×

ទទួលទាន​ភេសជ្ជៈ​តែ​ត្រាំ​ដំបែ​រ​ ​ឬ​ ​តែ​ Ko​m​buc​h​a​ ​ដើម្បី​សុខភាព​

TRAVEL & LIVING 4 months ago

           ភេសជ្ជៈ​ Ko​m​buc​h​a​ ​គឺជា​តែមួយ​ប្រភេទ​ដែល​ល្បីឈ្មោះ​ទូទាំង​ពិភពលោក​ ​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ប្រ​ភពកំណើត​ចេញពី​ប្រទេស​ចិន​តាំងពី​២​០​ឆ្នាំមុន​ម្ល៉េះ​ ​ផ្សំ​ពី​តែ​បៃតង​ ​ឬ​ ​តែ​ខ្មៅ​ ​ឬ​ ​ទាំងពីរ​មុខ​លាយ​បញ្ចូល​គ្នា​ ​រួម​ជាមួយ​ស្ករស​និង​មេដំបែរ​មួយ​ប្រភេទ​ឈ្មោះថា​ S​COB​Y​ ​ដែល​មាន​ប្រ​យោ​ន៍​ល្អ​ចំពោះ​សុខភាព​រាង​កា​កាយ​។​ ​គ្រឿងផ្សំ​ទាំងអស់​នេះ​ត្រូវ​បាន​ត្រាំ​ទុក​រយៈពេល​ពីរបី​ស​ប្តាហ៍​រហូត​ចេញ​ជាតិ​ជូរអែម​តិចៗ​។​ ​នៅ​ពេល​លោក​អ្នកទទួល​ទាន​ភេសជ្ជៈ​នេះ​ ​វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូច​ខាង​ក្រោមៈ

​១​. ​ជា​ប្រភព​នៃ​ពពួក​ផ្សិត​ឬ​បាក់តេរី​ល្អ​ (​Pro​b​i​o​tic​s)

          ​នៅ​ពេល​ត្រាំ​តែ​នេះ​ទុក​ជាច្រើន​ស​ប្តាហ៍ ​ពពួក​បាក់តេរី​ល្អ​នឹង​បង្ក​ជា​ភិនភាគ​ស្រដៀងនឹង​ផ្សិត​នៅ​លើ​ផ្នែក​ខាងលើ​នៃ​ទឹកតែ​ ​ដែល​ធ្វើឲ្យ​អ្នកខ្លះ​ហៅ​តែ​នេះ​ថា​ “​តែ​ដុះផ្សិត​” ​។​ ​តែ​តម្រាំ​ប្រភេទ​នេះ​បង្កើត​បានជា​អាស៊ី​ត​អា​សេ​ទិ​ក​ (​acetic​ ​acid​) ​ដែល​ត្រូវ​បាន​រក​ឃើញ​ដូចគ្នា​នៅ​ក្នុង​ទឹកខ្មេះ​ ​រួម​ជាមួយ​បណ្តុំ​អាស៊ី​ត​មួយ​ចំនួន​ទៀត​ ​ព្រមទាំង​ក​ម្រិ​ត​ជាតិ​អាល់កុល​និង​ជាតិ​ហ្គា​ស​ដែល​ធ្វើឲ្យ​វា​មាន​លក្ខណៈ​ដូច​ទឹក​កា​បូ​ណា​ត​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​វា​មាន​ផ្ទុក​អាស៊ី​ត​ឡាក់​ទិ​ក​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​ដំណើរការ​ប្រូ​បាយ​អូ​ទិ​ក​ល្អ​នៅ​ក្នុង​រាងកាយ​យើង​ដូចជា​ពង្រឹង​ប្រព័ន្ធ​រំលាយអាហារ​ ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ការ​រលាក​ ​និង​ជួយ​សម្រក​ទម្ងន់​។​

​២​. ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដែល​មាន​ក្នុង​តែ​បៃតង​

          ​តែ​ត្រាំ​ដំបែ​រ​ផ្សំ​ចេញពី​តែ​បៃតង​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ដូចគ្នា​នៅ​ពេល​លោក​អ្នកទទួល​ទាន​ភេសជ្ជៈ​តែ​បៃតង​យ៉ាង​ដូច្នោះ​ដែរ​។​ ​ការស្រាវជ្រាវ​បែប​វេជ្ជ​សា​ស្រ្ត​បរទេស​បាន​បង្ហាញ​ថា​ការ​ទទួល​តែ​បៃតង​ជាប្រចាំ​អាច​ជួយ​បង្កើន​អត្រា​នៃ​ការ​ដុត​បំផ្លាញ​កាឡូ​រី​ ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​ ​ពង្រឹង​ក​ម្រិ​ត​កូ​ឡេ​ស្តឺ​រ៉​ល​ល្អ​ ​និង​ជួយ​ទប់​ស្កាត់​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ​ជាទូទៅ​ ​អ្នកទទួល​ទាន​តែ​បៃតង​នឹង​ជួប​បញ្ហា​ហា​និ​ភ័យ​ក្រពេញ​ ​ប្រូ​ស្តា​ត​ ​បញ្ហា​ជំងឺ​សុដន់​ ​និង​ ​មហារីក​ក្នុង​ក​ម្រិ​ត​ទាប​។​

