×

សាកល្បង​ស្ទី​ល​ផាត់​ភ្នែក​ពណ៌​លេច​ៗ​ ​ដិត​ៗ​ ​និង​ភ្លឺផ្លេក​ ​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​កម្មវិធី​ពិសេស​ៗ​

FASHION & BEAUTY 4 years ago
 
 

          និយាយ​ដល់​កា​រផាត់​មុខ​ ​វា​គឺជា​សកម្មភាព​ប្រចាំថ្ងៃ​មួយ​ដែល​ស្ត្រី​គ្រប់រូប​ស្ទើរ​ខ្វះ​មិនបាន​រាល់​មុន​ពេល​បោះជំហាន​ចេញទៅ​បង្ហាញ​សម្រស់​នៅ​ពិភព​ខាងក្រៅ​។​ ​បើ​មាន​កម្មវិធី​ពិសេស​ទៀត​នោះ​ស្ត្រី​រឹត​តែ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ទៅលើ​ការ​តុបតែង​មុខ​ដើម្បី​ទទួល​បាន​នូវ​ភាព​លេចធ្លោ​ទាក់ទាញ​ក៏ដូចជា​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ខ្លួនឯង​ផ្ទាល់​។​ ​យ៉ាងណាមិញ​ ​ឈាន​មកដល់​ដើម​រដូវ​កាល​នេះ​ ​សូវ​រី​ន​ ​សូម​បង្វែរ​អារម្មណ៍​ប្រិយ​មិត្ត​ ​ជាពិសេស​មិត្ត​ៗ​នារី​មក​ក្រឡេកមើល​ការ​លេង​ស្ទី​ល​ផាត់​ភ្នែក​ប្រចាំ​រដូវ​កាល​ថ្មី​ជាមួយ​ទំនោរ​បែប​ ​លេច​ៗ​ ​ដិត​ៗ​ ​និង​ភ្លឺផ្លេក​ ​ដើម្បី​ត្រៀម​តុបតែង​លេងខ្លួន​សម្រាប់​ចូលរួម​កម្មវិធី​រាត្រី​ស​មោ​ល​សរ​ពិសេស​ៗ​ដែល​នឹង​ត្រឡប់មកវិញ​នា​ពេល​ឆាប់ៗ​ខាងមុខ​។​

          1. ​Cat​-​eye​ ​Shadow​
ស្ទី​ល​ ​Cat​-​eye​ ​ឬ​ផាត់​បែប​ស្រមោល​ភ្នែកឆ្មា​ជា​ទំនោរ​ដែល​តែងតែ​ពេញ​និយម​មិន​ជិនណាយ​គ្រប់​រដូវ​កាល​ ​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ក៏​ទទួល​បាន​ប្រជាប្រិយភាព​ផង​ដែរ​។​ ​កា​រផាត់​ភ្នែក​កាត់​កន្ទុយ​ពណ៌​ដិត​ក្រមៅ​រឹត​តែ​ធ្វើឲ្យ​មិត្ត​នារី​ដែល​មាន​ភ្នែក​តូច​មើលទៅ​ឃើញ​ធំ​មុត​សិចស៊ី​ស្អាត​ ​រីឯ​នារី​ភ្នែក​ធំ​ស្រាប់​ប្រើ​ពណ៌​សូ​កូឡា​ក្រមៅ​ដិត​ខ្លាំង​ផាត់​ជា​ស្រមោល​ភ្នែកឆ្មា​ពេញ​ត្របកភ្នែក​រឹត​តែ​បង្កើន​ភាព​ឡូយ​ឆាយ​បែប​នារី​ប​ស្ចឹ​ម​ប្រទេស​។

          2. ​Pretty​ ​Paste​l​
​ខណៈ​តំណក់ទឹកភ្លៀង​ចាប់ផ្តើម​ស្រក់​ ​ពណ៌​លេច​ៗ​ដូច​ទៅ​នឹង​ស្រទាប់ផ្កា​បាន​ក្លាយ​ជា​ទំនោរ​ដ៏​ពេញ​និយម​ដែល​មក​ទំ​នៅ​លើ​ត្របកភ្នែក​សម្រាប់​រដូវ​កាល​នេះ​។​ ​ការ​លេង​ភ្នែក​ពណ៌​លេច​ៗ​តែមួយ​ពណ៌​ផាត់​សាយ​លើ​ត្របកភ្នែក​នឹង​បង្កើន​ឲ្យ​សម្រស់​មុខ​មើលទៅ​ស្រស់បំព្រង​ទន់ភ្លន់​តែ​ក៏​បង្កប់​ដោយ​ភាព​ហ្វេ​ហ្សិ​ន​ផង​ដែរ​។​

          3. ​Colored​ ​Eye​liner​
​ច្នៃ​ប្រតិដ្ឋ​ការ​តុបតែង​ប្រកបដោយ​ភាព​ទាក់ទាញ​ ​ដោយ​ប្រើ​ពណ៌​លេច​ៗ​ម​កលាប​ជា​ ​Eye​liner​ ​ខាងលើ​ឬ​ខាងក្រោម​ភ្នែក​ដែល​មើលទៅ​ស៊ីវិល័យ​បំផុត​។​

          4. ​Any​ ​Glitter​ ​Go​e​s
​ភាព​ភ្លឺផ្លេក​ស៊ីគ្នា​បំផុត​ជាមួយនឹង​ភ្លើង​ពណ៌​ ​ដូចនេះ​យើង​អាច​បន្ថែម​មន្ត​ស្នេហ៍​នៅ​លើ​រង្វង់ភ្នែក​ដោយ​ប្រើ​ភ្លឺផ្លេក​ជា​ប្រភេទ​ត្បូង​ឬ​ប្រភេទ​គ្រាប់ល្អិត​ៗ​តូច​ធំ​ ​ធានា​ថា​នឹង​បង្កើត​មន្ត​ស្នេហ៍​ទាក់ទាញ​រាល់​ពេល​ចោល​ក្រសែភ្នែក​គ្រប់​វិនាទី​៕​

Article by​ ​HEM SOKHHIM


SUGGESTIONS