×

អត្ថប្រយោជន៍​របស់​ ​Baby​ ​Oil​ ​ក្នុង​ការ​ថែរក្សា​សម្រស់​

FASHION & BEAUTY 11 months ago
 
 

          ប្រេង​ទារក​ ​ឬ​គេ​តែង​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ ​Baby​ ​Oil​ ​គឺជា​ប្រេង​ដែលគេ​ផលិត​ឡើង​សម្រាប់​ថែទាំ​ដល់​ស្បែក​ទារក​ឱ្យ​ទន់​រលោង​ ​និង​មាន​សំណើម​។​ ​ជា​ការពិត​ ​គ្រប់​ផលិតផល​ប្រើប្រាស់​សម្រាប់​ទារក​ ​រាប់​តាំងពី​ប្រេង​ ​ម្សៅ​ ​ឡេ​ គ្រី​ម​ ​និង​សាប៊ូ​ ​រមែង​មិន​មាន​ផ្ទុក​នូវ​សារធាតុ​កាត់​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ស្បែក​ឡើយ​។​ ​តាម​ការស្រាវជ្រាវ​របស់​គ្រូពេទ្យ​ជំនាញ​ខាង​សើស្បែក​ B​lair​ ​M​ur​p​h​y​-​Rose​ ​នៃ​ទីក្រុង​ញូ​វ​យ៉​ក​បាន​បង្ហាញ​ថា​ ​ប្រេង​ទារក​ជា​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ​ ​ងាយស្រួល​រក​ទិញ​ ​ហើយ​ថែមទាំង​អាច​​​យកមក​ប្រើប្រាស់​បាន​ច្រើនយ៉ាង​ក្នុង​ការ​ថែរក្សា​សម្រស់​ផង​ដែរ​។​

          តើ​អ្វី​ទៅជា​ ​Baby​ ​Oil​? ​ជាទូទៅ​ ​Baby​ ​Oil​ ​មាន​ផ្ទុក​សមាសធាតុ​នៃ​ប្រេង​រ៉ែ​ ​ឬ​ប្រេង​បន្លែ​ ​ដែល​ភាគច្រើន​រួម​មាន​ ​ប្រេងដូង​ ​ប្រេង​ផ្លែ​បឺ​រ​ ​ប្រេង​អា​ល់ម៉ុ​ន​ ​ប្រេង​ចូចូ​បារ​ (Jo​job​a​ ​Oil​) ​និង​ប្រេង​ផ្កា​ឈូករ័ត្ន​ជាដើម​។​ ​Baby​ ​Oil​ ​ក៏មាន​ផ្ទុក​សារធាតុ​បន្ថែម​ផ្សេងទៀត​ដូចជា​ ​វីតាមីន​ ​E​ ​និង​ ​A​l​o​e​ ​v​era​។​ ​ប្រេង​ទាំងនោះ​ ​ត្រូវ​បាន​គេ​ផលិត​ដោយ​មិន​បន្ថែម​ពណ៌​ ​ឬ​បន្ថែម​ក្លិន​នោះ​ឡើយ​។​ ​សារ​ធាតុផ្សំ​ទាំងនេះ​ហើយ​ ​ដែល​ធ្វើ​ឱ្យ ​Baby​ ​Oil​ ​មាន​សមត្ថភាព​ក្នុង​ការ​ថែរក្សា​ស្បែក​ ​ធ្វើ​ឱ្យ​ស្បែក​ទន់​ ​រលោង​ ​និង​មាន​សំណើម​។​ ​ដូច្នេះ​ ​តើ​ ​Baby​ ​Oil​ ​អាច​​​យកមក​ប្រើ​អ្វី​បាន​ខ្លះ​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​មនុស្ស​ពេញវ័យ​?

          ១. ​ប្រើ​ ​Baby​ ​Oil​ ​សម្រាប់​លាង​ស​ម្អា​ត​គ្រឿង​ស​ម្អា​ង​៖​ ​មិន​ខុសគ្នា​ប៉ុន្មាន​ទៅ​នឹង​ទឹក​លាង​ស​ម្អា​ត​គ្រឿង​ស​ម្អា​ង​(​Make Up​ ​Remove​r) ​យើង​អាច​ប្រើប្រាស់​ ​Baby​ ​Oil​ ​ម​កលា​ង​ស​ម្អា​ត​គ្រឿង​ផាត់​មុខ​ ​ដោយ​យកមក​លាប​លើ​ផ្ទៃមុខ​ ​និង​ម៉ា​ស្សា​ថ្នមៗ​ ​ឬ​ចាក់​ ​Baby​ ​Oil​ ​លើ​បន្ទះ​សំឡី​ ​រួច​យកមក​ជូត​លើ​ផ្ទៃមុខ​ ​ឬ​ត្រង់​បរិវេណ​ដែល​មាន​គ្រឿង​ស​ម្អា​ង​ជាប់​ខ្លាំង​ ​ដូចជា​ ​អាយ​ឡា​ញន​័​រ​ ​ឬ​ក្រែមលាបមាត់​ ​វា​នឹង​ជួយ​លាង​ជម្រះ​បាន​ល្អ​ ​មិន​ធ្វើ​ឱ្យ​ស្ទះ​រន្ធញើស​ ​ជាពិសេស​ធ្វើ​ឱ្យ​ស្បែក​មុខ​ទន់​រលោង​។​

