×

សក់​ខ្លី​ ​៥​ ​ម៉ូដ​ ​សម្រាប់​រដូវក្ដៅ​ឆ្នាំ​២​០​២​១​

FASHION & BEAUTY 4 years ago
 
 

           ​រដូវប្រាំង​រមែង​នាំមក​នូវ​អាកាសធាតុ​ដ៏​ក្ដៅ​ស្អុះស្អាប់​ ​បណ្ដាលឲ្យ​មិត្ត​នារី​មួយ​ចំនួន​ធុញ​ធ​ប់​នឹង​សក់​វែង​របស់​ខ្លួន​ ​ព្រោះ​ត្រូវ​ថែទាំ​ ​និង​កក់​ស​ម្អា​ត​ញឹកញាប់​ ​ហើយ​ម្ដងៗ​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ផង​ដែរ​ ​ហេតុ​ដូច្នោះ​ ​ការ​កាត់សក់​ម៉ូត​ខ្លី​បាន​ក្លាយ​ជា​ជម្រើស​មួយ​របស់​មិត្ត​ៗ​នារី​។​ ​ប្រិយ​មិត្ត​មានបំណង​ចង់​ប្ដូរ​ម៉ូដ​សក់​សម្រាប់​ចូលឆ្នាំ​ថ្មី​នេះ​ដើម្បី​យ​កលា​ភ​នោះ​វិញ​ ​សូវ​រី​ន​នឹង​បង្ហាញ​ពី​ម៉ូដ​សក់​ខ្លី​ដ៏​ពេញ​និយម​នា​រដូវ​កាល​ថ្មី​នេះ​ ​ចំនួន​ ​៥​ ​ម៉ូដ​សម្រាប់​ជា​ដំណោះស្រាយ​នឹង​បញ្ហា​ខាងលើ​នេះ​ផង​ដែរ​។​

1.​Bob​ ​with​ ​Bang​s
​ម៉ូដ​សក់​ខ្លី​ត្រឹម​-​ក​ ​អម​ដោយ​សក់សេះ​ ​គឺជា​ម៉ូដ​សាមញ្ញ​ដែល​ប្រកបដោយ​យុវតី​ភាព​ ​ហើយ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ​សម័យថ្មី​។​ ​ជាក់ស្តែង​ ​កញ្ញា​ ​L​i​s​a​ ​ពី​ក្រុម​ចម្រៀង​ប៉ុប​កូរ៉េ​ ​Black​Pink​ ​គឺជា​អ្នកតំណាង​ឲ្យ​ម៉ូដ​សក់​នេះ​ ​នាង​មើលទៅ​ស្រស់​ស្អាត​ ​ហើយ​ឡូយ​ក្នុង​ម៉ូដ​សក់​នេះ​ ​ជាហេតុ​ធ្វើឲ្យ​អ្នក​គ្រាំ​ទ្រ​ជាច្រើន​បាន​កាត់​ម៉ូដ​សក់​តាម​។​ ​ម៉ូដ​សក់​នេះ​សក្ក័​សមនឹង​ទម្រង់​មុខ​អាស៊ី​បំផុត​។​

2.Chic​ ​P​i​x​i​e​
J ​L​o ​តារា​ចម្រៀង​ជើងចាស់​ដ៏​ល្បីល្បាញ​បាន​បង្ហាញមុខ​លើ​គ្រប​មុខ​ក្នុង​ឱកាស​លេខ​គ​ម្រប់​ខួប​ ​៣​០​ ​ឆ្នាំ​នៃ​ទស្សនាវដ្ដី​ ​Allure​ ​ដោយ​បាន​បង្អួត​ប្រណីតភាព​ជាមួយនឹង​ម៉ូដ​សក់​បែប​ប្រុស​(​p​i​x​i​e​) ​ដ៏​ស្រស់​សោភា​។​ ​ម៉ូដ​សក់​នេះ​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់​ ​ស្វាហាប់​ ​និង​អង់អាច​ ​តែ​រក្សា​ភាពជា​ស្ត្រី​អ្នកដឹកនាំ​ ​សក្ដិ​សមនឹង​ស្រ្ដី​វ័យ​កណ្ដាល​ ​ឬ​ជានា​យក​គ្រប់គ្រង​ជាដើម​។

