×

​បោះជំហាន​ទៅកាន់​កម្មវិធី​ជប់លៀង​ឱ្យ​មាន​ភាព​លេចធ្លោ​ ​និង​ឆើតឆាយ​ជាមួយ​តិចនិក​ងាយ​ៗ​

FASHION & BEAUTY 9 months ago
 
 

          ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ​រាត្រី​ឆ្លង​ឆ្នាំ​សកល​នឹង​រំកិល​ចូល​មកដល់​។​ ​ការ​ត្រៀម​ខ្លួន​សម្រាប់​ឱកាស​ពិសេស​រមែង​ជា​រឿង​សំខាន់​មួយ​ដែល​សុភាព​នារី​ទាំងឡាយ​មិនដែល​រំលង​ ​រាប់​តាំងពី​ការ​តុបតែង​មុខ​ ​ធ្វើសក់​ ​ក៏ដូចជា​ការ​ស្លៀកពាក់​ស​ម្អា​ង​កាយ​ពី​ចុង​សក់​ដល់​ចុងជើង​។​ ​កម្មវិធី​ជប់លៀង​ឆ្លង​ឆ្នាំ​ជា​រាត្រី​ដ៏​អស្ចារ្យ​ហើយ​ការ​បង្ហាញ​សម្រស់​នៅ​ក្នុង​កម្មវិធី​អបអរ​ក៏​មិនគួរ​ណា​មើលទៅ​សាមញ្ញ​ពេក​ ​ហើយក៏​ស្រគត់ស្រគំ​ពេក​ដែរ​។​ ​ដូច្នេះ​ហើយ​ ​ដើម្បី​ជា​គំនិត​ដល់​សុភាព​នារី​ក្នុង​ការ​ត្រៀម​ខ្លួន​ ​ឬ​ចង់​ផ្លាស់ប្តូរ​ការ​តុប​តែងខ្លួន​ឱ្យ​មើលទៅ​មាន​ភាព​លេចធ្លោ​ទាក់ទាញ​ ​សូវ​រី​ន​ ​សូម​បង្ហាញ​ពី​តិចនិក​ងាយ​ៗ​ដូច​ខាងក្រោម​នេះ​។​

          1. ​រៀបចំ​គម្រោង​ទុកជាមុន​៖​ ​ការរៀបចំ​គម្រោង​មុន​ថ្ងៃ​ជប់លៀង​មកដល់​ជា​រឿង​មួយ​ដែល​សំខាន់​ ​ដើម្បី​ឱ្យ​យើង​ប្រាកដ​ថា​បាន​រៀបចំ​ទាន់ពេល​វេលា​ ​និង​បាន​ត្រៀម​ខ្លួន​ ​ក៏ដូចជា​ស​ម្លៀ​ក​បំពាក់​រួចរាល់​ជាការស្រេច​ ​ជាពិសេស​អាច​មាន​ពេលវេលា​ឱ្យ​យើង​សម្រាប់​គិត​ ​ថា​គួរ​រៀបចំ​ខ្លួន​បែប​ណា​ ​ឬនៅ​មាន​អ្វី​ខ្វះខាត​ខ្លះ​។​

          2. ​ការរៀបចំ​ខ្លួន​ឱ្យ​បាន​ស្អាត​៖​ ​មុននឹង​ចាប់ផ្តើម​ចំណុច​ផ្សេងទៀត​ ​ចំណុច​នេះ​ជា​អ្វី​ដែល​សុភាព​នារី​គ្រប់រូប​មិនគួរ​រំលង​ឡើយ​។​ ​ការរៀបចំ​ខ្លួន​បន្ថែម​នូវ​ចំណុច​បន្តិចបន្តួច​ ​ដូចជា​ ​ការ​ជ្រើសរើស​ម៉ូត​សក់​ ​ឬ​ពណ៌​សក់​ ​និង​ការ​ស​ម្អា​ត​ក្រចក​ឱ្យ​បាន​ស្អាត​រៀបរយ​ជាដើម​។​ ​ប៉ុន្តែ​ ​ប្រសិនបើ​អ្នកមាន​ចំណូលចិត្ត​លាប​ពណ៌​ក្រចក​អាច​ជ្រើសរើស​លាប​ពណ៌​ដិត​ៗ​ ​ដើម្បី​ឱ្យ​មើលទៅ​មាន​ភាព​លេចធ្លោ​នៅ​ពេល​ចាប់កាន់​កែវ​ស្រា​ ​ឬ​នៅ​ពេល​ចាប់​កាន់​អ្វី​មួយ​​ ឧ​ទាហរណ៍​នៅ​ពេលកាន់​សម​ ស្លាបព្រាសម្រាប់​ទទួល​ទាន​អាហារជាដើម​។​