​៣​. ​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​

          ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​គឺជា​សារធាតុ​ទាំងឡាយ​ណា​ដែល​ជួយ​ប្រឆាំង​ម៉ូលេ​គុល​រ៉ា​ឌី​កាល់​ដែល​បំផ្លាញ​មុខងារ​កោសិកា​រាងកាយ​មនុស្ស​។​ ​អ្នក​វិទ្យា​សា​ស្រ្ត​ជាច្រើន​ជឿជាក់​ថា​ ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​មានស្រាប់​នៅ​ក្នុង​ផ្លែឈើ​ ​និង​ ​ភេសជ្ជៈ​ចម្រាញ់​ពី​ធម្មជាតិ​មាន​លក្ខណៈ​ល្អ​​​ជាង​ប្រភេទ​អាហារ​បំប៉ន​ដែល​មាន​ផ្ទុក​សារធាតុ​នេះ​។​ ​តែ​ត្រាំ​ដំបែ​រ​ ​ជាពិសេស​នៅ​ពេល​ផ្សំ​ពី​តែ​បៃតង​សុទ្ធ​ទំនងជា​ផ្តល់​ផល​ប៉ះពាល់​វិជ្ជមាន​ទៅលើ​មុខងារ​ថ្លើម​។​ ​ជាក់ស្តែង​ ​ការពិសោធន៍​ទៅលើ​សត្វ​កណ្តុរ​ដែល​ផឹក​តែ​នេះ​ជាប្រចាំ​ត្រូវ​បាន​រក​ឃើញ​លទ្ធផល​ថា​ ​ជួយ​កាត់បន្ថយ​ជាតិពុល​ក្នុង​ថ្លើម​ដែល​កើតឡើង​ពី​សារធាតុ​គីមី​បាន​យ៉ាងតិច​៧​០​%​។​

​៤​. ​អាច​ជួយ​បំផ្លាញ​បាក់តេរី​អាក្រក់​ក្នុង​ខ្លួន​

          ​តែ​នេះ​មាន​ផ្ទុក​អាស៊ី​ត​អា​សេ​ទិ​ក​ដូច​ទឹកខ្មេះ​។​ ​មាន​អត្ថប្រយោជន៍​ដូចគ្នានឹង​ជាតិ​ប៉ូ​លី​ប៉េណុ​ល​នៅ​ក្នុង​ទឹកតែ​ដែរ​ ​អាស៊ី​ត​អា​សេ​ទិ​ក​មាន​សមត្ថភាព​អាច​សម្លាប់​ពពួក​មីក្រូ​សរីរាង្គ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​ ​វា​ផ្សំ​ចេញពី​តែ​ខ្មៅ​ ​ឬ​ ​តែ​បៃតង​ ​ដែល​មាន​គុណសម្បត្តិ​ផ្នែក​ប្រឆាំង​បាក់តេរី​ក​ម្រិ​ត​ខ្ពស់​ ​ជាពិសេស​គឺ​ ​ប្រឆាំង​នឹង​បាក់តេរី​ដែល​ចម្លង​ជំងឺ​ ​និង​ផ្សិត​អាក្រក់​ឈ្មោះ​ ​Candid​a​ ​។​ ​សមត្ថភាព​ប្រឆាំង​ខាងលើ​មាន​តួនាទី​ជួយ​រាំង​ស្ទះ​ដល់​ការ​រីក​លូតលាស់​របស់​ពពួក​បាក់តេរី​ ​ឬ​ ​ផ្សិត​អាក្រក់​ ​ហើយ​រក្សាទុក​តែ​ពពួក​បាក់តេរី​ណា​ដែល​ល្អ​។​

​៥​. ​អាច​ជួយ​កាត់បន្ថយ​អត្រា​ជំងឺបេះដូង​

          ​ការសិក្សា​ទៅលើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា​ ​តែ​ត្រាំ​ដំបែ​រ​មាន​ឥទ្ធិពល​ទៅលើ​មុខសញ្ញា​ពីរ​សំខាន់​ពាក់ព័ន្ធ​នឹង​ជំងឺបេះដូង​ ​គឺ​ កូ​ឡេ​ស្តឺ​រ៉​ល ​L​D​L​ ​និង​ ​H​D​L​ ​នៅ​ក្នុងរយៈពេល​៣​០​ថ្ងៃ​។​ ​លើស​ពីនេះទៅ​ទៀត​ ​តែ​បៃតង​ជួយការ​ពារ​កូ​ឡេ​ស្តឺ​រ៉​ល ​L​D​L​ ​ពី​អុក​ស៊ី​ត​កម្ម​ដែល​អាច​បណ្តាលឲ្យ​យើង​កើត​ជំងឺបេះដូង​។​ ​ជាក់ស្តែង​ ​អ្នកទទួល​ទាន​តែ​បៃតង​កើត​ជំងឺបេះដូង​ក្នុង​អត្រា​ទាប​ត្រឹមតែ​ ​៣​១​% ​ប៉ុណ្ណោះ​។

Article by SRINSOKMEAN


SUGGESTIONS