          ២. ​ជួយ​ផ្តល់​ ​និង​ទប់​ជាតិ​សំណើម​ដល់​ស្បែក​៖​ ​យើង​ដឹង​ហើយ​ថា​ ​Baby​ ​Oil​ ​គឺ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ ​និង​កាត់បន្ថយ​ការ​បាត់បង់​ជាតិទឹក​ ​ព្យាបាល​ស្បែក​ស្ងួត​ ​រួម​ទាំង​បង្កើត​របាំង​ការពារ​ដល់​ស្បែក​។​ ​បន្ទាប់ពី​ងូតទឹក​រួច​ ​ជូត​ខ្លួន​របស់​អ្នក​ដោយ​រក្សា​ស្បែក​ឱ្យ​នៅ​សើម​តិចៗ​ ​រួច​លាប​ ​Baby​ ​Oil​ ​បី​ ​ឬ​បួន​តំណក់​លើ​ស្បែក​ ​និង​ម៉ា​ស្សា​ថ្នមៗ​។​ ​អនុវត្ត​បែប​នេះ​ជាប្រចាំ​ ​អ្នក​នឹង​ទទួល​បាន​ស្បែក​ដែល​ទន់​រលោង​ ​និង​មាន​សំណើម​។​

          ៣. ​ជួយ​ទប់​ស្កាត់​ ​និង​កាត់បន្ថយ​ស្នាម​សង្វារ​៖​ ​ប្រសិនបើ​អ្នកជា​អ្នកម្តាយ​កំពុង​ពពោះ​ ​ព្រួយបារម្ភ​អំពី​ការ​មានស្នាម​សង្វារ​លើ​ស្បែក​ ​សូម​កុំ​បារម្ភ​។​ ​គ្រាន់តែ​លាប​ ​Baby​ ​Oil​ ​ក្នុង​ត្រីមាស​ដំបូង​អំឡុង​ពេល​ពពោះ​ ​ត្រង់​បរិវេណ​លើ​ក្បាលពោះ​ ​ឬ​កន្លែងណា​ដែល​ងាយ​នឹង​កើត​មានស្នាម​សង្វារ​ ​វា​អាច​ជួយ​ទប់​ស្កាត់​ ​និង​កាត់បន្ថយ​ស្នាម​សង្វារ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

          ៤. ​ជួយ​ព្យាបាល​ស្បែក​ដែល​ងាយ​ប្រតិកម្ម​៖​ ​ជា​ធម្មតា​ ​Baby​ ​Oil​ ​មិន​មាន​បន្ថែម​ពណ៌​ ​មិន​បន្ថែម​ក្លិន​ ​ឬ​មាន​ក្លិន​ស្រាល​ ​ដែល​វា​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការប្រើប្រាស់​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ​មិន​ធ្វើ​ឱ្យ​រលាក​ ​ឬ​រោល​ស្បែក​នោះ​ឡើយ​។​

          ៥. ជា​ប្រេង​បំប៉ន​សក់​៖​ ​លើស​ពី​ការប្រើប្រាស់​លើ​ស្បែក​ ​Baby​ ​Oil​ ​ក៏​អាច​ជួយ​ឱ្យ​សក់​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ​។​ ​ប្រើប្រាស់​ ​Baby​ ​Oil​ ​ទៅតាម​បរិមាណ​សម​ល្មម​នៃ​បរិមាណ​សក់​ ​លាប​លើស​ក់ ​វា​នឹង​ជួយ​ឱ្យ​សក់​មិន​សំពោង​ ​ជួយការ​ពារ​សក់​ពី​ការ​បែក​ចុង​ ​និង​ភ្លឺ​រលោង​ស្អាត​។​

          យ៉ាងណា​ដែរ​ ​បន្ទាប់ពី​បាន​ដឹង​អត្ថប្រយោជន៍​របស់​ ​Baby​ ​Oil​? ​តើ​អ្នក​ធ្លាប់​បាន​អនុវត្ត​នូវ​ចំណុច​ណាមួយ​ហើយ​ឬនៅ​? ​បើ​នៅ​ទេ​ ​កុំ​ភ្លេច​សាកល្បង​ទាំងអស់គ្នា​ណា​។​ ​វា​មិន​ត្រឹមតែ​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ស្បែក​ប៉ុណ្ណោះ​ទេ​ ​តែ​វាក​៏​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ ​ចំណេញពេលវេលា​ ​និង​ជួយ​សន្សំសំចៃ​ថវិកា​បាន​មួយ​ក​ម្រិ​ត​ផង​ដែរ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS