បើទោះបីជាឆ្នាំ ២០២០ មានរឿងគ្រោះជាច្រើនក្តីក៏ប៉ុន្តែ Phnom Penh Designer Week នៅតែបន្តបេសកកម្មរបស់ខ្លួនដើម្បីលើកកម្ពស់វិស័យហ្វេសហ្សិននៅកម្ពុជា ក៏ដូចជាបើកឳកាសឲ្យអ្នកច្នៃម៉ូដកម្ពុជាបានបញ្ចេញនូវស្នាដៃរបស់ខ្លួនដដែល។ ឆ្នាំនេះ កម្មវិធីសប្តាហ៍អ្នកច្នៃម៉ូដ ឆ្នាំ ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃទី៣ និង ទី ៤ខែមេសា ខាងមុខនេះ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) ជាន់ទី ៣៦។
រដូវកាលទី១២ នេះក៏ជារដូវកាលដ៏វិសេសវិសាលមួយផងដែរ ដោយសារឆ្នាំនេះនឹងមានអ្នករចនាម៉ូដច្រើនជាងឆ្នាំរាល់ដង រួមទាំងមានខូឡិកហ្សិនពិសេសៗជាច្រើនផងដែរ រួមមាន៖ Ambre Men, Armada By Abello, និង Don Protasio សម្រាប់សម្លៀកបំពាក់បុរស, សម្លៀកបំពាក់នារីរួមមាន៖ SCT, The Privé, Noir, Alfredo Vaez, Essk/ Coco wellington, Kenoree, Drewe Taylor, Water lily by Christine Gauthier និង A.N.D ។
ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នាណា ព្រោះអ្នករចនាម៉ូដរបស់យើងនឹងមានម៉ូដសម្លៀកបំពាក់ពិសេសៗ ជាច្រើនដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលនៅថ្ងៃនោះផងដែរ៕
Article by KEO SONG