3.​French​ ​Bob​
​នេះ​គឺជា​ការ​កាត់សក់​ខ្លី​ក្ដោប​លើ​ចង្កា​រ​ ​ដោយ​បន្ថែម​ភាព​រ៉ូ​មេន​ទិច​ដោយ​អ៊ុត​រួញ​និង​សាប់​សក់​ឲ្យ​រាង​សំពោង​បន្តិច​។​ ​មន្ត​ស្នេហ៍​បែប​នារី​បារាំង​បាន​បង្អួត​សម្រស់​ដល់​អ្នកគ្រប់គ្នា​។​ ​សក្ដិ​សម​បំផុត​នឹង​អ្នក​និយម​តុប​តែងខ្លួន​បែប​ហ្វេ​ហ្សិ​ន​ អេ​ឡេ​ហ្គង់ ​នេះ​ជា​ជម្រើស​ដ៏​ល្អឥតខ្ចោះ​មួយ​។​ ​តួយ៉ាង​ ​T​a​y​l​or ​LaSh​a​e​ ​គឺជា​គំរូ​ស្រាប់​សម្រាប់​ប្រិយ​មិត្ត​និយម​ហ្វេ​ហ្សិ​ន​។​

4.​T​h​e​ ​Mull​e​t​
​ម៉ូដ​សក់​ខ្លី​ខាងមុខ​ ​ហើយ​វែង​ពីក្រោយ​ ​បាន​បន្ថែម​ភាព​ឆើតឆាយ​មួយ​បែប​ទៀត​សម្រាប់​នារី​សម័យថ្មី​។​ ​វា​ជា​ម៉ូដ​ទំនោរ​និយម​តាំងពី​ជំនាន់​ឆ្នាំ​ ​៨​០​ ​ប៉ុន្តែ​ត្រូវ​បាន​តារា​ជាច្រើន​យកលំនាំ​កាត់​ម៉ូដ​សក់​នេះ​ឡើងវិញ​ ​ខណៈ​ពេល​ដែល​មានការ​ពេញ​និយម​ទំនោរ​បែប​យុគ​សម័យ​មុន​។​ ​ថ្មីៗ​នេះ​ R​i​h​an​n​a​ ​បាន​បង្ហាញ​ម៉ូដ​សក់​នេះ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​គ្រឿង​ស​ម្អា​ង​របស់​ខ្លួន​។​ ​ខណៈ​ពេល​ដែល​ ​Z​end​a​y​a​ ​និង​ ​Mile​y​ C​y​r​us​ ​ក៏​ធ្លាប់​លេង​សក់​បែប​នេះ​ចូលរួម​កម្មវិធី​ពានរង្វាន់​នានា​ផង​ដែរ​។​

5.​Middle​-​Part​ ​Bob
​ម៉ូដ​ចុងក្រោយ​ប្រឡំ​នឹង​ម៉ូដ​ទី​១​ ​គឺជា​ម៉ូដ​សក់​ខ្លី​ត្រឹម​-​ក​ ​ដូចគ្នា​ ​ដោយ​ខុស​ត្រង់​ពុះ​កណ្ដាល​ ​ហើយ​មូរ​រួញ​តិចៗ​។​ ​វា​សក្ដិ​សមនឹង​សុភាព​នារី​ទូទៅ​ ​ប្រកបដោយ​ភាព​ទន់ភ្លន់​ ​និង​ខ្ចូ​ត​មួយ​បែប​។​ ​ប្រិយ​មិត្ត​អាច​សាកល្បង​កាត់សក់​ដូច​តារា​ម៉ូឌែ​ល​ដែល​កំពុង​ឡើង​កូ​ដ​ ​កញ្ញា​ K​a​i​a​ ​G​e​r​be​r ​គឺថា​ស្រស់​សោភា​ ​គួរឲ្យ​ស្រឡាញ់​តែម្ដង​៕​

​Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y


SUGGESTIONS