×

ស្វែងយល់​ពី​ផល​ប៉ះពាល់​និង​ការថែទាំ​ស្បែក​នៅមុន​និង​ក្រោយពេល​ហាត់ប្រាណ​

FASHION & BEAUTY 5 years ago
 
 

          ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹមតែ​មាន​អត្ថប្រយោជន៍​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​និង​នាំមក​នូវ​សុខភាព​មាំមួន​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជួយ​ដល់​សម្រស់​ធ្វើឲ្យ​ស្បែក​តឹង​ណែន​ក្មេង​ជាង​វ័យ​ ​ប្រឆាំង​ភាព​ចាស់​ ​កាត់បន្ថយ​បញ្ហា​មុន​ ​បញ្ហា​រមាស់​ ​ការ​បំផ្លាញ​កោសិកា​ស្បែក​ ​និង​បន្ថែម​សំណើម​ដល់​ស្បែក​ផង​ដែរ​។​ ​បើ​ទោះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ផ្តល់​អត្ថប្រយោជន៍​ទ្វេ​ចំពោះ​សម្រស់​យ៉ាងនេះ​ក្តី​ ​ក៏ប៉ុន្តែ​នៅ​មាន​ករណី​តូចតាច​មួយ​ចំនួន​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​សម្រស់​ទាំង​មុន​និង​ក្រោយពេល​ហាត់ប្រាណ​ដែល​ជាទូទៅ​ស្ត្រី​សឹងតែ​មិនធ្លាប់​គិតដល់​។​

ទាំង​ពន្លឺព្រះអាទិត្យ​និង​ពន្លឺ​អំពូល​អគ្គិសនី​ជា​អាវុធ​បំផ្លាញ​ស្បែក​

          ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មាន​ច្រើន​បែប​ដែល​ស្ត្រី​អាច​អនុវត្ត​នៅកន្លែង​ណាមួយ​ ​និង​ពេលវេលា​ណាមួយ​អាស្រ័យ​លើ​ចំណូលចិត្ត​ក៏ដូចជា​ពេលវេលា​ទំនេរ​រៀងខ្លួន​។​ ​ករណី​ស្ត្រី​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ក្រោម​ក​ម្តៅ​ថ្ងៃ​ឬនៅ​ក្នុង​ក្លឹប​ហាត់ប្រាណ​ក្រោម​ពន្លឺ​ភ្លើងអគ្គិសនី​ ​គួរ​ទម្លាប់​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ដែល​មាន​សារធាតុ​ S​P​F​ ​យ៉ាងហោចណាស់​ ​៣​០​ ​នេះ​ក៏​ព្រោះ​មិនថា​ក​ម្តៅ​ថ្ងៃ​ឬ​ពន្លឺ​អំពូល​អគ្គិសនី​សុទ្ធតែ​ជះ​ឥទ្ធិពល​បំផ្លាញ​ដល់​ស្បែក​និង​ធ្វើឲ្យ​ស្បែក​ចាស់​ជាង​វ័យ​។​ ​សម្រាប់​ស្ត្រី​ហាត់ប្រាណ​ខាងក្រៅ​ត្រូវ​ប្រាកដ​ថា​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​របស់​ខ្លួន​គឺជា​ប្រភេទ​ធន់​នឹង​ទឹក​ធន់​នឹង​ញើស​រក្សា​ការ​ការពារ​រយៈពេល​យូរ​។​ ​អាច​ជ្រើសរើស​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ប្រភេទ​ ​Sport​ ​Sun​screen​។​ ​ធ្វើការ​លាប​ឡេ​មុន​ពេល​ហាត់ប្រាណ​នៅ​លើ​មុខ​ ​ក​មុខ​និង​ក្រោយ​ ​ទ្រូង​ ​និង​ខ្នង​ ​ដែល​សុទ្ធ​សឹង​ជា​កន្លែង​ឆាប់​បង្ហាញ​ភាព​ចាស់​ក៏ដូចជា​ស្បែក​ពណ៌​មិន​ស្មើគ្នា​នៅ​ពេល​ឈាន​ដល់​វ័យ​៣​០​ឆ្នាំ​។​

តើ​កា​រផាត់​មុខ​ទៅ​ហាត់ប្រាណ​បង្ក​ផល​ប៉ះពាល់​ឬទេ​?

          ​ស្ត្រី​មួយ​ចំនួន​គិតថា​ការ​តុបតែង​មុខ​ទៅ​ហាត់ប្រាណ​ឬ​ទៅ​ហាត់ប្រាណ​ទាំង​មាន​ ​Make​up​ ​លើ​ផ្ទៃមុខ​នៅឡើយ​នឹង​បង្ក​ឲ្យ​ស្បែក​ឡើង​កន្ទួល​រមាស់​ ​ប៉ុន្តែ​ផ្ទុយ​មកវិញ​អ្នកជំនាញ​បាន​លើកឡើង​ថា​វា​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ឡើយ​ ​គ្រាន់តែ​ការ​ប្រើ​គ្រឿង​ស​ម្អា​ង​មិន​ធន់​នឹង​ទឹក​អាច​នឹង​ធ្វើឲ្យ​ប្រតាក​ខូច​សម្រស់​ ​Make​up​ ​ប៉ុណ្ណោះ​។​ ​មួយវិញទៀត​ប្រសិនបើ​មិន​ចង់ឲ្យ​មុខ​បែកញើស​ខ្លាំង​ចូរ​ជៀសវាង​លាប​ឡេ​ផ្តល់​សំណើម​ស្បែក​ខ្ពស់​នៅមុន​ពេល​ហាត់ប្រាណ​។​