          3. ​កា​រផាត់​មុខ​៖​ ​ក្នុង​ការចូលរួម​កម្មវិធី​ជប់លៀង​នា​រាត្រី​ដ៏​ពិសេស​នេះ​ ​មិត្ត​នារី​មិនគួរ​រំលង​កា​រផាត់​មុខ​ឡើយ​។​ ​ដើម្បី​បន្ថែម​សម្រស់​ស្រស់​ស្អាត​ ​យើង​អាច​បន្ថែម​កា​រផាត់​មុខ​ដូចជា​ ​ការ​លាបម្សៅ​ទ្រនាប់​ ​ផាត់ម្សៅ​ហុយ​បន្ថែម​ពីលើ​ដើម្បី​ឱ្យ​ជាប់​បាន​យូរ​ ​លាប​ម៉ា​ស្កា​រ៉ា​ ​ពណ៌​ក្រែម​ដែល​អ្នកចូលចិត្ត​ ​ជាពិសេស​កុំ​ភ្លេច​ជ្រើសរើស​ផាត់ពណ៌​ភ្នែក​ដែល​ភ្លឺ​ ​ឬ​បន្ថែម​ភាព​រលោង​ទៅលើ​ផ្ទៃមុខ​ ​ដើម្បី​មើលទៅ​ឃើញ​ភ្លឺ​ចាំង​កាន់តែ​លេចធ្លោ​។​

          4. ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​៖​ ​ការរៀបចំ​ខ្លួន​បាន​ស្អាត​ ​មិនមែន​ទាល់តែ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​ ​អ្វី​ដែល​សំខាន់​គួរ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​ដែល​សមស្រប​នឹង​បរិយាកាស​ ​និង​ងាយស្រួល​សម្រាប់​ខ្លួន​អ្នក​។​ ​អាច​ជាស​ម្លៀ​ក​បំពាក់​មិន​សាមញ្ញ​ពេក​ ​មិន​ឆើតឆាយ​ខ្លាំងពេក​ ​ប៉ុន្តែ​ជ្រើសរើស​បែប​ទន់ភ្លន់​ ​ស័ក្តិសម​នឹង​រូបរាង​ ​ក៏ដូចជា​ពណ៌​ស្បែក​របស់​អ្នក​។​

          5. ​ជ្រើសរើស​ស្បែកជើង​៖​ ​ស្បែកជើង​កែង​គឺ​ស័ក្តិសម​បំផុត​ក្នុង​ពេលវេលា​ដ៏​រ៉ូ​មែន​ទិច​នេះ​សម្រាប់​មិត្ត​នារី​គ្រប់រូប​ ​ដើម្បី​បញ្ជាក់​ជានា​រី​ភាព​ ​និង​បង្ហាញ​សម្រស់​ស្រស់​ស្អាត​ថែម​មួយ​ក​ម្រិ​ត​។​ ​អាច​ជ្រើសរើស​ស្បែកជើង​កែង​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ឈឺ​ជើង​ ​ហើយ​ប្រសិនបើ​អ្នក​ពិបាក​ក្នុង​កា​រពាក់​ស្បែកជើង​កែង​ចោត​ ​អាច​ជ្រើសរើស​កែង​ទាប​សម​ល្មម​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​។​

          6. ​គ្រឿង​លម្អ​កាយ​បន្ថែម​៖​ ​ជំហាន​ចុងក្រោយ​សម្រាប់​គ្រឿង​លម្អ​កាយ​ ​យើង​មិន​ចាំបាច់​បំពាក់​អ្វី​ច្រើន​ស្អេកស្កះ​ពេក​នោះ​ទេ​ ​គ្រាន់តែ​បន្ថែម​ក្រវិល​ដាំ​ត្បូង​ ​ឬ​មាន​រំយោល​ ​និង​ខ្សែក​តូចឆ្មារ​តែ​បន្តិច​នឹង​បង្កើន​ភាព​ថ្លៃថ្នូរ​មើលទៅ​សមសួន​។​ ​អ្វី​ដែល​សំខាន់​មិន​អាច​រំលង​បាន​មួយទៀត​នោះ​គឺ​ ​កុំ​ភ្លេច​បាញ់​ទឹកអប់​ដែល​មាន​ក្លិន​ស្រាល​ស្រទន់​ ​តែ​មិន​ត្រូវ​បាញ់​ច្រើន​ធ្វើ​ឱ្យ​ក្លិន​ឆួល​ខ្លាំងពេក​នោះ​ទេ​ ​វា​អាច​ផ្តល់​ជា​ការ​រំខាន​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​ទៅវិញ​។​

          7. ​ការ​មានទំនុក​ចិត្ត​៖​ ​បន្ទាប់ពី​បាន​តាក់តែង​កាយ​ពី​ចុង​សក់​ដល់​ចុងជើង​រួចហើយ​ ​អ្នក​នឹង​ក្លាយ​ជានា​រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​សមសួន​ ​និង​ទាក់ទាញ​។​ ​ជាមួយគ្នា​នេះ​ ​អ្នក​ក៏​ត្រូវ​មានទំនុក​ចិត្ត​ពី​ខាងក្នុង​ដោយ​ភាព​ជឿជាក់​ ​និង​មានស្នាម​ញញឹម​ ​ដើម្បី​ញ៉ាំង​ឱ្យ​កម្មវិធី​ជប់លៀង​កាន់តែ​មាន​ភាព​សប្បាយរីករាយ​ ​និង​បង្កើត​ជា​អនុ​ស្សា​វ​រី​យ៍​ដែល​មិន​អាច​បំភ្លេច​បាន​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS