សេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់រូបភាព និងអត្ថបទនិពន្ធរបស់ ទស្សនាវដ្តី សូវរីន ដោយគ្មានការអនុញ្ញាត
NEWS 5 years ago ទស្សនាវដ្តី សូវរីន សូមជម្រាបជូនបុគ្គលខ្លះ ក្រុមហ៊ុន និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានាបានជ្រាបថា នាពេលកន្លងមកនេះ ទស្សនាវដ្តី សូវរីន បានសង្កេតឃើញពីសកម្មភាពជាច្រើនដែលបុគ្គល និងក្រុមហ៊ុនមួយចំនួនបាននឹងកំពុងឆ្លៀតឱកាសប្រើប្រាស់នូវរូបភាព វីដេអូ និងអត្ថបទនានាដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយើង ដើម្បីជាផលប្រយោជន៍អាជីវកម្មលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាលើបណ្តាញសង្គមនានា ដែលកំពុងរំលោភភាពជាម្ចាស់កម្មសិទ្ធិ និងជាពិសេសច្បាប់កម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។
ហេតុដូចនេះ សូមបុគ្គល ក្រុមហ៊ុន និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានាធ្វើការបញ្ឈប់រាល់សកម្មភាពនៃការប្រើប្រាស់ជាបន្ទាន់។ ទស្សនាវដ្ដី សូវរីន នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គល ក្រុមហ៊ុន និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមិនព្រមបញ្ឈប់ការប្រើប្រាស់រូបភាព អត្ថបទ ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ស្ថាប័នយើង៕