេអូរបស់អ្នកហើយប្រាប់ឈ្មោះរបស់អ្នកក្នុង Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។
ការទទួលពាក្យនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩! សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Net Idol សម្រាប់ព័ត៍មានបន្ថែម។ សូមផ្ញើវីដេអូរបស់អ្នកនៅថ្ងៃនេះដើម្បីចាប់ផ្តើមក្លាយជាបេក្ខភាពនៃ Cambodian Net Idol បន្ទាប់៕