​ការ​អនាម័យ​ក្រោយពេល​ហាត់ប្រាណ​ជា​កត្តា​ចាំបាច់​

          ​ដោយឡែក​ងាក​មក​ការ​ថែរក្សា​ការពារ​នៅ​ក្រោយពេល​ហាត់ប្រាណ​វិញ​ ​ចំណុច​សំខាន់​ចម្បង​គឺ​អនាម័យ​។​ ​ជាតិពុល​បញ្ចេញ​មក​ជាមួយ​ញើស​ហូរ​កក​ជាប់​ស​ម្លៀ​ក​បំពាក់​អាចប​ង្ក​មេរោគ​ផ្សេងៗ​ទៅលើ​ស្បែក​ដូចជា​ធ្វើឲ្យ​ឡើង​មុន​តូច​ធំ​ឬ​ឡើង​កន្ទួល​រមាស់​ជាដើម​ ​ដូច្នេះ​គួរ​បោក​ស​ម្អា​ត​ស​ម្លៀ​ក​បំពាក់​ឲ្យបាន​ស្អាត​ ​និង​ស្លៀក​ស​ម្លៀ​ក​បំពាក់​ឆ្លាស់គ្នា​ថ្មី​ជានិច្ច​។​ ​រីឯ​ការ​អនាម័យ​រាងកាយ​ ​ប្រសិនបើ​មិនបាន​ស​ម្អា​ត​ខ្លួន​ភ្លាម​ៗ​អាច​ស​ម្អា​ត​ត្រឹម​ផ្ទៃមុខ​មុន​សិន​ជាមួយ​ហ្វូ​ម​ហើយ​លាប​គ្រី​ម​ផ្តល់​សំណើម​មុន​ចាកចេញ​ពី​កន្លែង​ហាត់ប្រាណ​ ​ពីព្រោះ​ការ​ទុកឲ្យ​ញើស​លើ​មុខស្ងួត​ដែល​ពោរពេញ​ទៅ​ដោយ​ជាតិពុល​និង​ក​ម្ទេ​ច​ធូលី​នឹង​ធ្វើឲ្យ​រន្ធ​រោម​កក​ស្ទះ​បង្ក​មេរោគ​កើតមុន​យ៉ាង​ឆាប់រហ័ស​។​

គួរ​កុំ​ភ្លេច​បន្ថែម​ការ​ការពារ​

          ក្រៅពី​ស​ម្អា​ត​មុខ​រួចរាល់​ ​និង​លាប​គ្រី​ម​ផ្តល់​សំណើម​ស្បែក​ ​ជំហាន​បន្ទាប់​បន្ថែម​លាប​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ប្រភេទ​ ​Tint​e​d​ ​Sun​screen​ ​មួយ​ជាន់​ទៀត​ដែល​អ្នកជំនាញ​ផ្នែក​រោគ​ស្បែក​ជាច្រើន​បាន​លើកឡើង​ថា​ ​វា​មិន​ត្រឹមតែ​មាន​តួនាទី​ការពារ​ស្បែក​ពី​ពន្លឺ​ភ្លើងអគ្គិសនី​នោះ​ទេ​ ​ថែមទាំង​ជួយ​ឲ្យ​ស្បែក​ស្រទន់​ ​និង​ពណ៌​ស្មើគ្នា​ផង​ដែរ​។​ ​គួរ​ដឹង​ដែរ​ថា​គ្រប់​ប្រភេទ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ទាំងអស់​មាន​តួនាទី​ប្រឆាំង​កាំរស្មី​យូ​វី​ដែល​បំផ្លាញ​ខូ​ឡេ​ជេន​ដែល​ជា​ប្រូតេអ៊ីន​នៅ​ក្នុង​ស្បែក​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា​ស្អាត​មិន​ងាយ​ចាស់​។​ ​ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ​អ្នក​ប្រាកដជា​ត្រូវការ​ឲ្យ​សាច់ដុំ​សម្រាក​ ​ហើយ​សូម្បីតែ​ស្បែក​មុខ​របស់​អ្នក​ក៏​ត្រូវការ​ការ​សម្រាក​ដូចគ្នា​ ​ដូចនេះ​ប្រសិនបើ​អ្នក​ហាត់ប្រាណ​ក្រោម​ក​ម្តៅ​ថ្ងៃ​អ្នក​គួរ​លាងមុខ​ជា​មួយទឹក​ត្រជាក់​ឬ​លាប​ម៉ា​ស​ត្រជាក់​មុន​ពេល​ចូលគេង​ ​រួច​ទើប​លាប​គ្រឿង​រក្សា​សម្រស់​ប្រចាំថ្ងៃ​តាម​ក្រោយ​ជាការស្រេច​។​

          ​និយាយ​ជា​រួម​មក​ការ​ទម្លាប់​ក​ម្តៅ​សាច់ដុំ​ជាប្រចាំ​តាមរយៈ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មិនថា​បែប​ណាមួយ​នឹង​ផ្តល់​មកវិញ​ទាំង​សម្រស់​ស្រស់​ស្អាត​និង​សុខភាព​មាំមួន​ ​ហើយ​វា​កាន់តែ​សំខាន់​ដែល​ស្ត្រី​គ្រប់រូប​គប្បី​ទម្លាប់​ប្រកាន់ខ្ជាប់​នូវ​ការ​ការពារ​ស្បែក​តាមរយៈ​តិច​និ​ច​ងាយ​ៗ​ដូចដែល​សូវ​រី​ន​បាន​លើកឡើង​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ទៅ​ទាំងព្រម​ផង​ដែរ​៕​ ​

Article by​ ​HEM SOKKHIM


SUGGESTIONS